bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
1 Kings 6
1 Kings 6
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
1
ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ថ្វាយ ព្រះអម្ចាស់ នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន ក្នុងខែពិសាខ ដែលត្រូវជាខែទីពីរ។
2
ព្រះដំណាក់ដែលព្រះបាទសាឡូម៉ូនសង់ថ្វាយ ព្រះអម្ចាស់ មានបណ្ដោយប្រវែងហុកសិបហត្ថ ទទឹងម្ភៃហត្ថ និងកម្ពស់សាមសិបហត្ថ ។
3
បន្ទប់ល្វែងនៅខាងមុខទីសក្ការៈនៃព្រះដំណាក់មានបណ្ដោយប្រវែងម្ភៃហត្ថ ស្របតាមប្រវែងទទឹងព្រះដំណាក់ រីឯទទឹងរបស់បន្ទប់មានប្រវែងដប់ហត្ថ។
4
នៅតាមជញ្ជាំងព្រះដំណាក់ ព្រះរាជាបានឲ្យគេធ្វើបង្អួចដែលមានដាក់ចម្រឹងផង។
5
ព្រះរាជាឲ្យគេសង់បន្ទប់អម ភ្ជាប់ទៅនឹងជញ្ជាំងព្រះដំណាក់ ពោលគឺព្រះវិហារ និងទីសក្ការៈ។ បន្ទប់អមទាំងនោះស្ថិតនៅជុំវិញព្រះដំណាក់។
6
ជាន់ខាងក្រោមមានទទឹងប្រាំហត្ថ ជាន់កណ្ដាលមានទទឹងប្រាំមួយហត្ថ និងជាន់ខាងលើមានទទឹងប្រាំពីរហត្ថ។ ជញ្ជាំងខាងក្រៅព្រះដំណាក់ ពីក្រោមទៅលើ មានកម្រាស់មិនស្មើគ្នាទេ ធ្វើដូច្នេះ ចៀសវាងចោះជញ្ជាំងព្រះដំណាក់ សម្រាប់ដាក់ឈើធ្នឹម។
7
គេសង់ព្រះដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងព្រះដំណាក់ទេ។
8
ទ្វារចូលបន្ទប់ជាន់ខាងក្រោម ស្ថិតនៅប៉ែកខាងស្ដាំនៃព្រះដំណាក់ ហើយមានជណ្ដើរមួយសម្រាប់ឡើងទៅជាន់កណ្ដាល និងពីជាន់កណ្ដាលទៅជាន់ខាងលើ។
9
ក្រោយពីសង់ព្រះដំណាក់រួចហើយ ស្ដេចសង់ពិដាន និងធ្នឹមអំពីឈើតាត្រៅ។
10
ស្ដេចក៏បានសង់បន្ទប់អមនៅជុំវិញព្រះដំណាក់ដែរ បន្ទប់ទាំងនោះមានកម្ពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងព្រះដំណាក់ដោយឈើតាត្រៅ។
11
ពេលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖
12
«អ្នកកំពុងតែសង់ដំណាក់នេះសម្រាប់យើង។ ប្រសិនបើអ្នកប្រតិបត្តិតាមច្បាប់របស់យើង ប្រសិនបើអ្នកគោរពតាមវិន័យរបស់យើង ហើយប្រសិនបើអ្នកកាន់ និងធ្វើតាមបទបញ្ជារបស់យើង នោះយើងនឹងប្រព្រឹត្តចំពោះអ្នក តាមពាក្យដែលយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នក។
13
យើងនឹងស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងឡើយ»។
14
ក្រោយបានសង់ព្រះដំណាក់រួចហើយ ព្រះបាទសាឡូម៉ូន
15
ឲ្យគេពាសជញ្ជាំងខាងក្នុងពីឈើតាត្រៅ តាំងពីក្រោមរហូតដល់ពិដាន ព្រមទាំងក្រាលក្ដារពីឈើកកោះដែរ។
16
ស្ដេចឲ្យគេយកឈើតាត្រៅពាសជញ្ជាំង ប៉ែកខាងក្រោយព្រះដំណាក់ពីក្រោមរហូតដល់លើ មានប្រវែងម្ភៃហត្ថ។ ផ្នែកខាងក្នុងនេះ ទ្រង់ឲ្យគេរៀបចំធ្វើជាទីសក្ការៈ និងទីសក្ការៈបំផុត ។
17
បន្ទប់ធំដែលនៅខាងមុខទីសក្ការៈមានបណ្ដោយសែសិបហត្ថ។
18
ឈើតាត្រៅដែលគេពាសផ្នែកខាងក្នុងព្រះដំណាក់ មានឆ្លាក់ជាក្បាច់រចនារូបផ្កាក្រពុំ និងរូបផ្ការីក។ គេពាសជញ្ជាំងទាំងអស់ពីឈើតាត្រៅ ដោយឥតឃើញថ្មឡើយ។
19
