bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Numbers 10
Numbers 10
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 11 →
1
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
2
ចូរយកប្រាក់មកផែ ធ្វើជាត្រែ២សំរាប់ឯង ត្រូវប្រើត្រែនោះសំរាប់នឹងផ្លុំហៅពួកជំនុំឲ្យមូលគ្នា ហើយនឹងសំរាប់ឲ្យបណ្តាជនធ្វើដំណើរទៅ
3
កាលណាគេផ្លុំឡើង នោះពួកជំនុំទាំងអស់គ្នាត្រូវប្រជុំមកឯឯង ត្រង់មាត់ទ្វារត្រសាលជំនុំ
4
បើផ្លុំតែម្តង នោះពួកដែលជាកំពូល គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ត្រូវប្រជុំគ្នាមកឯឯង
5
កាលណាផ្លុំដោយសំឡេងរន្ថាន់១ដង នោះពួកដែលដំឡើងត្រសាលខាងកើតត្រូវចេញដំណើរទៅ
6
ហើយកាលណាផ្លុំដោយសំឡេងរន្ថាន់ម្តងទៀត នោះពួកដែលដំឡើងត្រសាលនៅខាងត្បូង ត្រូវចេញដំណើរទៅ ត្រូវផ្លុំឲ្យមានសំឡេងរន្ថាន់ ដើម្បីឲ្យគេធ្វើដំណើរទៅដូច្នេះ
7
តែកាលណាត្រូវប្រជុំពួកជំនុំ នោះត្រូវផ្លុំដែរ តែឥតមានសំឡេងរន្ថាន់ទេ
8
ត្រូវឲ្យពួកកូនចៅអើរ៉ុនដ៏ជាពួកសង្ឃផ្លុំត្រែនោះ ហើយត្រែនោះឯងជាបញ្ញត្តច្បាប់ដល់ឯងរាល់គ្នា នៅអស់កល្បជានិច្ច គ្រប់ទាំងដំណតទៅ
9
បើកាលណាឯងរាល់គ្នាចេញទៅច្បាំងនឹងពួកខ្មាំងសត្រូវ ដែលមកសង្កត់សង្កិនក្នុងស្រុករបស់ឯង នោះត្រូវផ្លុំត្រែឲ្យមានសំឡេងស្លន់ ទើបនឹងមានសេចក្ដីនឹករឭកពីឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ហើយនឹងមានសេចក្ដីសង្គ្រោះ ឲ្យឯងរាល់គ្នារួចពីខ្មាំងសត្រូវចេញ
10
រីឯនៅថ្ងៃអំណរ នឹងនៅថ្ងៃបុណ្យដ៏មុតមាំរបស់ឯងរាល់គ្នា ហើយនៅថ្ងៃចូលខែ នោះឯងត្រូវផ្លុំត្រែពីលើដង្វាយដុត នឹងយញ្ញបូជា នៃដង្វាយមេត្រីរបស់ឯង នោះនឹងមានសេចក្ដីរំឭកដល់ឯងរាល់គ្នា នៅចំពោះព្រះនៃឯង អញនេះហើយ គឺយេហូវ៉ា ជាព្រះនៃឯង។
11
ដល់ថ្ងៃ២០ ខែពិសាខ ក្នុងឆ្នាំទី២ នោះពពកក៏ឡើងផុតពីរោងឧបោសថផងសេចក្ដីបន្ទាល់
12
រួចពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរចេញពីទីរហោស្ថានស៊ីណាយ ដើរទៅតាមរបៀបដែលគេដើរមុនក្រោយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន
13
នៅជាន់មុនដំបូងនោះ គេចេញដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ដោយសារម៉ូសេ
14
ឯទី១ នោះមានទង់ជ័យនៃទីដំឡើងត្រសាលរបស់ពួកកូនចៅយូដា នាំគ្នាចេញទៅតាមពួកកងគេ មានណាសូន ជាកូនអ័មីន៉ាដាប់ត្រួតលើពួកកងគេ
15
ហើយនេថានេលជាកូនស៊ូហារ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអ៊ីសាខារ
16
នឹងអេលាប ជាកូនហេល៉ូន ត្រួតលើពួកកងនៃពូជអំបូរកូនចៅសាប់យូល៉ូន
17
នោះបានរុះរោងឧបោសថ ហើយពួកកូនចៅគើសុន នឹងពួកកូនចៅម្រ៉ារី ក៏ចេញទៅទាំងលីសែងរោងនោះ
18
