bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Romans 9
Romans 9
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
ខ្ញុំនិយាយសេចក្ដីពិត ដោយនូវព្រះគ្រីស្ទ ខ្ញុំមិនភូតកុហកទេ បញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង ថា
2
ខ្ញុំមានសេចក្ដីទុក្ខសោកជាខ្លាំង នឹងសេចក្ដីព្រួយលំបាកក្នុងចិត្តជានិច្ច
3
ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម
4
គឺជាសាសន៍អ៊ីស្រាអែល ដែលគេមានការចិញ្ចឹមជាកូនព្រះ នឹងសិរីល្អ សេចក្ដីសញ្ញា ការប្រទានក្រិត្យវិន័យ របៀបថ្វាយបង្គំ នឹងសេចក្ដីសន្យាជារបស់ផងខ្លួន ព្រមទាំងពួកឰយុកោផង
5
ហើយព្រះគ្រីស្ទក៏បានកើតពីពួកគេ ខាងឯសាច់ឈាមដែរ ដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន
6
ប៉ុន្តែ មិនមែនថាព្រះបន្ទូលទច់អាក់នោះទេ ដ្បិតមិនមែនអស់អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ
7
ក៏មិនមែនជាកូនលោកអ័ប្រាហាំទាំងអស់គ្នា ដោយព្រោះតែជាពូជលោកនោះដែរ តែមានសេចក្ដីចែងទុកមកថា «ពូជឯងនឹងបានរាប់ពីអ៊ីសាកមក»
8
គឺថា មិនមែនកូនខាងសាច់ឈាម ដែលជាកូនរបស់ព្រះនោះទេ ឯកូនខាងឯសេចក្ដីសន្យា នោះទើបបានរាប់ជាពូជវិញ
9
ដ្បិតសេចក្ដីសន្យានោះ គឺជាព្រះបន្ទូលនេះដែលថា «អញនឹងមកវិញតាមកំណត់នេះ នោះសារ៉ានឹងមានកូន»
10
មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា
11
គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី
12
នោះព្រះទ្រង់មានបន្ទូលប្រាប់នាងថា «កូនច្បងនឹងត្រូវបំរើប្អូន»
13
ដូចមានសេចក្ដីចែងទុកមកថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្ដីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ។
14
ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្ដីទុច្ចរិតឬអី ទេ គ្មានសោះ
15
ដ្បិតទ្រង់មានបន្ទូលទៅលោកម៉ូសេថា «អញនឹងផ្សាយសេចក្ដីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្ដីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត»
16
ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្ដីមេត្តាករុណាវិញ
17
ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញលើផែនដី»
18
ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ។
19
ដូច្នេះ អ្នកនឹងសួរខ្ញុំថា ហេតុអ្វីបានជាទ្រង់នៅតែបន្ទោសទៀត ដ្បិតតើអ្នកណាបានទទឹងនឹងព្រះហឫទ័យទ្រង់
20
ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី
21
តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ នឹងយកដុំដីដដែលធ្វើជាវត្ថុ១សំរាប់ការដ៏ប្រសើរ ហើយ១ទៀតសំរាប់ការមិនប្រសើរទេឬអី
22
ចុះបើសិនជាព្រះទ្រង់ចង់សំដែងសេចក្ដីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ
23
ហើយបើទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់វិញ
24
គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្តេចទៅ
25
ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរហូសេ សំដែងមកថា «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ»
26
ដូច្នេះ នៅកន្លែងដែលបានសំដែងថា «ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ» ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ
27
ឯហោរាអេសាយ លោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា «ទោះបើជនជាតិអ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ
28
ដ្បិតការនោះកំពុងតែបង្ហើយ ហើយបង្រួមជាខ្លី ដោយសេចក្ដីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លី នៅលើផែនដី»
29
ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា «បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មិនបានទុកពូជឲ្យយើង នោះយើងនឹងបានត្រឡប់ដូចជាក្រុងសូដុំម ហើយដូចជាក្រុងកូម៉ូរ៉ាដែរ»។
30
ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្ដីសុចរិត នោះបានទាន់សេចក្ដីសុចរិតនោះហើយ គឺជាសេចក្ដីសុចរិត ដែលមកដោយសារសេចក្ដីជំនឿ
31
តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រិត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រិត្យវិន័យដ៏សុចរិតទេ
32
តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្ដីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ
33
ដូចមានសេចក្ដីចែងទុកមកថា «មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16