bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Micah 6
Micah 6
Khmer Standard Version 1954 = Hammond Version
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 7 →
1
ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ ព្រះអម្ចាស់ មានព្រះបន្ទូល! ចូរក្រោកឡើង! នាំពាក្យបណ្ដឹងទៅប្រាប់ អោយភ្នំធំៗ និងភ្នំតូចៗ ដឹងឮផង!
2
ភ្នំធំទាំងឡាយអើយ ចូរស្ដាប់ពាក្យបណ្ដឹងរបស់ ព្រះអម្ចាស់! គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ! ចូរស្ដាប់ពាក្យបណ្ដឹងដែល ព្រះអម្ចាស់ ចោទប្រកាន់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ៖
3
«ប្រជារាស្ត្រយើងអើយ! តើយើងបានធ្វើអ្វីខ្លះដល់អ្នក? តើយើងបានធ្វើអ្វីអោយអ្នកធុញទ្រាន់? ចូរឆ្លើយមកយើងមើល៍!
4
តើមកពីយើងបាននាំអ្នកចេញពី ស្រុកអេស៊ីបឬ? តើមកពីយើងបានលោះអ្នក អោយរួចពីទាសភាពឬ? តើមកពីយើងចាត់ម៉ូសេ អើរ៉ុន និងម៉ារាម អោយនាំមុខអ្នកឬ?
5
ប្រជារាស្ត្រយើងអើយ ចូរនឹកចាំអំពីគំរោងការដែលបាឡាក់ ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក! ចូរនឹកចាំពីស្ដេចដែលបាឡាម ជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ! បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីម រហូតដល់គីលកាល់។ អ្នកនឹងទទួលស្គាល់ថា យើងជា ព្រះអម្ចាស់ យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។
6
ពេលខ្ញុំចូលទៅគាល់ ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួប មកថ្វាយជាតង្វាយដុតទាំងមូលឬ?
7
តើ ព្រះអម្ចាស់ គាប់ព្រះហឫទ័យនឹងទទួល ចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ ដើម្បីសុំព្រះអង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គ ដើម្បីសុំរំដោះបាបឬ?
8
ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក អោយស្គាល់ការណាដែលល្អ និងការណាដែល ព្រះអម្ចាស់ សព្វព្រះហឫទ័យអោយអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ា នៃព្រះរបស់អ្នក។
9
ព្រះអម្ចាស់ បន្លឺព្រះសូរសៀងទៅកាន់អ្នកក្រុង ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច ព្រះនាមរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ ចូរនាំគ្នាស្ដាប់!
10
បើក្នុងផ្ទះរបស់មនុស្សអាក្រក់ នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិត និងមានថាំងរង្វាល់តូចជ្រុល ដែលគួរអោយស្អប់ខ្ពើមដូច្នេះ តើអោយយើងទ្រាំបានឬ?
11
តើអ្នកស្មានថាយើងអត់អោនអោយ អ្នកប្រើជញ្ជីងមិនត្រឹមត្រូវ និងអ្នកបំបាត់ភ្នែកជញ្ជីងឬ?
12
អ្នកមាននៅក្រុងនេះប្រព្រឹត្តអំពើឃោរឃៅ អ្នកក្រុងនេះគិតតែនិយាយកុហក និងបោកបញ្ឆោតគ្នា។
13
ហេតុនេះហើយបានជាយើងប្រហារទីក្រុង រហូតដល់ធ្វើអោយអ្នកឈឺចុកចាប់។ ព្រោះតែអំពើបាបរបស់អ្នក យើងនឹងបំផ្លាញក្រុងនេះអោយវិនាស។
14
អ្នកបរិភោគតែពុំចេះឆ្អែតទេ អ្នកនឹងជួបទុរ្ភិក្ស អ្នកប្រមូលស្បៀងអាហារទុក តែទុកមិនចេះគង់។ អ្វីៗដែលអ្នកប្រមូលទុក យើងនឹងធ្វើអោយវិនាសដោយសារសង្គ្រាម។
15
សាបព្រោះតែពុំអាចច្រូតយកផលបានទេ អ្នកកិនផ្លែអូលីវតែមិនបានប្រើប្រេងនេះ អ្នកជាន់ផ្លែទំពាំងបាយជូរ តែមិនបានផឹកស្រានេះទេ។
16
អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើអោយ អ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 7 →
All chapters:
1
2
3
4
5
6
7