bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Ezekiel 38
Ezekiel 38
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 39 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2
«កូនមនុស្សអើយ ចូរបែរមុខទៅរកស្ដេចកុកនៅស្រុកម៉ាកុក ជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាល ហើយថ្លែងប្រាប់ស្ដេចនោះក្នុងនាមយើងថា:
3
ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: កុកដែលជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ!
4
យើងនឹងបង្ខំអ្នក យកបង្ហៀរមកដាក់ក្នុងមាត់អ្នក យើងនឹងនាំអ្នក កងទ័ពទាំងមូលរបស់អ្នក សេះ និងទ័ពសេះដែលប្រដាប់ខ្លួនយ៉ាងល្អឥតខ្ចោះ ព្រមទាំងទាហានយ៉ាងច្រើនដែលកាន់ខែលតូចធំ ហើយប្រសប់ប្រើដាវទាំងអស់គ្នា។
5
សាសន៍ពែរ្ស អេត្យូពី និងពូថដែលប្រដាប់ខ្លួនដោយខែល និងមួកដែកក៏មកជាមួយដែរ។
6
សាសន៍កូមើរ និងកងពលរបស់គេទាំងមូល ព្រមទាំងសាសន៍តូកាម៉ា ដែលនៅទីដាច់ស្រយាលនាទិសខាងជើង និងកងពលរបស់គេទាំងមូល គឺមានកងទ័ពរបស់ប្រជាជាតិយ៉ាងច្រើនមកជាមួយអ្នក។
7
ចូរអ្នក និងទាហានដែលនៅជាមួយអ្នក រៀបចំខ្លួនប្រុងប្រៀបជាស្រេច ក្រោមបញ្ជារបស់អ្នក។
8
នៅពេលអនាគត គឺនៅគ្រាចុងក្រោយបំផុត យើងនឹងចាត់អ្នកឲ្យចេញទៅច្បាំងយកស្រុកអ៊ីស្រាអែល។ ប្រជាជននៅស្រុកនោះបានគេចផុតពីមុខដាវ ហើយចាកចេញពីចំណោមប្រជាជាតិជាច្រើន មកប្រមូលផ្ដុំគ្នានៅលើភ្នំនានានៃស្រុកអ៊ីស្រាអែល ជាកន្លែងដ៏ស្ងាត់ជ្រងំយូរឆ្នាំមកហើយ។ ក្រោយពេលចាកចេញពីចំណោមជាតិសាសន៍នានាមក ពួកគេរស់នៅយ៉ាងសុខសាន្តទាំងអស់គ្នាក្នុងស្រុករបស់ខ្លួន។
9
អ្នកនឹងឡើងទៅវាយលុកស្រុកនោះដូចខ្យល់ព្យុះសង្ឃរា អ្នក និងកងពលទាំងមូលរបស់អ្នក ព្រមទាំងជាតិសាសន៍ជាច្រើនដែលនៅជាមួយអ្នក នឹងប្រៀបបីដូចជាពពកគ្របបាំងពីលើស្រុក»។
10
ព្រះជាអម្ចាស់ មានព្រះបន្ទូលទៀតថា៖ «នៅគ្រានោះ អ្នកនឹងមានចិត្តអួតបំប៉ោង ហើយរៀបចំផែនការអាក្រក់។
11
អ្នកពោលថា “ខ្ញុំនឹងឡើងទៅវាយយកស្រុកដែលគ្មាននរណាការពារ ខ្ញុំនឹងវាយប្រហារអ្នកស្រុកដែលរស់នៅដោយឥតភ័យបារម្ភ ហើយក្រុងរបស់គេគ្មានកំពែង គ្មានទ្វារ ឬរនុកឡើយ។
12
ខ្ញុំនឹងរឹបអូសយកជយភណ្ឌរបស់ពួកគេ ខ្ញុំនឹងចាប់យកស្រុកដែលពីមុនជាគំនរបាក់បែក តែឥឡូវនេះ មានប្រជាជនរស់នៅ គឺប្រជាជនដែលចាកចេញពីចំណោមប្រជាជាតិនានា ពួកគេមានហ្វូងសត្វ និងទ្រព្យសម្បត្តិ ហើយរស់នៅចំកណ្ដាលផែនដី”។
13
