bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Proverbs 27
Proverbs 27
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 28 →
1
កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។
2
ទុកឲ្យមនុស្សឯទៀតសរសើរឯងចុះ កុំឲ្យមាត់ឯងសរសើរខ្លួនឡើយ គឺជាអ្នកដទៃ មិនមែនជាបបូរមាត់របស់ឯងឡើយ។
3
ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទំងន់ដែរ តែសេចក្ដីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំង២មុខនោះទៅទៀត។
4
សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
5
ការដែលត្រូវបន្ទោសនៅកណ្តាលជំនុំ នោះវិសេសជាងសេចក្ដីស្រឡាញ់លាក់កំបាំង។
6
របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។
7
អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ តែឯអ្នកណាដែលឃ្លាន ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ។
8
មនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួន នោះប្រៀបដូចជាសត្វហើរ ដែលវង្វេងឆ្ងាយពីសំបុកវាដែរ។
9
ប្រេងលាបនឹងទឹកអប់ នោះនាំឲ្យចិត្តរីករាយឡើង ឯសេចក្ដីផ្អែមល្ហែមនៃសេចក្ដីដាស់តឿន ដ៏អស់ពីចិត្តរបស់ភឿនមិត្រ ក៏ដូច្នោះដែរ។
10
ឯមិត្រភក្តិរបស់ខ្លួន នឹងមិត្រភក្តិរបស់ឪពុក នោះកុំឲ្យបោះបង់ចោលឡើយ ក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងក្នុងគ្រាដែលឯងកើតមានសេចក្ដីទុក្ខព្រួយដែរ អ្នកមួយដែលនៅជិតខាងខ្លួន នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញ។
11
កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលត្មះដល់អញ។
12
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។
13
ចូរទទួលបញ្ចាំអាវរបស់អ្នកដែលធានាឲ្យមនុស្សដទៃ ហើយទទួលរបស់បញ្ចាំពីអ្នកដែលសន្យាជំនួសអ្នកក្រៅចុះ។
14
បើអ្នកណាក្រោកពីព្រលឹមស្រាង នឹងឲ្យពរដល់មិត្រសំឡាញ់ដោយសំឡេងខ្លាំង នោះនឹងបានរាប់ជាពាក្យជេរដល់គេវិញ។
15
ទឹកដែលស្រក់ចុះតក់ៗជានិច្ច នៅថ្ងៃភ្លៀងច្រើន ហើយស្ត្រីដែលចេះតែរករឿង នោះក៏ដូចគ្នា
16
អ្នកណាដែលចង់ឃាត់នាង នោះឃាត់តែខ្យល់ទេ ហើយដៃអ្នកនោះចាប់ក្តាប់ប្រេងប៉ុណ្ណោះ។
17
ដែករមែងសំលៀងដែក ឯមនុស្សក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ។
18
អ្នកណាដែលថែទាំដើមល្វា អ្នកនោះនឹងបានផ្លែបរិភោគ ហើយអ្នកណាដែលបំរើចៅហ្វាយខ្លួនដោយល្អ នោះនឹងបានកិត្តិសព្ទ។
19
មុខឆ្លុះឃើញមុខនៅក្នុងទឹកជាយ៉ាងណា នោះចិត្តរបស់មនុស្ស ក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរ។
20
ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយនឹងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយ ឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរ។
21
មានបាវដីសំរាប់សំរងប្រាក់ ហើយមានឡសំរាប់មាស តែនឹងស្គាល់មនុស្សបានដោយសារតែសេចក្ដីដែលគេសរសើរពីអ្នកនោះទេ។
22
ទោះបើនឹងបុកមនុស្សល្ងីល្ងើនៅក្នុងត្បាល់ជាមួយនឹងស្រូវក៏ដោយ គង់តែសេចក្ដីចំកួតរបស់វាមិនព្រមរបកចេញពីវាឡើយ។
23
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ
24
ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ តើមកុដស្តេចនៅជាប់អស់ទាំងដំណតទៅឬ
25
ឯស្មៅក្រៀម គេដឹកយកទៅ រួចស្មៅខ្ចីលូតលាស់ឡើង ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ
26
កូនចៀមទាំងប៉ុន្មាននឹងបានសំរាប់ធ្វើជាសំលៀកបំពាក់ដល់ឯង ឯពពែឈ្មោល ក៏សំរាប់សងថ្លៃចំការដែរ
27
ហើយនឹងមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសំរាប់គ្រួសារឯង ហើយសំរាប់ចិញ្ចឹមពួកស្រីបំរើរបស់ឯងទៀត។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31