bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Ezekiel 10
Ezekiel 10
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 11 →
1
ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកចេរូប៊ីន*។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។
2
ព្រះអម្ចាស់ មានព្រះបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកចេរូប៊ីន ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកចេរូប៊ីនពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ ខ្ញុំក៏ឃើញបុរសនោះចូលទៅ។
3
ពេលគាត់ទៅដល់ ពួកចេរូប៊ីនស្ថិតនៅខាងស្ដាំព្រះដំណាក់ ហើយមានពពកពាសពេញទីលានខាងក្នុង។
4
សិរីរុងរឿងរបស់ ព្រះអម្ចាស់ អណ្ដែតឡើងពីលើពួកចេរូប៊ីន ឆ្ពោះកាន់មាត់ទ្វារព្រះដំណាក់។ មានពពកនៅពេញព្រះដំណាក់ ហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់ ព្រះអម្ចាស់ ។
5
សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
6
ព្រះអម្ចាស់ បង្គាប់ទៅបុរសដែលពាក់អាវទេសឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកចេរូប៊ីនមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។
7
ពេលនោះ ចេរូប៊ីនមួយលូកដៃទៅកាន់ភ្លើង ដែលកំពុងឆេះនៅចន្លោះពួកចេរូប៊ីន ហើយយកភ្លើងហុចទៅឲ្យបុរសនោះ។ គាត់ក៏ទទួលយក រួចចេញទៅ។
8
នៅក្រោមស្លាបរបស់ពួកចេរូប៊ីន មានហាក់ដូចជាដៃរបស់មនុស្សលេចចេញមក។
9
ខ្ញុំក្រឡេកមើលទៅ ឃើញមានកង់បួននៅក្បែរពួកចេរូប៊ីន គឺនៅក្បែរចេរូប៊ីននីមួយៗមានកង់មួយ។ កង់ទាំងនោះភ្លឺចាំងដូចត្បូងពេជ្រ។
10
កង់ទាំងបួនមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ។ ដោយកង់ទាំងនោះមានទ្រង់ទ្រាយ និងមានរាងដូចៗគ្នា មើលទៅហាក់ដូចជាកង់មួយស្ថិតនៅក្នុងកង់មួយទៀត។
11
ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ចេរូប៊ីនបែរទៅគេ ដោយឥតងាករេឡើយ។
12
រូបកាយរបស់ចេរូប៊ីនទាំងមូល គឺខ្នង ដៃ ស្លាប មានផ្កាភ្លើងពាសពេញ ហើយតាមរង្វង់កង់របស់ចេរូប៊ីនទាំងបួនក៏មានផ្កាភ្លើងពាសពេញដែរ។
13
ខ្ញុំឮគេហៅកង់ទាំងនោះថា “ខ្យល់កួច”។
14
ចេរូប៊ីននីមួយៗមានមុខបួន។ មុខទីមួយដូចមុខចេរូប៊ីន មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។
15
ពួកចេរូប៊ីនទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។
16
ពេលចេរូប៊ីនទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលចេរូប៊ីនទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។
17
ពេលចេរូប៊ីនឈប់ កង់ក៏ឈប់ ពេលចេរូប៊ីនឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។
18
សិរីរុងរឿងរបស់ ព្រះអម្ចាស់ អណ្ដែតឡើងពីមាត់ទ្វារព្រះដំណាក់ ទៅសណ្ឋិតលើពួកចេរូប៊ីន។
19
ខ្ញុំឃើញចេរូប៊ីនទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅលើចេរូប៊ីន ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃព្រះដំណាក់របស់ ព្រះអម្ចាស់ ។
20
ពេលនោះ ខ្ញុំដឹងថាសត្វលោកដែលខ្ញុំបានឃើញនៅក្រោមព្រះនៃជនជាតិអ៊ីស្រាអែល ក្បែរទន្លេកេបារ គឺចេរូប៊ីននេះឯង។
21
ចេរូប៊ីននីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។
22
ចេរូប៊ីនទាំងនោះមានមុខដូចសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ បេះបិទ។ ចេរូប៊ីននីមួយៗហើរទៅមុខយ៉ាងត្រង់។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48