bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Proverbs 1
Proverbs 1
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 2 →
1
នេះជាសុភាសិតរបស់សាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល
2
សំរាប់ឲ្យបានស្គាល់ប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅ ហើយឲ្យបានយល់អស់ទាំងសេចក្ដីដែលត្រូវខាងយោបល់
3
ក៏សំរាប់ឲ្យទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់
4
ហើយសំរាប់ឲ្យមនុស្សឆោតល្ងង់មានសេចក្ដីឆ្លៀវឆ្លាត នឹងឲ្យមនុស្សកំឡោះមានដំរិះ ហើយនឹងសតិបញ្ញានឹងធឹង
5
ប្រយោជន៍ឲ្យមនុស្សប្រាជ្ញបានស្តាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្ដីទូន្មានមាំទាំ
6
ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត នឹងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ នឹងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។
7
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅវិញ។
8
នែ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្តាយឯងឡើយ
9
ដ្បិតសេចក្ដីនោះនឹងបានជាគុណពាក់លើក្បាលឯង ទុកជាគ្រឿងលំអ ហើយជាខ្សែប្រដាប់ពាក់នៅកឯង
10
កូនអើយ បើមនុស្សមានបាបបបួលនាំឯង នោះកុំឲ្យព្រមតាមគេឡើយ
11
បើគេថា ចូរមកជាមួយនឹងយើងចុះ យើងនឹងរង់ចាំឱកាសកំចាយឈាម យើងនឹងអែបលបដោយសំងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ
12
យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
13
យើងនឹងបានប្រទះរបស់មានដំឡៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើងដោយរបឹប
14
ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែ១ប៉ុណ្ណោះ
15
កូនអើយ កុំឲ្យឯងដើរក្នុងផ្លូវជាមួយនឹងគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុងផ្លូវច្រករបស់គេវិញ
16
ដ្បិតជើងគេរត់តាមតែសេចក្ដីអាក្រក់ទេ គេក៏រហ័សនឹងកំចាយឈាមផង
17
ពីព្រោះការដែលដាក់លប់ នៅចំពោះសត្វហើរ ឲ្យវាឃើញនោះឥតប្រយោជន៍ទេ
18
ឯពួកនោះ គេរង់ចាំតែនឹងកំចាយឈាមរបស់ខ្លួនគេ ហើយក៏អែបលបដោយសំងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ
19
ចំណែកអស់អ្នកដែលលោភចង់បានកំរៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិតចេញពីអស់អ្នកដែលបណ្តោយតាមផង។
20
ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ ក៏បញ្ចេញសំឡេងនៅទីធ្លា
21
ប្រាជ្ញាស្រែកប្រកាសនៅទីផ្លូវប្រសព្វទ្រហឹងអឺងកង នឹងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង នោះក៏បញ្ចេញពាក្យថា
22
ឱមនុស្សឆោតល្ងង់អើយ តើនឹងស្រឡាញ់សេចក្ដីឆោតល្ងង់នោះដល់កាលណាទៀត ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ ហើយមនុស្សកំឡៅនឹងចេះតែស្អប់ដល់ការចេះដឹងដល់កាលណា
23
កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្តាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា ហើយឲ្យឯងរាល់គ្នាបានយល់ពាក្យអញ
24
ពីព្រោះអញបានស្រែកហៅ តែឯងរាល់គ្នាមិនព្រមស្តាប់ទេ អញបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ
25
ឯងរាល់គ្នាក៏បោះបង់ចោលអស់ទាំងដំបូន្មានរបស់អញចេញ ហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរ
26
ដូច្នេះអញនឹងសើចដែរ ក្នុងថ្ងៃដែលឯងរាល់គ្នាត្រូវអន្តរាយ អញនឹងចំអកឲ្យ ក្នុងកាលដែលឯងរាល់គ្នាកើតមានសេចក្ដីភិតភ័យផង
27
គឺក្នុងកាលដែលសេចក្ដីភិតភ័យមកលើឯងរាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់ឯងរាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក នឹងសេចក្ដីទុក្ខព្រួយមកគ្របសង្កត់លើឯងរាល់គ្នា
28
ខណៈនោះ គេនឹងអំពាវនាវដល់អញ តែអញមិនព្រមឆ្លើយសោះ គេនឹងស្វែងរកអញអស់ពីចិត្ត តែគេនឹងរកអញមិនឃើញឡើយ
29
ពីព្រោះគេបានស្អប់ការចេះដឹងហើយមិនបានរើសយកសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាទេ
30
គេមិនបានយកចិត្តទុកដាក់នឹងដំបូន្មានរបស់អញឡើយ ក៏បានមើលងាយសេចក្ដីបន្ទោសរបស់អញដែរ
31
ហេតុនោះបានជាត្រូវឲ្យគេស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន
32
ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសំឡាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរ
33
តែអ្នកណាដែលស្តាប់តាមអញ នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31