bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Song of Solomon 7
Song of Solomon 7
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 8 →
1
ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយ ជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះ ត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូង ជាស្នាដៃនៃជាងឆ្នៃយ៉ាងជំនាញ
2
ផ្ចិតនាងរាងដូចជាកែវក្រពុំ ដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយ ពោះនាងប្រៀបដូចជាគំនរស្រូវសាលី មានផ្កាកំភ្លឹងដោតជុំវិញ
3
ដោះនាងទាំង២ដូចជាកូនក្តាន់២ ដែលជាកូនភ្លោះរបស់មេ១
4
កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន ដែលនៅជិតទ្វារបាត-រ៉ាប៊ីម ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស
5
ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែល សក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយ ស្តេចទ្រង់ជាប់ចិត្តដោយដុំសក់នោះ។
6
៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អ ហើយប្រិមប្រិយ គួររីករាយណាស់ហ្ន៎
7
កំពស់ឯងដូចជាដើមលម៉ើ ហើយដោះឯងដូចជាចង្កោមផ្លែលម៉ើ
8
អញបានថា អញនឹងឡើងដើមនោះ អញនឹងចាប់ធាងតោងឡើង សូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបាយជូរ ហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី
9
នឹងមាត់ឯងក្រអូបដូចជាស្រាទំពាំងបាយជូរយ៉ាងឯក ដែលហូរចុះទៅដោយស្រួល សំរាប់មាសសំឡាញ់អញ ក៏ធ្វើឲ្យបបូរមាត់មនុស្សដេកលក់បាននិយាយឡើង។
10
៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់មានសេចក្ដីប៉ងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់
11
ឱស្ងួនសំឡាញ់អើយ សូមមក យើងនឹងចេញទៅឯវាល សូមឲ្យយើងស្នាក់នៅតាមភូមិគេ
12
យើងនឹងឡើងទៅឯចំការទំពាំងបាយជូរពីព្រលឹម សូមឲ្យយើងទៅមើលបើទំពាំងបាយជូរបានប៉ិចឡើង ឬមានផ្កាហើយឬនៅ ហើយបើដើមទទឹមកំពុងផ្កាឬទេ នៅទីនោះខ្ញុំម្ចាស់នឹងប្រគល់សេចក្ដីស្រឡាញ់ថ្វាយទ្រង់
13
ផ្លែស្នេហ៍ផ្សាយក្លិនក្រអូបសុសសាយទៅ ឱស្ងួនសំឡាញ់ខ្ញុំម្ចាស់អើយ នៅមាត់ទ្វាផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខ ទាំងថ្មីនឹងចាស់ផង ដែលខ្ញុំម្ចាស់បានប្រមូលទុក សំរាប់ទ្រង់។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 8 →
All chapters:
1
2
3
4
5
6
7
8