bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Judges 17
Judges 17
Khmer Standard Version 1954 = Hammond Version
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 18 →
1
នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។
2
ថ្ងៃមួយ គាត់បានប្រកាសប្រាប់ម្ដាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្ដាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្ដាយរបស់គាត់ក៏និយាយថា៖ «សូម ព្រះអម្ចាស់ ប្រទានពរដល់កូន»។
3
លោកមីកាប្រគល់ប្រាក់មួយពាន់មួយរយស្លឹងជូនទៅម្ដាយវិញ ហើយម្ដាយក៏ពោលថា៖ «កូនអើយ ម្ដាយបានសំរេចចិត្តថ្វាយប្រាក់នេះដល់ ព្រះអម្ចាស់ ហើយ ដើម្បីអោយកូនយកវាទៅរំលាយធ្វើជារូបព្រះមួយ។ ចូរកូនយកប្រាក់នេះទៅវិញចុះ»។
4
ប៉ុន្តែ លោកមីកាប្រគល់ប្រាក់ទៅម្ដាយសាជាថ្មីទៀត ហើយម្ដាយក៏យកប្រាក់ពីររយស្លឹងទៅអោយជាងស្មិតរំលាយធ្វើរូបព្រះមួយ និងរូបសំណាក រួចយកទៅដាក់នៅក្នុងផ្ទះរបស់លោកមីកា។
5
ដូច្នេះ លោកមីកាមានកន្លែងមួយថ្វាយបង្គំព្រះ នៅក្នុងផ្ទះរបស់គាត់។ គាត់បានធ្វើរូបបដិមាមួយ និងរូបចម្លាក់ជាច្រើន សំរាប់គោរពបូជា រួចគាត់តែងតាំងកូនប្រុសម្នាក់របស់គាត់អោយធ្វើជាបូជាចារ្យ។
6
នៅគ្រានោះ ក្នុងស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។
7
មានយុវបុរសលេវីម្នាក់ពីកុលសម្ព័ន្ធយូដា រស់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។
8
គាត់ចាកចេញពីភូមិបេថ្លេហិមទៅរកកន្លែងស្នាក់នៅផ្សេងទៀត។ ពេលធ្វើដំណើរនោះ គាត់បានទៅដល់ផ្ទះលោកមីកា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។
9
លោកមីកាសួរគាត់ថា៖ «តើអ្នកអញ្ជើញមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាពួកលេវី មកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយខ្ញុំកំពុងដើររកមើលកន្លែងសំរាប់ស្នាក់អាស្រ័យ»។
10
លោកមីកានិយាយទៅគាត់ថា៖ «សូមអញ្ជើញមកនៅផ្ទះខ្ញុំ ហើយធ្វើជាបូជាចារ្យគ្រប់គ្រងលើគ្រួសារខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់លោកចំនួនដប់ស្លឹង ក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់ និងម្ហូបអាហារទៀតផង»។
11
បុរសលេវីនោះក៏យល់ព្រមរស់នៅជាមួយលោកមីកា ហើយលោកមីកាចាត់ទុកគាត់ដូចកូនបង្កើតដែរ។
12
លោកមីកាបានតែងតាំងបុរសនោះជាបូជាចារ្យ ហើយអោយរស់នៅក្នុងផ្ទះរបស់ខ្លួន។
13
លោកមីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងជាក់ច្បាស់ថា ព្រះអម្ចាស់ នឹងប្រទានពរខ្ញុំជាមិនខាន ព្រោះខ្ញុំមានបុរសលេវីម្នាក់ជាបូជាចារ្យ»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21