bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Judges 11
Judges 11
Khmer Standard Version 1954 = Hammond Version
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 12 →
1
នៅស្រុកកាឡាដមានអ្នកចំបាំងដ៏អង់អាចមួយរូប ឈ្មោះយែបថា ជាកូនរបស់ស្រីពេស្យាម្នាក់ និងបុរសឈ្មោះកាឡាដ។
2
រីឯភរិយារបស់លោកកាឡាដក៏បានបង្កើតកូនប្រុសៗជូនគាត់ដែរ។ លុះកូនទាំងនោះធំឡើង គេនាំគ្នាបណ្ដេញលោកយែបថា ដោយនិយាយថា៖ «ឯងគ្មានសិទ្ធិនឹងទទួលមត៌ករបស់ឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្រីដទៃ»។
3
ពេលនោះ លោកយែបថាបានភៀសខ្លួនចេញឆ្ងាយពីបងប្អូនរបស់គាត់ ទៅរស់នៅក្នុងស្រុកថូប។ មានមនុស្សពាលមកចូលដៃជាមួយគាត់ ហើយនាំគ្នាចេញទៅប្លន់។
4
ចំណេរក្រោយមក ជនជាតិអាំម៉ូនលើកគ្នាមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។
5
ពេលមានសង្គ្រាមផ្ទុះឡើងដូច្នេះ ពួកចាស់ទុំនៃស្រុកកាឡាដនាំគ្នាទៅរកលោកយែបថានៅស្រុកថូប
6
ដោយពោលថា៖ «សូមលោកអញ្ជើញមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីអោយយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។
7
លោកយែបថាឆ្លើយតបទៅពួកចាស់ទុំនៃស្រុកកាឡាដវិញថា៖ «អស់លោកបានស្អប់ខ្ញុំ ហើយបណ្ដេញខ្ញុំចេញពីផ្ទះឪពុករបស់ខ្ញុំ ឥឡូវនេះ ពេលមានអាសន្ន អស់លោកបែរជារត់មករកខ្ញុំទៅវិញ!»។
8
ពួកចាស់ទុំតបថា៖ «ព្រោះតែយើងខ្ញុំមានអាសន្នដូច្នេះហើយ បានជាពេលនេះ យើងខ្ញុំរត់មករកលោកវិញ ដើម្បីអញ្ជើញលោកទៅច្បាំងនឹងជនជាតិអាំម៉ូនជាមួយយើងខ្ញុំ ហើយសូមលោកធ្វើជាមេដឹកនាំលើយើងខ្ញុំ និងលើប្រជាជននៅស្រុកកាឡាដទាំងមូល»។
9
លោកយែបថាឆ្លើយទៅចាស់ទុំទាំងនោះថា៖ «ប្រសិនបើអស់លោកហៅខ្ញុំទៅវិញ ដើម្បីប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយបើ ព្រះអម្ចាស់ ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។
10
ពេលនោះ ពួកចាស់ទុំនៃស្រុកកាឡាដក៏ប្រកាសចំពោះលោកយែបថា ថា៖ « ព្រះអម្ចាស់ ជាសាក្សីស្រាប់ហើយថា យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!»។
11
លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកលោកអោយធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំលឹកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ នៅមីសប៉ា។
12
លោកយែបថាបានចាត់គេអោយនាំពាក្យទៅទូលស្ដេចនៃជនជាតិអាំម៉ូនថា៖ «តើយើងមានរឿងអ្វីជាមួយគ្នា បានជាព្រះករុណាលើកទ័ពមកវាយស្រុកទូលបង្គំដូច្នេះ?»។
13
ស្ដេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្ដើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកអោយយើងវិញ តាមសំរួលទៅ»។
14
លោកយែបថាក៏ចាត់គេអោយនាំពាក្យរបស់លោក ទៅទូលស្ដេចជនជាតិអាំម៉ូនសាជាថ្មីថា៖
15
«ជនជាតិអ៊ីស្រាអែលពុំបានដណ្ដើមយកទឹកដីរបស់ជនជាតិម៉ូអាប់ ឬទឹកដីរបស់ជនជាតិអាំម៉ូនទេ។
16
នៅពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រកក់ ហើយក៏មកដល់កាដេស។
17
ពេលនោះ គេបានចាត់អ្នកនាំពាក្យអោយទៅគាល់ស្ដេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្ដេចមិនបានយល់ព្រមទេ។ ជនជាតិអ៊ីស្រាអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្ដេចស្រុកម៉ូអាប់ តែស្ដេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដេសនោះទៅ។
18
ក្រោយមក ជនជាតិអ៊ីស្រាអែលក៏បន្តដំណើរទៅមុខទៀត ឆ្លងកាត់វាលរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ខាងកើតស្រុកម៉ូអាប់។ ពួកគេបោះជំរំនៅត្រើយខាងនាយស្ទឹងអើណូន គឺឥតបានចូលទៅក្នុងទឹកដីរបស់ជនជាតិម៉ូអាប់ទេ។ ស្ទឹងអើណូនជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។
19
នៅទីនោះ ជនជាតិអ៊ីស្រាអែលបានចាត់អ្នកនាំពាក្យអោយទៅគាល់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅក្រុងហេសបូន ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអាម៉ូរី ឆ្ពោះទៅកាន់ស្រុកដែលព្រះជាម្ចាស់បានបម្រុងទុកសំរាប់ពួកគេ។
20
ប៉ុន្តែ ព្រះបាទស៊ីហុនពុំទុកចិត្តជនជាតិអ៊ីស្រាអែល ដោយអោយពួកគេឆ្លងកាត់ទឹកដីស្រុកអាម៉ូរីឡើយ។ ស្ដេចប្រមូលទ័ពទាំងអស់ទៅបោះទីតាំងនៅយ៉ាហាស់ ហើយវាយជនជាតិអ៊ីស្រាអែល។
21
ពេលនោះ ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល បានប្រគល់ស្ដេចស៊ីហុន និងពលទ័ពរបស់ស្ដេច មកក្នុងកណ្ដាប់ដៃជនជាតិអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលទទួលជ័យជំនះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។
22
ជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងចាប់តាំងពីវាលរហោស្ថានខាងកើត រហូតដល់ទន្លេយ័រដាន់។
23
ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលទេតើ ដែលបានប្រោសប្រទានអោយប្រជារាស្ត្ររបស់ព្រះអង្គ ដណ្ដើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើព្រះករុណាចង់ដណ្ដើមយកពីយើងវិញឬ?
