bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Numbers 33
Numbers 33
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
1
នេះជាផ្លូវទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរតាមពួកពលគេ ដោយនូវសារម៉ូសេ ហើយនឹងអើរ៉ុន តាំងពីគេចេញពីស្រុកអេស៊ីព្ទមក
2
ម៉ូសេបានកត់ដំណើរដែលគេដើរតាមដំណាក់នីមួយៗ តាមបង្គាប់ព្រះយេហូវ៉ា ដូច្នេះ អស់ទាំងដំណាក់គេដែលគេដើរដំណើរមក
3
នោះពួកកូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកនៅថ្ងៃ១៥ខែចេត្រ គឺបានចេញមកនៅថ្ងៃបន្ទាប់នឹងបុណ្យរំលង ដោយមានជ័យជំនះ នៅភ្នែកនៃពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា
4
ក្នុងកាលដែលគេកំពុងតែកប់ខ្មោចពួកកូនច្បងរបស់គេ ដែលព្រះយេហូវ៉ាបានវាយសំឡាប់នៅក្នុងពួកគេ ហើយព្រះយេហូវ៉ាក៏បានធ្វើទោសដល់អស់ទាំងព្រះរបស់គេដែរ។
5
ពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីរ៉ាមសេស មកស្នាក់នៅត្រង់ស៊ុកូត
6
គេចេញពីស៊ុកូតមកស្នាក់នៅត្រង់អេថាមក្បែរទីរហោស្ថាន
7
គេចេញពីអេថាម ក៏បែរទៅខាងពីហាហីរ៉ុថ ទល់មុខនឹងបាលសេផុន រួចស្នាក់នៅត្រង់មុខមីកដុល
8
គេចេញពីមុខពីហាហីរ៉ុថដើរឆ្លងនៅកណ្តាលទឹកសមុទ្រទៅក្នុងទីរហោស្ថាន ក៏ដើរ៣ថ្ងៃទៅក្នុងទីរហោស្ថានអេថាម រួចស្នាក់នៅត្រង់ម៉ារ៉ា
9
គេចេញពីម៉ារ៉ាមកដល់អេលីម ហើយនៅអេលីមនោះ មានរន្ធទឹក១២ នឹងដើមលម៉ើ៧០ គេក៏ស្នាក់នៅទីនោះ
10
គេចេញពីអេលីមមកស្នាក់នៅក្បែរសមុទ្រក្រហម
11
គេចេញពីសមុទ្រក្រហមមកស្នាក់នៅក្នុងទីរហោស្ថានស៊ីន
12
គេចេញពីទីរហោស្ថានស៊ីនមកស្នាក់នៅត្រង់ដុបកា
13
គេចេញពីដុបកាមកស្នាក់នៅត្រង់អាលូស
14
គេចេញពីអាលូស មកស្នាក់នៅរេផិឌីម ជាកន្លែងដែលគ្មានទឹកឲ្យគេផឹកសោះ
15
គេចេញពីរេផិឌីមមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីណាយ
16
គេចេញពីទីរហោស្ថានស៊ីណាយមកស្នាក់នៅត្រង់គីប្រុត-ហាតាវ៉ា
17
គេចេញពីគីប្រុត-ហាតាវ៉ាមកស្នាក់នៅត្រង់ហាសិរ៉ូត
18
គេចេញពីហាសិរ៉ូតមកស្នាក់នៅត្រង់រីតម៉ា
19
គេចេញពីរីតម៉ាមកស្នាក់នៅត្រង់រីម៉ុន-ពេរេស
20
គេចេញពីរីម៉ុន-ពេរេសមកស្នាក់នៅត្រង់លិបណា
21
គេចេញពីលិបណា មកស្នាក់នៅត្រង់រីសា
22
គេចេញពីរីសា មកស្នាក់នៅត្រង់កេហេឡាថា
23
គេចេញពីកេហេឡាថាមកស្នាក់នៅត្រង់ភ្នំសាភើរ
24
គេចេញពីភ្នំសាភើរមកស្នាក់នៅត្រង់ហារ៉ាដា
25
គេចេញពីហារ៉ាដាមកស្នាក់នៅត្រង់ម៉ាកហេឡូត
26
គេចេញពីម៉ាកហេឡូត មកស្នាក់នៅត្រង់តាហាត
27
គេចេញពីតាហាតមកស្នាក់នៅត្រង់តារ៉ាស
28
គេចេញពីតារ៉ាសមកស្នាក់នៅត្រង់មីតកា
29
គេចេញពីមីតកាមកស្នាក់នៅត្រង់ហាស្មូណា
30
គេចេញពីហាស្មូណាមកស្នាក់នៅត្រង់ម៉ូសេរ៉ូត
31
គេចេញពីម៉ូសេរ៉ូតមកស្នាក់នៅត្រង់បេនេ-យ៉ាកាន
32
គេចេញពីបេនេ-យ៉ាកានមកស្នាក់នៅត្រង់ហោគីតកាត់
