bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Amos 2
Amos 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 3 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់បាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានដុតធាតុរបស់ស្ដេច ស្រុកអេដុមអោយទៅជាផេះ។
2
ហេតុនេះយើងនឹងអោយភ្លើងឆាបឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងកេរីយ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសំរែកជ្រួលច្របល់ សំរែកសឹកសង្គ្រាម និងសំឡេងត្រែ។
3
យើងនឹងដកស្ដេចចេញពីពួកគេ ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ» នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
4
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកយូដាបាន ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានបោះបង់ចោល ក្រឹត្យវិន័យរបស់យើងជា ព្រះអម្ចាស់ ហើយមិនកាន់តាមច្បាប់របស់យើងទេ។ ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ ដូចដូនតារបស់ពួកគេដែរ។
5
ហេតុនេះយើងនឹងអោយភ្លើងឆាបឆេះ ស្រុកយូដា ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងយេរូសាឡឹមផង»។
6
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកអ៊ីស្រាអែលបាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់ និងលក់ជនក្រីក្រ ដើម្បីស្បែកជើងមួយគូ។
7
ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត ហើយរំលោភសិទ្ធិប្រជាជនតូចតាច។ កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់ ពួកគេធ្វើដូច្នេះ ប្រមាថនាមដ៏វិសុទ្ធរបស់យើង។
8
នៅក្បែរអាសនៈរបស់ពួកគេ ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ យកមកបញ្ចាំ។ ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។
9
រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី ដែលមានកំពស់ដូចដើមគគីរ និងមានកម្លាំងដូចដើមម៉ៃសាក់ អោយវិនាសសាបសូន្យនៅមុខពួកគេ គឺយើងបានបំផ្លាញទាំងដើមទាំងប្ញស។
10
យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ ដើម្បីអោយអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។
11
យើងបានធ្វើអោយពួកព្យាការីងើបឡើង ពីចំណោមកូនចៅរបស់អ្នករាល់គ្នា និងអោយពួកណាសារីត*ងើបឡើង ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រាអែល? - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
12
ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសារីត* អ្នករាល់គ្នាហាមពួកព្យាការីមិនអោយ ថ្លែងពាក្យក្នុងនាមយើង
13
ហេតុនេះយើងនឹងកិនកំទេចអ្នករាល់គ្នា អោយខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់ ដែលនៅក្រោមកង់។
14
អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ អ្នកមានកម្លាំងខ្លាំងក្លា មិនអាចបញ្ចេញកម្លាំង អ្នកចំបាំងដ៏អង់អាច ក៏ពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។
15
អ្នកពូកែបាញ់ធ្នូ មិនអាចតទល់បាន អ្នកពូកែរត់ក៏រត់មិនរួច អ្នកជិះសេះពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។
16
នៅថ្ងៃនោះអ្នកចំបាំងដ៏ក្លាហានជាងគេ នឹងរត់ទៅទាំងខ្លួនទទេ» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9