bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Numbers 32
Numbers 32
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
1
ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ គេមានហ្វូងសត្វសន្ធឹកណាស់ ដូច្នេះ កាលគេបានឃើញស្រុកយ៉ាស៊ើរ នឹងស្រុកកាឡាត ថាជាស្រុកស្រួលល្មមឲ្យចិញ្ចឹមហ្វូងសត្វបាន
2
នោះគេក៏មកជំរាបដល់ម៉ូសេ នឹងអេលាសារដ៏ជាសង្ឃ ព្រមទាំងពួកដែលជាកំពូលលើពួកជំនុំថា
3
ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយបេអុន
4
គឺស្រុកនេះឯងដែលព្រះយេហូវ៉ាបានវាយ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែល ជាស្រុកស្រួលល្មមនឹងចិញ្ចឹមហ្វូងសត្វបាន ឯយើងខ្ញុំប្របាទជាអ្នកមានហ្វូងសត្វហើយ
5
ដូច្នេះបើយើងខ្ញុំបានប្រកបដោយគុណនៃលោក នោះសូមប្រគល់ស្រុកនេះឲ្យបានជាកេរ្តិ៍អាករដល់យើងខ្ញុំប្របាទផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់នេះទៅឡើយ។
6
ម៉ូសេលោកឆ្លើយទៅពួកកូនចៅកាឌ់ នឹងពួកកូនចៅរូបេនថា តើត្រូវឲ្យបងប្អូនឯងរាល់គ្នាទៅច្បាំង ហើយឯងរាល់គ្នាអង្គុយព្រងើយនៅទីនេះវិញឬអី
7
ម្តេចក៏ឯងរាល់គ្នាចង់រំសាយចិត្តនៃពួកកូនចៅអ៊ីស្រាអែល មិនឲ្យគេឆ្លងទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យគេដូច្នេះ
8
ពួកឪពុកឯងរាល់គ្នាក៏បានធ្វើដូច្នេះដែរ ក្នុងកាលដែលអញចាត់គេពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ
9
ដ្បិតកាលគេបានឡើងទៅដល់ជ្រោះអែសកុលឃើញស្រុកនោះហើយ នោះគេបានរំសាយចិត្តពួកកូនចៅអ៊ីស្រាអែលវិញ ដើម្បីកុំឲ្យចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យ
10
ហើយនៅថ្ងៃនោះឯង សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើង ទ្រង់ក៏ស្បថថា
11
ក្នុងពួកមនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះគ្មានអ្នកណាមួយនឹងឃើញស្រុកដែលអញបានស្បថ នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប នោះឡើយ ពីព្រោះគេមិនបានប្រព្រឹត្តតាមអញគ្រប់ជំពូក
12
លើកតែកាលែបជាកូនយេភូនេក្នុងពូជកេណាស១ នឹងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ ពីព្រោះអ្នកទាំង២នោះ បានប្រព្រឹត្តតាមអញគ្រប់ចំពូក
13
ដូច្នេះ សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏កាត់ឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយទ្រង់បានធ្វើឲ្យគេដើរវីមវាមនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែដំណមនុស្សដែលបានប្រព្រឹត្តអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសទាំងអស់ទៅ
14
ហើយមើល ឯងរាល់គ្នាបានកើតឡើង ជាដំណាងនៃឪពុកឯង ជាពួកមនុស្សមានបាប ដែលចំរើនកាន់តែច្រើនឡើង ចង់តែបន្ថែមសេចក្ដីក្រោធដ៏សហ័សនៃព្រះយេហូវ៉ា ឲ្យរឹងរឹតតែក្តៅឡើង ទាស់នឹងសាសន៍អ៊ីស្រាអែលទៅទៀត
15
ដ្បិតបើឯងរាល់គ្នាបែរចេញពីទ្រង់ នោះទ្រង់នឹងទុកឯងចោលនៅទីរហោស្ថានតទៅ ហើយឯងរាល់គ្នានឹងធ្វើឲ្យបណ្តាជនទាំងនេះត្រូវវិនាសបង់។
16
តែគេចូលទៅជិតជំរាបលោកថា យើងខ្ញុំនឹងធ្វើក្រោលសំរាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយនឹងទីក្រុងសំរាប់កូនចៅយើងខ្ញុំ
17
តែខ្លួនយើងខ្ញុំនឹងមានគ្រឿងប្រុងជាស្រេច ដើម្បីនឹងជូនមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបាននាំគេរហូតទៅដល់ទីកន្លែងរបស់គេ ឯកូនចៅយើងខ្ញុំ គេនឹងនៅក្នុងទីក្រុងមានកំផែង ដោយខ្លាចដល់មនុស្សនៅស្រុកនេះ
18
យើងខ្ញុំមិនត្រឡប់មកឯផ្ទះយើងខ្ញុំវិញទេ ដរាបដល់ពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់គេរៀងខ្លួន
19
ដ្បិតយើងខ្ញុំរាល់គ្នានឹងមិនស៊ីមរដកជាមួយនឹងគេ នៅត្រើយទន្លេយ័រដាន់ម្ខាងទៀតទេ ពីព្រោះមរដករបស់ផងយើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតនេះហើយ។
20