បន្ទាប់មក មានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅរូបេន នាំគ្នាចេញទៅតាមពួកកងគេ មានអេលីស៊ើរ ជាកូនសេដេអ៊ើរត្រួតលើពួកកងគេ
19
ហើយស៊្លូមាលជាកូនស៊ូរីសាដាយត្រួតលើពួកកងរបស់ពូជអំបូរកូនចៅស៊ីម្មាន
20
នឹងអេលាសាប់ ជាកូនដេហ៊ូអែល ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅកាឌ់
21
រួចមក ពួកកេហាត់ក៏ចេញទៅទាំងលីសែងទីបរិសុទ្ធ ហើយពួកមុននោះក៏ដំឡើងរោងឧបោសថឲ្យទាន់គេមកដល់
22
រួចមានទង់ជ័យទីដំឡើងត្រសាលនៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ
23
ហើយកាម៉ាលាល ជាកូនផ្តាស៊ើរ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅម៉ាន៉ាសេ
24
នឹងអ័ប៊ីដាន ជាកូនគីដាហូនី ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅបេនយ៉ាមីន
25
រួចមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅដាន់ នាំគ្នាចេញទៅតាមពួកកងគេ មានអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ត្រួតលើពួកកងគេជាខាងក្រោយបង្អស់
26
ហើយប៉ាគីហ៊ាល ជាកូនអុក្រានត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអេស៊ើរ
27
នឹងអ័ហ៊ីរ៉ា ជាកូនអេណាន់ ត្រួតលើពួកកង របស់ពូជអំបូរកូនចៅណែបថាលី
28
គឺយ៉ាងនេះហើយដែលពួកកូនចៅអ៊ីស្រាអែលតែងធ្វើដំណើរទៅ គេចេញដើរទៅតាមពួកកងគេរៀងខ្លួន។
29
រីឯម៉ូសេលោកជំរាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល
30
តែលោកឆ្លើយថា អញមិនទៅទេ អញនឹងត្រឡប់ទៅឯស្រុកអញវិញ ដើម្បីនៅជាមួយនឹងញាតិសន្តានរបស់អញ
31
តែម៉ូសេអង្វរថា សូមកុំឲ្យលោកឪពុកចោលយើងខ្ញុំឡើយ ដ្បិតលោកជាអ្នកស្គាល់អស់ទាំងទីកន្លែង ដែលយើងខ្ញុំត្រូវដំឡើងត្រសាល នៅក្នុងទីរហោស្ថាននេះ ដូច្នេះ លោកនឹងបានដូចជាភ្នែកដល់យើងខ្ញុំ
32
បើសិនលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំ នោះការល្អអ្វីដែលព្រះយេហូវ៉ានឹងប្រោសដល់យើងខ្ញុំយ៉ាងណា នោះយើងខ្ញុំក៏ផ្តល់ជូនលោកយ៉ាងនោះដែរ។
33
គេក៏ចេញពីភ្នំនៃព្រះយេហូវ៉ា ធ្វើដំណើរទៅអស់៣ថ្ងៃ ហើយហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ក៏ទៅមុខគេទាំង៣ថ្ងៃនោះ ដើម្បីនឹងរកទីកន្លែងឲ្យគេឈប់សំរាក
34
ក៏មានពពកនៃព្រះយេហូវ៉ានៅពីលើគេ នៅពេលថ្ងៃ ចាប់តាំងពីពេលដែលគេចេញដំណើរពីទីដំឡើងត្រសាលនោះទៅ
35
រីឯវេលាណាដែលហឹបចេញទៅ នោះម៉ូសេតែងទូលថា ឱព្រះយេហូវ៉ាអើយ សូមក្រោកឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យពួកអ្នកដែលស្អប់ទ្រង់ ត្រូវរត់នៅចំពោះទ្រង់
36
លុះវេលាដែលហឹបឈប់វិញ នោះលោកទូលថា ឱព្រះយេហូវ៉ាអើយ សូមត្រឡប់មកឯពួកអ៊ីស្រាអែលទាំងសល់សែនវិញ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36