bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Amos 9
Amos 9
Khmer Standard Version 1954 = Hammond Version
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
1
ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរអោយកក្រើក រហូតដល់ជើងសសរ! ចូរកិនកំទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ អោយវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។
2
ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្ដី ក៏យើងទៅអូសយកមកវិញ ទោះបីពួកគេឡើងទៅដល់ស្ថានសួគ៌ក្ដី ក៏យើងទាញទម្លាក់ចុះមកវិញដែរ។
3
ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្ដី ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ ដើម្បីកុំអោយយើងឃើញក្ដី ក៏យើងប្រើនាគអោយទៅខាំពួកគេដែរ។
4
ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្ដី ក៏យើងប្រើដាវអោយទៅតាមប្រហារពួកគេ យើងនឹងតាមមើលពួកគេជានិច្ច ដើម្បីធ្វើអោយពួកគេវេទនា គឺមិនមែនផ្ដល់សេចក្ដីសុខទេ»។
5
ព្រះជាអម្ចាស់ នៃពិភពទាំងមូលពាល់ផែនដី នោះផែនដីរញ្ជួយញាប់ញ័រ ប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។ ផែនដីកក្រើកឡើង ស្ងប់ទៅវិញ ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង រួចស្រកទៅវិញដែរ។
6
ព្រះអង្គសង់ព្រះដំណាក់នៅលើមេឃ ព្រះអង្គដាក់លំហអាកាសនៅលើផែនដី ព្រះអង្គហៅទឹកសមុទ្រ អោយមកស្រោចស្រពផែនដី ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់ ។
7
«កូនចៅអ៊ីស្រាអែលអើយ យើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាង ជនជាតិអេត្យូពីទេ។ យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយយើងក៏បាននាំជនជាតិភីលីស្ទីន ចេញពីស្រុកកាប់ថោរ ព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
8
យើងជា ព្រះជាអម្ចាស់ យើងតាមមើលនគរ ដែលមានទោស យើងនឹងកំទេចនគរនេះ អោយវិនាសបាត់ពីផែនដី។ ប៉ុន្តែ យើងនឹងមិនកំទេចកូនចៅលោកយ៉ាកុប អោយវិនាសសូន្យទាំងស្រុងទេ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
9
យើងបញ្ជាអោយគេរែងពូជពង្សអ៊ីស្រាអែល ក្នុងចំណោមប្រជាជាតិទាំងអស់ ដូចគេរែងយកថ្មចេញពីអង្ករ។ សូម្បីតែក្រួសតូចមួយ ក៏មិនអោយជ្រុះដល់ដីដែរ។
10
មនុស្សបាបក្នុងចំណោមប្រជារាស្ត្ររបស់យើង នឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នា អ្នកទាំងនោះពោលថា: “ព្រះអង្គមិនធ្វើអោយទុក្ខវេទនាចូលមកជិត ឬកើតមានដល់ពួកយើងឡើយ”។
11
«នៅថ្ងៃនោះយើងនឹងលើកខ្ទមរបស់ដាវីឌ ដែលជិតរលំទៅហើយនោះឡើងវិញ យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ យើងនឹងលើកកន្លែងដែលរលំបាក់បែក ហើយសង់ខ្ទមនោះអោយបានល្អដូចដើមវិញ
12
ដើម្បីអោយជនជាតិអ៊ីស្រាអែលចាប់យក ស្រុកអេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដែលនឹងសំរេចការទាំងនោះ។
13
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។
14
ពេលនោះ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែលជាប់ជាឈ្លើយ អោយត្រឡប់មកវិញ។ ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចំការទំពាំងបាយជូរនោះ។ ពួកគេនឹងធ្វើចំការ ហើយបរិភោគ ផលផ្លែពីចំការនោះដែរ។
15
យើងនឹងអោយពួកគេរស់នៅយ៉ាងស្ថិតស្ថេរ លើទឹកដីរបស់ខ្លួន គ្មាននរណាអាចបណ្ដេញពួកគេចេញពីស្រុក ដែលយើងបានប្រគល់អោយពួកគេ នេះទៀតឡើយ» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
All chapters:
1
2
3
4
5
6
7
8
9