bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Micah 2
Micah 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 3 →
1
អស់អ្នកដែលគិតគូរគំរោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សំរេចតាមគំរោងការនេះ មុខជាត្រូវវេទនាពុំខាន!
2
បើគេប៉ុនប៉ងចង់បានស្រែចំការណា គេដណ្ដើមយកស្រែចំការនោះ បើគេប៉ុនប៉ងចង់បានផ្ទះណា គេរឹបអូសយកផ្ទះនោះ គេប្លន់ម្ចាស់ផ្ទះ និងគ្រួសារ ហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។
3
ហេតុនេះ ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «យើងកំពុងតែរៀបផែនការដាក់ទោស មនុស្សប្រភេទនេះ។ ខ្មាំងនឹងជាន់កអ្នករាល់គ្នា អ្នករាល់គ្នានឹងដើរអោនមុខ ដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។
4
នៅថ្ងៃនោះមនុស្សម្នានឹងយករឿងរបស់អ្នក ទៅសើចលេង ហើយចងក្រងបទសំរាប់ស្មូត្ររៀបរាប់ថា: “ពួកយើងបាត់បង់អ្វីៗទាំងអស់! ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង! បច្ចាមិត្តដេញពួកយើងចេញពីស្រុក រួចយកទឹកដីចែកគ្នា!”»។
5
ហេតុនេះពេលប្រជាជនរបស់ ព្រះអម្ចាស់ បែងចែកដីគ្នា គ្មាននរណាម្នាក់វាស់ដីចែកអោយអ្នកឡើយ។
6
មានអ្នកខ្លះពោលថា: “កុំចេះតែនិយាយព្រោកប្រាជ្ញបែបនេះ! កុំពោលថា ពួកយើងគេចមិនផុតពី ភាពអាម៉ាស់នោះឡើយ!
7
តើកូនចៅលោកយ៉ាកុបត្រូវបណ្ដាសាឬ? តើអ្នកស្មានថា ព្រះអម្ចាស់ គ្មានខន្តីឬ? ព្រះអង្គមិនប្រព្រឹត្តរបៀបនេះទេ!”។ ខ្ញុំនិយាយតែពាក្យល្អ ចំពោះអ្នកដែលប្រព្រឹត្តអំពើទៀងត្រង់។
8
«កន្លងទៅនេះ អ្នករាល់គ្នាតាំងខ្លួនជាសត្រូវ នឹងប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាយកអាវធំចេញពីអស់អ្នកដែល ត្រឡប់មកពីសមរភូមិយ៉ាងសុខស្រួល។
9
អ្នករាល់គ្នាដេញស្ត្រីៗរបស់ប្រជារាស្ត្រយើង ចេញពីផ្ទះដែលនាងស្រឡាញ់។ រីឯកិត្តិយសដែលយើងបានប្រគល់អោយ កូនៗរបស់នាង ក៏អ្នករាល់គ្នាដកចេញពីពួកគេ រហូតតទៅដែរ។
10
ចូរក្រោកឡើង នាំគ្នាដើរចេញទៅ! ដ្បិតស្រុកនេះមិនមែនជាកន្លែងសំរាកទៀតទេ! អំពើសៅហ្មងរបស់អ្នករាល់គ្នាបានបង្កអោយ កើតមហន្តរាយយ៉ាងខ្លោចផ្សា។
11
អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ ដែលប្រសប់និយាយកុហកបោកប្រាស់ថា “បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង អោយខ្ញុំផឹក ខ្ញុំនឹងទាយអោយស្ដាប់!” អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង ប្រជារាស្ត្រនេះណាស់!»។
12
«កូនចៅយ៉ាកុបអើយ យើងនឹងប្រមូលផ្ដុំអ្នកទាំងអស់គ្នា។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់អើយ យើងនឹងអោយអ្នករាល់គ្នាមកនៅជុំគ្នាវិញ ដូចចៀមស្ថិតនៅក្នុងក្រោលតែមួយ និងដូចហ្វូងសត្វនៅក្នុងវាលស្មៅតែមួយ។ ពេលនោះ នឹងមានសំឡេងអ៊ូអរឡើងវិញ នៅក្នុងស្រុករបស់អ្នករាល់គ្នា»។
13
អ្នកបើកផ្លូវនឹងដើរនៅមុខអ្នករាល់គ្នា គេទម្លុះកំពែងក្រុង អោយអ្នករាល់គ្នាចេញតាមប្រឡោះនោះ។ ស្ដេចរបស់អ្នករាល់គ្នាយាងនៅមុខអ្នករាល់គ្នា ដោយមាន ព្រះអម្ចាស់ យាងនៅមុខគេបង្អស់។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 3 →
All chapters:
1
2
3
4
5
6
7