bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Micah 3
Micah 3
Khmer Standard Version 1954 = Hammond Version
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 4 →
1
ពួកមេដឹកនាំកូនចៅលោកយ៉ាកុប និងពួកអ្នកគ្រប់គ្រងលើ ពូជពង្សអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាត្រូវតែស្គាល់ច្បាប់។
2
ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។ អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន រហូតដល់បកស្បែកគេ ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។
3
អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។
4
អ្នករាល់គ្នាស្រែកអង្វរ ព្រះអម្ចាស់ តែព្រះអង្គមិនឆ្លើយតបមកវិញឡើយ ពេលនោះ ព្រះអង្គគេចព្រះភក្ត្រពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
5
ព្រះអម្ចាស់ មានព្រះបន្ទូលស្ដីអំពីពួកព្យាការី ដែលនាំប្រជាជនរបស់ខ្ញុំអោយវង្វេង។ បើប្រជាជនអោយពួកគេបរិភោគឆ្អែត ពួកគេទាយថា មានសេចក្ដីសុខសាន្ត តែបើប្រជាជនមិនអោយអ្វីបរិភោគទេ ពួកគេទាយថា មានកើតសង្គ្រាម។
6
ហេតុនេះអ្នករាល់គ្នានឹងលែងឃើញ និមិត្តហេតុអស្ចារ្យទៀតហើយ ផ្ទុយទៅវិញ មានតែយប់ងងឹត អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ ផ្ទុយទៅវិញ មានតែភាពអន្ធការ ភាពងងឹតសូន្យសុងនឹងគ្របពីលើ ព្យាការីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។
7
ពួកគ្រូទាយនឹងត្រូវបាក់មុខ ពួកហោរានឹងត្រូវអាម៉ាស់ ពួកគេនឹងយកដៃបាំងមុខ ដ្បិតព្រះជាម្ចាស់មិនអើពើនឹងពួកគេឡើយ។
8
ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំង មកពីព្រះវិញ្ញាណរបស់ ព្រះអម្ចាស់ ។ ព្រះអង្គប្រទានអោយខ្ញុំស្គាល់យុត្តិធម៌ និងមានចិត្តក្លាហាន ដើម្បីប្រាប់ពូជពង្សលោកយ៉ាកុប អោយស្គាល់អំពើទុច្ចរិតរបស់ខ្លួន ហើយប្រាប់ប្រជាជនអ៊ីស្រាអែល អោយស្គាល់អំពើបាបរបស់ខ្លួន។
9
នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុប មេដឹកនាំនៃកូនចៅលោកអ៊ីស្រាអែលអើយ សូមនាំគ្នាស្ដាប់! អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។
10
អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ ហើយសង់ក្រុងយេរូសាឡឹម ដោយជិះជាន់សង្កត់សង្កិនគេ។
11
ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក បូជាចារ្យ*បង្រៀនវិន័យ* ដោយចង់បានកំរៃ ព្យាការីទស្សន៍ទាយ ដោយចង់បានប្រាក់។ ពួកគេយកព្រះនាម ព្រះអម្ចាស់ មកប្រើ ទាំងពោលថា: “ ព្រះអម្ចាស់ គង់នៅជាមួយយើង មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
12
ហេតុនេះព្រោះតែអ្នករាល់គ្នា ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក រីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 4 →
All chapters:
1
2
3
4
5
6
7