ស្ដេចរៀបចំទីសក្ការៈនៅផ្នែកខាងក្រោយព្រះដំណាក់ សម្រាប់តម្កល់ហិបនៃសម្ពន្ធមេត្រីរបស់ ព្រះអម្ចាស់ ។
20
ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កម្ពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈមានពាសទៅដោយឈើតាត្រៅ។
21
ព្រះបាទសាឡូម៉ូនបានយកមាសសុទ្ធមកស្រោបប៉ែកខាងក្នុងព្រះដំណាក់ ហើយយកច្រវាក់ធ្វើពីមាសមកចងខណ្ឌនៅមុខទីសក្ការៈ ដែលស្ដេចបានស្រោបមាសដែរ។
22
ដូច្នេះ ព្រះដំណាក់ទាំងមូលសុទ្ធតែស្រោបមាស អាសនៈនៅខាងមុខទីសក្ការៈក៏ស្រោបមាសដែរ។
23
នៅក្នុងទីសក្ការៈ ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូធ្វើអំពីឈើអូលីវ ចេរូប៊ីននីមួយៗមានកម្ពស់ដប់ហត្ថ។
24
ស្លាបនីមួយៗរបស់ចេរូប៊ីនទីមួយមានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែងដប់ហត្ថ។
25
ស្លាបទាំងពីររបស់ចេរូប៊ីនទីពីរក៏មានប្រវែងដប់ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានទំហំ និងទ្រង់ទ្រាយដូចគ្នា។
26
ចេរូប៊ីនទីមួយមានកម្ពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកម្ពស់ប៉ុនគ្នាដែរ។
27
ស្ដេចដាក់ចេរូប៊ីនទាំងពីរនៅកណ្ដាលទីសក្ការៈ ចេរូប៊ីនទាំងពីរត្រដាងស្លាប គឺចុងស្លាបចេរូប៊ីនទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបចេរូប៊ីនទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីននីមួយៗលាតទល់គ្នានៅចំកណ្ដាលទីសក្ការៈ។
28
ស្ដេចឲ្យគេស្រោបរូបចេរូប៊ីនទាំងពីរនេះ ដោយមាស។
29
នៅតាមជញ្ជាំងព្រះដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។
30
រីឯក្ដារក្រាលព្រះដំណាក់ទាំងខាងក្នុង ទាំងខាងក្រៅសុទ្ធតែស្រោបមាស។
31
នៅច្រកចូលទីសក្ការៈ ស្ដេចឲ្យគេធ្វើទ្វារពីឈើអូលីវ។ ក្របទ្វារនេះមានកម្ពស់មួយភាគប្រាំនៃជញ្ជាំង។
32
សន្លឹកទ្វារទាំងពីរធ្វើពីឈើអូលីវ។ នៅលើសន្លឹកទ្វារទាំងពីរនោះ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាស គឺទាំងក្បាច់ចេរូប៊ីន ទាំងក្បាច់ដើមចាកសុទ្ធតែស្រោបមាស។
33
រីឯច្រកចូលព្រះវិហារ ស្ដេចឲ្យគេធ្វើក្របទ្វារពីឈើអូលីវដែរ។ ក្របទ្វារនោះមានកម្ពស់មួយភាគបួននៃជញ្ជាំង។
34
សន្លឹកទ្វារទាំងពីរធ្វើពីឈើកកោះ សន្លឹកនីមួយៗមានពីរផ្ទាំង ដែលអាចបត់ចូលគ្នាបាន។
35
នៅលើសន្លឹកទ្វារទាំងពីរ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតម្រូវតាមក្បាច់នោះផង។
36
បន្ទាប់មក ស្ដេចឲ្យគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។
37
ក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែពិសាខ គេបានចាក់គ្រឹះព្រះដំណាក់របស់ ព្រះអម្ចាស់ ។
38
ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែកត្ដិក គឺជាខែទីប្រាំបី គេបានសង់ព្រះដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់អស់រយៈពេលប្រាំពីរឆ្នាំ។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22