រួចម៉ូសេលោកឆ្លើយឡើងថា បើឯងរាល់គ្នាធ្វើយ៉ាងនោះ គឺបើឯងនឹងយកគ្រឿងចេញទៅច្បាំងនៅចំពោះព្រះយេហូវ៉ា
21
ហើយពួកឯងគ្រប់គ្នា ដែលមានគ្រឿងចំបាំងនឹងឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា ដរាបដល់ទ្រង់បានបណ្តេញពួកខ្មាំងសត្រូវពីចំពោះទ្រង់ចេញ
22
គឺដល់កាលណាស្រុកនោះបានទទួលចុះចាញ់នៅចំពោះព្រះយេហូវ៉ា នោះឯងរាល់គ្នានឹងត្រឡប់មកវិញ ឥតមានទោសចំពោះព្រះយេហូវ៉ា ឬចំពោះសាសន៍អ៊ីស្រាអែលឡើយ ហើយស្រុកនេះក៏នឹងបានជាកេរអាកររបស់ឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា
23
តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់
24
ចូរសង់ទីក្រុងសំរាប់កូនចៅឯង ហើយនឹងក្រោលសំរាប់ហ្វូងសត្វផង ឲ្យធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលចេញពីមាត់ឯងនោះចុះ
25
នោះពួកកូនចៅកាឌ់ នឹងកូនចៅរូបេនក៏ឆ្លើយឡើងថា យើងខ្ញុំប្របាទនឹងធ្វើដូចជាលោកម្ចាស់បង្គាប់មក
26
ប្រពន្ធកូន ហើយនឹងហ្វូងគោ ហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន នឹងនៅក្នុងអស់ទាំងទីក្រុងនៃស្រុកកាឡាតនេះ
27
តែយើងខ្ញុំប្របាទដែលមានគ្រឿងចំបាំងរៀបជាស្រេច យើងខ្ញុំនឹងឆ្លងទៅនៅចំពោះព្រះយេហូវ៉ា ដូចជាលោកម្ចាស់បានបង្គាប់មក។
28
ដូច្នេះ ម៉ូសេក៏បង្គាប់ដល់អេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេ ជាកូននុន ព្រមទាំងពួកមេលើវង្សានុវង្សនៃពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ពីដំណើរគេ
29
លោកប្រាប់អ្នកទាំងនោះថា បើសិនជាពួកកូនចៅកាឌ់ នឹងពួកកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយនឹងឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាមានគ្រឿងចំបាំងប្រុងជាស្រេច ដូច្នេះ កាលណាស្រុកនោះបានចុះចាញ់នៅមុខឯងរាល់គ្នាហើយ នោះត្រូវចែកស្រុកកាឡាតនេះឲ្យដល់គេ ទុកជាកេរអាករចុះ
30
តែបើគេមិនឆ្លងទៅជាមួយដោយមានគ្រឿងចំបាំងប្រុងជាស្រេចទេ នោះគេត្រូវបានកេរ្តិ៍អាករនៅកណ្តាលឯងរាល់គ្នា ក្នុងស្រុកកាណានវិញ
31
ពួកកូនចៅកាឌ់ នឹងកូនចៅរូបេនក៏ឆ្លើយឡើងថា សេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកយើងខ្ញុំប្របាទ នោះយើងខ្ញុំនឹងធ្វើតាម
32
យើងខ្ញុំនឹងឆ្លងទៅ ទាំងមានគ្រឿងសស្ត្រាវុធនៅដៃ ចូលទៅក្នុងស្រុកកាណាន នៅចំពោះព្រះយេហូវ៉ា តែកេរ្តិ៍អាករជាមរដករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ។
33
ម៉ូសេ លោកក៏ឲ្យនគររបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នឹងនគររបស់អុក ជាស្តេចបាសាន គឺស្រុកទាំងមូល តាមចំនួនទីក្រុងគេ រហូតដល់ព្រំប្រទល់ ព្រមទាំងទីក្រុង នៅព័ទ្ធជុំវិញទាំងប៉ុន្មាន ដល់ពួកកូនចៅកាឌ់ នឹងពួកកូនចៅរូបេន ហើយដល់១ចំហៀងនៃពូជអំបូរម៉ាន៉ាសេ ជាកូនយ៉ូសែប
34
នោះពួកកូនចៅកាឌ់ក៏សង់ទីក្រុងឌីបូន អាថារ៉ូត អារ៉ូអ៊ើរ
35
អាត្រូត-សូផាន យ៉ាស៊ើ យ៉ុកបិហា
36
បេត-នីមរ៉ា ហើយនឹងបេត-ហារ៉ាន សុទ្ធតែជាទីក្រុងមានកំផែង ព្រមទាំងធ្វើក្រោលសំរាប់ហ្វូងសត្វគេផង
37
ហើយពួកកូនចៅរូបេន គេក៏សង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម
38
នេបូរ បាល-មេយ៉ូន (ឯទីក្រុងទាំងនោះ គេបានផ្លាស់ឈ្មោះចេញ) ហើយស៊ីបម៉ាផង គេដាក់ឈ្មោះជាថ្មីដល់ទីក្រុងទាំងប៉ុន្មាន ដែលគេបានសង់ឡើងវិញនោះ
39
រីឯពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គេក៏ទៅវាយយកស្រុកកាឡាត ព្រមទាំងកំចាត់សាសន៍អាម៉ូរីដែលនៅស្រុកនោះចេញ
40
ដូច្នេះ ម៉ូសេក៏ឲ្យស្រុកកាឡាត ទៅម៉ាគារជាកូនម៉ាន៉ាសេ ហើយគាត់តាំងទីលំនៅស្រុកនោះទៅ
41
ឯយ៉ាអ៊ារ ជាកូនម៉ាន៉ាសេ គាត់ក៏ទៅវាយយកអស់ទាំងភូមិនៅស្រុកនោះ ហើយគាត់ហៅភូមិទាំងនោះថា ហាវ៉ុត-យ៉ាអ៊ារ
42
ចំណែកណូបាសក៏ទៅវាយយកក្រុងកេណាត ព្រមទាំងតំបន់របស់ទីក្រុងនោះទាំងប៉ុន្មាន ហើយដាក់ឈ្មោះថា ក្រុងណូបាស តាមឈ្មោះរបស់ខ្លួន។
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36