24
ព្រះករុណាបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាព្រះរបស់ព្រះករុណាបានប្រគល់អោយ រីឯយើងវិញ តើយើងគ្មានសិទ្ធិនឹងកាន់កាប់ទឹកដី ដែល ព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានអោយយើងដណ្ដើមយកបាននោះទេឬអី?
25
តើព្រះករុណាគិតថា ទ្រង់ខ្លាំងពូកែជាងព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ ស្ដេចនៃជនជាតិម៉ូអាប់ឬ? ព្រះបាទបាឡាក់ពុំបានរករឿងជនជាតិអ៊ីស្រាអែល ហើយក៏មិនបានច្បាំងនឹងពួកគេដែរ។
26
ជនជាតិអ៊ីស្រាអែលរស់នៅក្នុងក្រុងហេសបូន និងក្រុងអារ៉ូអ៊ើរ ព្រមទាំងតំបន់ដែលនៅជុំវិញ និងស្រុកភូមិដែលស្ថិតនៅតាមដងស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំកន្លងមកហើយ ហេតុអ្វីបានជាព្រះរាជាមិនរំដោះយកទឹកដីទាំងនេះ ក្នុងជំនាន់នោះទៅ?
27
ទូលបង្គំមិនបានធ្វើអ្វីខុសចំពោះព្រះរាជាឡើយ គឺព្រះរាជាទេតើដែលប្រព្រឹត្តខុស ដោយធ្វើសង្គ្រាមជាមួយនឹងទូលបង្គំ។ សូម ព្រះអម្ចាស់ ដែលជាចៅក្រម មេត្តាកាត់ក្ដីរវាងជនជាតិអ៊ីស្រាអែល និងជនជាតិអាំម៉ូននៅថ្ងៃនេះផង!»។
28
ប៉ុន្តែ ស្ដេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសំដី ដែលលោកយែបថាចាត់អ្នកនាំពាក្យអោយមកទូលនោះឡើយ។
29
គ្រានោះ ព្រះវិញ្ញាណនៃ ព្រះអម្ចាស់ សណ្ឋិតលើលោកយែបថា លោកបានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក លោកបន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។
30
លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះ ព្រះអម្ចាស់ ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ
31
ហើយពេលទូលបង្គំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ទូលបង្គំ មកទទួលទូលបង្គំមុនគេ ទូលបង្គំនឹងយកអ្នកនោះមកថ្វាយជាយញ្ញបូជាដល់ ព្រះអម្ចាស់ »។
32
លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយ ព្រះអម្ចាស់ បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់លោក។
33
លោកយែបថាបានវាយកំទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ រហូតដល់តំបន់ជិតខាងក្រុងមីនីត - សរុបទាំងអស់ម្ភៃក្រុង - បន្ទាប់មក រហូតដល់ក្រុងអបិល-កេរ៉ាមីម។ ជនជាតិអ៊ីស្រាអែលបានធ្វើអោយជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។
34
ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់លោកនៅមីសប៉ាវិញ កូនស្រីរបស់លោកចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់លោក គឺក្រៅពីនាង លោកគ្មានកូនប្រុស កូនស្រីណាទៀតឡើយ។
35
កាលលោកក្រឡេកឃើញនាង លោកក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ! កូនស្រីអើយ! កូនធ្វើអោយពុកកើតទុក្ខហើយ កូនធ្វើអោយពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយ ព្រះអម្ចាស់ រួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសំដីនោះវិញទេ»។
36
នាងឆ្លើយទៅលោកថា៖ «ពុកអើយ! បើពុកបានសន្យាជាមួយ ព្រះអម្ចាស់ រួចស្រេចទៅហើយដូច្នេះ សូមប្រព្រឹត្តចំពោះកូនតាមពាក្យរបស់ពុកចុះ ដ្បិត ព្រះអម្ចាស់ ប្រទានអោយពុកវាយឈ្នះពួកអាំម៉ូន ដែលជាខ្មាំងសត្រូវរបស់ពុកហើយ»។
37
នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះអោយកូនពីរខែសិន ដើម្បីអោយកូនឡើងទៅលើភ្នំជាមួយមិត្តភក្ដិស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់កូន»។
38
លោកយែបថាក៏យល់ព្រមអោយនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់នាង។
39
លុះគំរប់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ រួចលោកយកនាងធ្វើយញ្ញបូជា តាមពាក្យដែលលោកបានសន្យាជាមួយព្រះអម្ចាស់។ នាងពុំដែលបានស្គាល់បុរសណានៅឡើយទេ។ ចាប់ពីពេលនោះ ជនជាតិអ៊ីស្រាអែលប្រកាន់ទំនៀមទម្លាប់ដូចតទៅ:
40
រៀងរាល់ឆ្នាំ កូនក្រមុំរបស់ជនជាតិអ៊ីស្រាអែលត្រូវនាំគ្នាទៅយំរំលឹកដល់កូនស្រីលោកយែបថា ជាអ្នកស្រុកកាឡាដ ចំនួនបួនថ្ងៃ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21