bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Ezekiel 30
Ezekiel 30
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 31 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាសោកសង្រេង ដ្បិតថ្ងៃនោះវេទនាណាស់!
3
ថ្ងៃនោះនៅជិតបង្កើយហើយ គឺជាថ្ងៃរបស់ ព្រះអម្ចាស់ ថ្ងៃដែលមានពពក ថ្ងៃដែលប្រជាជាតិនានាវាយប្រហារគ្នា។
4
សង្គ្រាមនឹងមកដល់ស្រុកអេស៊ីប ទុក្ខវេទនានឹងកើតមាននៅស្រុកអេត្យូពី។ ជនជាតិអេស៊ីបនឹងត្រូវគេសម្លាប់រង្គាល សត្រូវរឹបអូសយកសម្បត្តិរបស់ស្រុកអេស៊ីប ព្រមទាំងកម្ទេចស្រុកនេះផង។
5
អ្នកស្រុកអេត្យូពី អ្នកស្រុកពូត អ្នកស្រុកលូឌ ពួកកូនកាត់ទាំងប៉ុន្មាន និងអ្នកស្រុកគូប ព្រមទាំងប្រជាជនរបស់យើងផ្ទាល់ ក៏នឹងត្រូវស្លាប់ដោយមុខដាវជាមួយជនជាតិអេស៊ីបដែរ»។
6
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ពួកអ្នកដែលគាំទ្រស្រុកអេស៊ីបនឹងត្រូវវិនាស ហើយអំណាចអួតអាងរបស់អេស៊ីបក៏ត្រូវរលាយសូន្យទៅដែរ។ ពួកគេនឹងស្លាប់ដោយមុខដាវ ចាប់តាំងពីក្រុងមីគដូល រហូតដល់ក្រុងស៊ីយេន - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
7
ស្រុករបស់ពួកគេនឹងក្លាយទៅជាទីស្មសាន ស្ងាត់ជាងវាលរហោស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិនហោចលើសក្រុងឯទៀតៗដែរ។
8
ពេលណាយើងដុតស្រុកអេស៊ីប និងកម្ទេចបក្សសម្ព័ន្ធរបស់ពួកគេអស់ហើយ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន។
9
នៅថ្ងៃយើងដាក់ទោសស្រុកអេស៊ីប យើងនឹងចាត់មនុស្សឲ្យធ្វើដំណើរតាមសំពៅ នាំដំណឹងទៅប្រាប់អ្នកស្រុកអេត្យូពី ដែលកំពុងតែរស់នៅដោយសុខសាន្ត ធ្វើឲ្យពួកគេភ័យតក់ស្លុត ដ្បិតថ្ងៃដែលពួកគេរងទុក្ខវេទនាជិតមកដល់ហើយ!»។
10
ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «យើងនឹងប្រើនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន ឲ្យបំបាត់ពូជសាសន៍អេស៊ីបដ៏ច្រើននោះ។
11
យើងនឹងនាំស្ដេចនេប៊ូក្នេសា និងកងទ័ពបាប៊ីឡូនដ៏សាហាវបំផុត មកកម្ទេចស្រុកអេស៊ីប។ ពួកគេនឹងសម្លាប់រង្គាលប្រជាជន ទុកសាកសពនៅពាសពេញក្នុងស្រុក។
12
យើងនឹងធ្វើឲ្យដៃទន្លេនីលរីងស្ងួត យើងប្រគល់ស្រុកនោះទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំណាច យើងនឹងបំផ្លាញស្រុក ព្រមទាំងអ្វីៗដែលមាននៅក្នុងស្រុកនោះ ដោយដៃរបស់ជនបរទេស។ នេះជាពាក្យរបស់យើងដែលជា ព្រះអម្ចាស់ »។
13
ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «យើងនឹងកម្ទេចរូបបដិមា យើងនឹងបំបាត់រូបព្រះក្លែងក្លាយពីក្រុងណូប។ ពេលនោះ ស្រុកអេស៊ីបនឹងលែងមានអ្នកដឹកនាំ ហើយយើងនឹងធ្វើឲ្យមានការភ័យខ្លាចនៅស្រុកអេស៊ីប។
14
យើងនឹងបំផ្លាញក្រុងប៉ាត្រុស យើងនឹងដុតកម្ទេចក្រុងសូអាន ហើយដាក់ទោសក្រុងនរ។
15
យើងនឹងជះកំហឹងរបស់យើងលើក្រុងស៊ីន ជាក្រុងដែលមានកំពែងរឹងមាំរបស់ស្រុកអេស៊ីប យើងនឹងដកជីវិតប្រជាជនដ៏ច្រើននៅក្រុងនរ។
16
យើងនឹងដុតស្រុកអេស៊ីប ក្រុងស៊ីននឹងភ័យតក់ស្លុត ក្រុងនរនឹងត្រូវខ្មាំងឡោមព័ទ្ធ ហើយក្រុងណូបនឹងត្រូវខ្មាំងវាយយកបានទាំងកណ្ដាលថ្ងៃត្រង់។
17
ពួកយុវជននៅក្រុងអាវេន និងក្រុងពីបែសែត ដួលស្លាប់ដោយមុខដាវ ហើយអ្នកក្រុងទាំងនោះនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។
18
ពេលយើងបំបាក់នឹមរបស់ស្រុកអេស៊ីប ហើយពេលដែលអំណាចអួតអាងរបស់ពួកគេរលាយសូន្យ នោះនៅក្រុងតាហាពេនេស ថ្ងៃប្រែជាងងឹត ពពកអាប់អួគ្របដណ្ដប់ពាសពេញក្រុង ហើយប្រជាជនរបស់គេនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។
19
យើងនឹងធ្វើទោសស្រុកអេស៊ីប ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន»។
20
នៅឆ្នាំទីដប់មួយ ថ្ងៃទីប្រាំពីរ ក្នុងខែទីមួយ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖
21
«កូនមនុស្សអើយ យើងបានកាច់បំបាក់ដៃ ម្ខាងរបស់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ គ្មាននរណារុំរបួស ឬដាក់ថ្នាំឲ្យ ហើយក៏គ្មាននរណាយកក្រណាត់មកចងអប ដើម្បីឲ្យស្ដេចនេះអាចកាន់ដាវបានទៀតដែរ»។
22
ហេតុនេះ ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «យើងនឹងប្រហារផារ៉ោន ជាស្ដេចស្រុកអេស៊ីប យើងនឹងបំបាក់ដៃទាំងសងខាងរបស់ស្ដេចនេះ គឺទាំងដៃល្អទាំងដៃបាក់ ហើយយើងនឹងជម្រុះដាវចេញពីដៃរបស់គេដែរ។
23
យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅប្រទេសនានា។
24
យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយប្រគល់ដាវរបស់យើងឲ្យស្ដេចនេះ យើងនឹងកាច់បំបាក់ដៃរបស់ស្ដេចស្រុកអេស៊ីប ហើយស្ដេចស្រុកអេស៊ីបនឹងស្រែកថ្ងូរនៅចំពោះមុខស្ដេចស្រុកបាប៊ីឡូន ព្រោះតែរបួសជិតស្លាប់។
25
យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយបំបាក់កម្លាំងរបស់ស្ដេចផារ៉ោន។ ពេលណាយើងប្រគល់ដាវរបស់យើងឲ្យស្ដេចស្រុកបាប៊ីឡូន ហើយពេលស្ដេចនេះលើកដាវតម្រង់ទៅរកស្រុកអេស៊ីប នោះគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន។
26
យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅប្រទេសនានា នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន»។
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48