33
គេចេញពីហោគីតកាត់មកស្នាក់នៅត្រង់យ៉ុតបាថា
34
គេចេញពីយ៉ុតបាថាមកស្នាក់នៅត្រង់អាប្រូណា
35
គេចេញពីអាប្រូណាមកស្នាក់នៅត្រង់អេស៊ាន-គេប៊ើរ
36
គេចេញពីអេស៊ាន-គេប៊ើរមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីន គឺនៅត្រង់កាដេស
37
គេចេញពីកាដេសមកស្នាក់នៅត្រង់ភ្នំហោរ ជាព្រំប្រទល់ស្រុកអេដំម។
38
នៅទីនោះ អើរ៉ុនដ៏ជាសង្ឃបានឡើងទៅលើភ្នំហោរ តាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្លាប់ទៅ នៅថ្ងៃដំបូង ក្នុងខែស្រាពណ៍ នាឆ្នាំទី៤០ ក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក
39
កាលអើរ៉ុនស្លាប់ទៅ នៅលើភ្នំហោរ នោះលោកបានអាយុ១២៣ឆ្នាំហើយ។
40
គ្រានោះ អើរ៉ាតជាស្តេចសាសន៍កាណាន ដែលអាស្រ័យនៅប៉ែកខាងត្បូងនៃស្រុកកាណាន ទ្រង់ក៏ឮថា ពួកកូនចៅអ៊ីស្រាអែលធ្វើដំណើរមក។
41
ឯពួកអ៊ីស្រាអែលក៏ចេញពីភ្នំហោរមកស្នាក់នៅត្រង់សាលម៉ូន៉ា
42
គេចេញពីសាលម៉ូន៉ាមកស្នាក់នៅត្រង់ពូណូន
43
គេចេញពីពូណូនមកស្នាក់នៅត្រង់អូបូត
44
គេចេញពីអូបូតមកស្នាក់នៅត្រង់អ៊ីយេ-អាបារីម នៅព្រំប្រទល់ស្រុកម៉ូអាប់
45
គេចេញពីអ៊ីយេ-អាបារីមមកស្នាក់នៅត្រង់ឌីបូន-កាឌ់
46
គេចេញពីឌីបូន-កាឌ់មកស្នាក់នៅត្រង់អាលម៉ូន-ឌីប្លាថែម
47
គេចេញពីអាលម៉ូន-ឌីប្លាថែមមកស្នាក់ត្រង់ភ្នំអាបារីម នៅមុខភ្នំនេបូរ
48
គេចេញពីភ្នំអាបារីមមកស្នាក់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ
49
គេដំឡើងត្រសាលរបស់គេនៅក្បែរទន្លេយ័រដាន់ ចាប់តាំងពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម ក្នុងស្រុកវាលរបស់ម៉ូអាប់។
50
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ
51
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានហើយ
52
នោះត្រូវឲ្យបណ្តេញអស់ទាំងអ្នកស្រុកនោះពីមុខឯងចេញ ព្រមទាំងបំផ្លាញអស់ទាំងព្រះ ជារូបឆ្លាក់ ជារូបសិតរបស់គេបង់ ហើយរំលាងអស់ទាំងទីខ្ពស់គេផង
53
ឯងរាល់គ្នាត្រូវចាប់យកស្រុកនោះទុកជាកេរអាករ ហើយអាស្រ័យនៅផង ដ្បិតអញបានឲ្យ ទុកជាកេរអាករដល់ឯងរាល់គ្នាហើយ
54
ឯងរាល់គ្នាត្រូវទទួលស្រុកនោះ ទុកជាមរដក ដោយចាប់ឆ្នោត តាមគ្រួឯងនីមួយៗ ពួកណាមានគ្នាច្រើន នោះត្រូវបានច្រើន ហើយពួកណាមានគ្នាតិច នោះត្រូវបានតិចវិញ បើអ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា នោះត្រូវតែបានកន្លែងនោះ ឯងរាល់គ្នាត្រូវស៊ីមរដកតាមពូជអំបូរនៃពួកឰយុកោឯង
55
តែបើមិនបានបណ្តេញពួកអ្នកស្រុកនោះពីមុខឯងចេញទេ នោះពួកអ្នកដែលទុកឲ្យនៅ គេនឹងជាម្ជុលដល់ភ្នែកឯង ហើយជាបន្លានៅចំហៀងឯងផង គេនឹងធ្វើទុកឯងនៅក្នុងស្រុកដែលឯងអាស្រ័យនៅនោះ
56
ហើយអញនឹងធ្វើដល់ឯងរាល់គ្នា ដូចជាអញបានគិតធ្វើដល់គេវិញ។
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36