bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Amos 7
Amos 7
Khmer Standard Version 1954 = Hammond Version
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 8 →
1
ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញអោយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅថ្វាយស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។
2
កណ្ដូបទាំងនោះស៊ីស្មៅអស់ពីស្រុក។ ខ្ញុំទូលថា៖ « ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ សូមអត់ទោសអោយយើងខ្ញុំផង នគរអ៊ីស្រាអែលតូចណាស់ ធ្វើម្ដេចអោយយើងខ្ញុំនៅគង់វង្សបាន?»។
3
ព្រះអម្ចាស់ ដូរព្រះហឫទ័យ ហើយមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះនឹងមិនកើតមានទេ!»។
4
ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញអោយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: ព្រះអង្គបានប្រើភ្លើងដើម្បីវិនិច្ឆ័យទោស។ ភ្លើងនោះធ្វើអោយទឹកនៅទីជំរៅរីងស្ងួត ព្រមទាំងធ្វើអោយស្រុកអ៊ីស្រាអែលហួតហែង។
5
ខ្ញុំទូលព្រះអង្គថា៖ « ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ឈប់ធ្វើដូច្នេះទៅ នគរអ៊ីស្រាអែលតូចណាស់ធ្វើម្ដេចនឹងអោយយើងខ្ញុំនៅគង់វង្សបាន?»។
6
ព្រះអម្ចាស់ ដូរព្រះហឫទ័យ ហើយមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះ ក៏នឹងមិនកើតមានដែរ»។
7
ព្រះអង្គបង្ហាញអោយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: គឺព្រះអម្ចាស់របស់ខ្ញុំឈរនៅលើជញ្ជាំងមួយស្មើ ព្រះអង្គកាន់ខ្សែកូនតឹងមួយ។
8
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំទូលថា «ទូលបង្គំឃើញខ្សែកូនតឹង»។ ព្រះអម្ចាស់របស់ខ្ញុំមានព្រះបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យអោយពួកគេទៀតហើយ។
9
កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេនឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រាអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោមដោយមុខដាវ»។
10
ពេលនោះ លោកអម៉ាស៊ា ជាបូជាចារ្យនៅបេតអែល ចាត់គេអោយទៅទូលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែលថា៖ «លោកអេម៉ុសកំពុងញុះញង់ប្រជាជនអ៊ីស្រាអែល អោយបះបោរប្រឆាំងនឹងព្រះករុណា។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ
11
ដ្បិតគាត់ពោលថា “ព្រះបាទយេរ៉ូបោមនឹងត្រូវសុគត ដោយមុខដាវ ហើយជនជាតិអ៊ីស្រាអែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន”»។
12
លោកអម៉ាស៊ាពោលមកកាន់ព្យាការីអេម៉ុសថា៖ «នែ៎! គ្រូទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះអ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។
13
កុំទាយនៅបេតអែលនេះទៀតអោយសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាវិហារហ្លួង»។
14
ព្យាការីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាព្យាការី* ឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចំការ។
15
ប៉ុន្តែ ព្រះអម្ចាស់ យកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “ទៅ! ចូរនាំពាក្យយើងទៅថ្លែងប្រាប់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងក្នុងនាមយើង”។
16
រីឯលោកវិញ លោកហាមខ្ញុំមិនអោយថ្លែងព្រះបន្ទូលប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ហើយមិនអោយខ្ញុំស្ដីបន្ទោសពូជពង្សលោកអ៊ីសាក។ សូមលោកស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដូចតទៅ:
17
ព្រះអង្គមានព្រះបន្ទូលថា: ប្រពន្ធរបស់លោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុសកូនស្រីរបស់លោក នឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនលោកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រាអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9