bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Song of Solomon 4
Song of Solomon 4
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
1
មាសសំឡាញ់អើយ ឯងស្រស់បស់ល្អណាស់ហ្ន៎ មើល ឯងជាស្រីស្រស់បស់ល្អ ភ្នែកឯងដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប សក់ឯងមានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ កាឡាត
2
ធ្មេញឯងក៏ដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជំរះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ
3
បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើល តើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹម ១ចំហៀង
4
កឯងដូចជាប៉មនៃស្តេចដាវីឌ ដែលសង់ឡើងសំរាប់ជាទីទុកគ្រឿងអាវុធ ជាកន្លែងដែលមានខែល១ពាន់ព្យួរទុក គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
5
ដោះឯងទាំង២ដូចជាកូនក្តាន់២ ដែលជាកូនភ្លោះរបស់មេ១ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
6
៙ អញនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
7
៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ ឥតមានខ្ចោះនៅខ្លួននាងឡើយ
8
ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះ គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា ពីកំពូលភ្នំសេនារ ហើយនឹងកំពូលភ្នំហ៊ើរម៉ូនផង គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
9
ឱប្អូន ជាប្រពន្ធអើយ ឯងបានចាប់យកដួងចិត្តអញទៅហើយ ឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែ១ ដោយសារខ្សែករបស់ឯងតែ១ប៉ុណ្ណោះ
10
ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាង ល្អវិសេសណាស់ហ្ន៎ សេចក្ដីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូប ទាំងឡាយ
11
ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំនឹងទឹកដោះគោនៅក្រោមអណ្តាតឯង ហើយក្លិនសំលៀកបំពាក់របស់ឯងដូចជាក្លិនក្រអូប នៃព្រៃល្បាណូន
12
ប្អូន ជាប្រពន្ធរបស់អញ ប្រៀបដូចជាសួនច្បារ ដែលរាំងផ្លូវចូល ជារន្ធទឹកដែលគេហួងហែង ជាទឹកផុសដែលគេបិទខ្ទប់
13
ត្រួយឯងជាចំការទទឹម មានផ្លែដ៏វិសេស ក៏មានដើមក្រពេន នឹងដើមទេព្វិរូ
14
គឺទេព្វិរូនឹងរមៀត ដើមកន្ធាយហើយសម្បុរល្វែង នូវដើមឈើទាំងប៉ុន្មានដែលសំរាប់ធ្វើគ្រឿងក្រអូបដែរ នឹងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាង សំខាន់ទាំងអស់
15
ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូង មានទឹករស់ ជាជ្រោះទឹកហូរមកពីភ្នំល្បាណូន។
16
៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប ផ្សាយចេញទៅ សូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
All chapters:
1
2
3
4
5
6
7
8