bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Proverbs 9
Proverbs 9
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 10 →
1
ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយ គឺបានចាំងសសរទាំង៧ស្រេច
2
ក៏បានសំឡាប់សត្វសំរាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ នឹងរៀបតុស្រេចហើយ
3
បានទាំងចាត់ពួកស្រីបំរើក្រមុំៗឲ្យចេញទៅ ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុងថា
4
អ្នកណាដែលឆោតល្ងង់ ចូរបែរចូលមកក្នុងទីនេះចុះ ឯចំណែកអ្នកណាដែលឥតមានយោបល់ នោះក៏ប្រាប់ថា
5
ចូរមកបរិភោគអាហាររបស់អញ ហើយផឹកស្រាទំពាំងបាយជូរដែលអញបានលាយហើយ
6
ចូរលះចោលសេចក្ដីខ្លៅល្ងង់ចេញ នោះនឹងបានរស់នៅ រួចឲ្យដើរក្នុងផ្លូវនៃយោបល់វិញចុះ។
7
អ្នកណាប្រដៅដំរង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ
8
កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង
9
ចូរទូន្មានមនុស្សប្រាជ្ញ នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចំរើនឡើងដែរ
10
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
11
ដ្បិតដោយសារអញ នោះអស់ទាំងថ្ងៃរបស់ឯងនឹងបានចំរើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅ
12
បើឯងមានប្រាជ្ញា នោះគឺមានសំរាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ។
13
ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូៗ ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ
14
គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង
15
ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរដំរង់តាមផ្លូវទៅ ដោយពាក្យថា
16
នែ អ្នកណាដែលឆោតល្ងង់ ចូលមកទីនេះចុះ នាងនិយាយបបួលអស់អ្នកដែលគ្មានយោបល់ថា
17
ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់
18
តែគេមិនដឹងថា ពួកអ្នកស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះ សុទ្ធតែនៅក្នុងទីជំរៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31