bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Song of Solomon 3
Song of Solomon 3
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 4 →
1
នៅរាត្រីយប់ កំពុងដេកនៅលើដំណេក នោះខ្ញុំក៏ស្វែងរកព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ
2
ដូច្នេះ ក៏នឹងថា អញនឹងក្រោកឡើងដើរទៅមកក្នុងទីក្រុង អញនឹងស្វែងរកព្រះអង្គដែលដួងចិត្តអញស្រឡាញ់ នៅតាមផ្លូវទាំងប៉ុន្មាន ហើយនៅទីធ្លាផង ខ្ញុំក៏ខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ
3
ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា អ្នករាល់គ្នាបានឃើញព្រះអង្គដែល ដួងចិត្តខ្ញុំស្រឡាញ់ឬទេ
4
ខ្ញុំបានដើរហួសពីគេតែបន្តិចទេ ស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំបានចាប់អង្គទ្រង់ មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយ ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។
5
៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស នឹងពួកក្តាន់នៅវាលថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់ ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។
6
៙ តើអ្នកណានុ៎ះ ដែលឡើងពីទីរហោស្ថានមក មានហុយដូចជាផ្សែង មានអប់ខ្លួនដោយខ្លឹមចន្ទន៍ នឹងកំញាន ព្រមទាំងម្សៅក្រអូបគ្រប់យ៉ាងរបស់ពួកជំនួញដូច្នេះ
7
នុ៎ះន៍ គឺជាព្រះវសែងរបស់សាឡូម៉ូន មានមនុស្សស្ទាត់ជំនួញក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែល៦០នាក់ហែហមទ្រង់
8
គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចំបាំង គ្រប់គ្នានែបដាវនៅត្រគាក ក្រែងមានហេតុភ័យនៅរាត្រីយប់។
9
ស្តេចសាឡូម៉ូនបានធ្វើព្រះវ១សំរាប់ទ្រង់ ដោយឈើពីព្រៃល្បាណូន
10
ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកំរាលដោយមាស ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ ហើយខាងក្នុងមានសំពត់ដែលពួកកូនស្រីៗ ក្រុងយេរូសាឡិមបានប៉ាក់ដោយសេចក្ដីស្រឡាញ់។
11
៙ ឱពួកកូនស្រីក្រុងស៊ីយ៉ូនអើយ ចូរចេញទៅមើលស្តេចសាឡូម៉ូនចុះ ទ្រង់ពាក់មកុដដែលព្រះមាតាបានបំពាក់ថ្វាយ ក្នុងថ្ងៃវិវាហមង្គលទ្រង់ គឺនៅថ្ងៃដែលទ្រង់មានព្រះទ័យរីករាយសប្បាយ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 4 →
All chapters:
1
2
3
4
5
6
7
8