ជនជាតិសេបា ជនជាតិដេដាន់ អ្នកជំនួញពីស្រុកតើស៊ីស និងមេដឹកនាំរបស់ពួកគេនឹងពោលមកអ្នកថា “តើព្រះរាជាយាងមកចាប់យកជយភណ្ឌឬ? តើព្រះរាជាលើកកងទ័ពមកយ៉ាងច្រើនដូច្នេះ ដើម្បីប្លន់ស្រុកនេះ រឹបអូសយកមាសប្រាក់ ហ្វូងសត្វ និងទ្រព្យសម្បត្តិដែលជាជយភណ្ឌដ៏ច្រើនឬ?”»។
14
កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង ប្រាប់ស្ដេចកុកដូចតទៅ៖ « ព្រះជាអម្ចាស់ មានព្រះបន្ទូលថា: នៅថ្ងៃដែលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង កំពុងរស់នៅយ៉ាងសុខសាន្តនោះ អ្នកក៏បានទទួលដំណឹង
15
ហើយចាកចេញពីស្រុករបស់ខ្លួន ដែលស្ថិតនៅទីដាច់ស្រយាលនាទិសខាងជើង អ្នកនឹងនាំកងទ័ពដ៏ច្រើនឥតគណនាជិះសេះមក
16
ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។
17
ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ពីដើម យើងបាននិយាយអំពីអ្នក តាមរយៈអ្នកបម្រើរបស់យើង គឺពួកព្យាការីរបស់ជនជាតិអ៊ីស្រាអែល។ នៅគ្រានោះ ពួកគេបានថ្លែងពាក្យក្នុងនាមយើងជាច្រើនឆ្នាំថា យើងនឹងនាំអ្នកមកវាយប្រហារប្រជារាស្ត្ររបស់យើង។
18
ក៏ប៉ុន្តែ នៅថ្ងៃនោះ គឺថ្ងៃដែលកុកមកវាយលុកទឹកដីអ៊ីស្រាអែល យើងក្ដៅចិត្តជាខ្លាំង - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។
19
ដោយចិត្តប្រច័ណ្ឌ និងដោយចិត្តឆេះឆួលយើងក៏ប្រកាសថា នៅថ្ងៃនោះមុខជាមានរញ្ជួយផែនដីយ៉ាងខ្លាំងនៅស្រុកអ៊ីស្រាអែល។
20
ត្រីនៅក្នុងសមុទ្រ បក្សាបក្សីដែលហើរនៅលើមេឃ សត្វព្រៃ សត្វលូនវារ និងមនុស្សទាំងអស់ដែលរស់នៅលើផែនដី នឹងភ័យញាប់ញ័រនៅចំពោះមុខយើង។ ភ្នំទាំងឡាយនឹងត្រូវរលាយ រីឯផ្ទាំងថ្ម ព្រមទាំងកំពែងទាំងប៉ុន្មានក៏នឹងត្រូវរលំដែរ។
21
យើងនឹងធ្វើឲ្យមានការកាប់សម្លាប់គ្នា ក្នុងជួរទ័ពរបស់ស្ដេចកុក នៅលើភ្នំទាំងប៉ុន្មានរបស់យើង - នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។ ពេលនោះ ម្នាក់ៗនឹងលើកដាវកាប់បងប្អូនរបស់ខ្លួន។
22
យើងនឹងប្រើជំងឺរាតត្បាត និងការបង្ហូរឈាមដាក់ទោសស្ដេចនេះ។ យើងធ្វើឲ្យមានព្រឹល និងភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង ហើយធ្វើឲ្យមានភ្លើង និងស្ពាន់ធ័រធ្លាក់មកលើស្ដេចនោះ ព្រមទាំងកងទ័ព និងជាតិសាសន៍ដ៏ច្រើនដែលនៅជាមួយ។
23
យើងនឹងសម្តែងឲ្យប្រជាជាតិទាំងឡាយឃើញថា យើងជាព្រះដ៏ឧត្ដុង្គឧត្ដម និងជាព្រះដ៏វិសុទ្ធ។ ដូច្នេះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន»។
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 39 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48