bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
1 Corinthians 11
1 Corinthians 11
Khmer 2012 (Khmer Christian Bible)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
1
ចូរយកគំរូតាមខ្ញុំដូចដែលខ្ញុំយកគំរូតាមព្រះគ្រិស្ដចុះ
2
ហើយខ្ញុំសូមសរសើរអ្នករាល់គ្នា ដែលអ្នករាល់គ្នានឹកចាំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ ព្រមទាំងធ្វើតាមសេចក្ដីបង្រៀនដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន
3
ប៉ុន្ដែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រិស្ដជាក្បាលរបស់បុរសគ្រប់គ្នា ហើយបុរសជាក្បាលរបស់ស្ដ្រី ឯព្រះជាម្ចាស់វិញ ជាព្រះសិររបស់ព្រះគ្រិស្ដ
4
បុរសគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមានពាក់អ្វីនៅលើក្បាល នោះបានបន្ថោកដល់ក្បាលរបស់ខ្លួនហើយ
5
ផ្ទុយទៅវិញ ស្រ្ដីគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមិនគ្របបាំងក្បាល នោះបានបន្ថោកក្បាលរបស់ខ្លួនវិញ ដ្បិតដូចដែលកោរសក់ដែរ
6
ដូច្នេះបើស្រ្ដីមិនគ្របបាំងក្បាលទេ ចូរឲ្យនាងកោរសក់ទៅ ប៉ុន្ដែបើការកាត់សក់ ឬការកោរសក់ធ្វើឲ្យស្រ្ដីនោះខ្មាស ចូរឲ្យនាងគ្របបាំងក្បាលចុះ
7
ហើយបុរសមិនគួរគ្របបាំងក្បាលទេ ព្រោះជារូបអង្គ និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ រីឯស្រ្ដីវិញជាសិរីរុងរឿងរបស់បុរស
8
ដ្បិតបុរសមិនបានមានកំណើតពីស្ត្រីទេ គឺស្ត្រីមានកំណើតពីបុរសវិញ
9
ហើយព្រះជាម្ចាស់ក៏មិនបានបង្កើតបុរសសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ
10
ដូច្នេះហើយ ស្រ្ដីគួរមានសិទ្ធិអំណាចនៅលើក្បាល ដោយយល់ដល់ពួកទេវតា
11
ប៉ុន្ដែនៅក្នុងព្រះអម្ចាស់ ស្រ្ដីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ
12
ដ្បិតស្រ្ដីមានកំណើតពីបុរសយ៉ាងណា បុរសក៏មានកំណើតពីស្រ្ដីយ៉ាងនោះដែរ ប៉ុន្ដែអ្វីៗទាំងអស់មានកំណើតពីព្រះជាម្ចាស់។
13
ចូរពិចារណាដោយខ្លួនឯងចុះ តើគប្បីឲ្យស្រ្ដីអធិស្ឋានទៅព្រះជាម្ចាស់ ដោយឥតគ្របបាំងក្បាលដែរឬទេ?
14
តើធម្មជាតិមិនបានបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការអាម៉ាស់ដល់ខ្លួនគាត់ហើយ
15
ផ្ទុយទៅវិញ បើស្រ្ដីទុកសក់វែង នោះជាភាពរុងរឿងដល់នាង ព្រោះព្រះជាម្ចាស់បានប្រទានសក់វែងឲ្យនាងជំនួសគ្រឿងគ្របបាំងស្រាប់
16
ប៉ុន្ដែបើមានអ្នកណាម្នាក់គិតប្រកែកតវ៉ា នោះត្រូវដឹងថា យើងគ្មានទម្លាប់បែបនេះទេ ហើយក្រុមជំនុំរបស់ព្រះជាម្ចាស់ក៏គ្មានទម្លាប់បែបនេះដែរ។
17
នៅក្នុងសេចក្ដីទូន្មានបន្ដទៀតនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាជួបជុំគ្នាមិនមែនដើម្បីឲ្យបានប្រសើរឡើងទេ ប៉ុន្ដែដើម្បីឲ្យបានកាន់តែអាក្រក់ថែមទៀត
18
ដ្បិតមុនដំបូង ខ្ញុំបានឮថា ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងក្រុមជំនុំ នោះមានការបែកបាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏ជឿខ្លះៗដែរ
19
ដ្បិតត្រូវតែមានបក្សពួកនៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យពួកអ្នកខ្ជាប់ខ្ជួនបង្ហាញខ្លួនកាន់តែច្បាស់នៅក្នុងចំណោមអ្នករាល់គ្នា
20
ដូច្នេះ ពេលអ្នករាល់គ្នាជួបជុំគ្នានៅកន្លែងណាមួយ នោះមិនមែនបរិភោគពិធីលៀងព្រះអម្ចាស់ទេ
21
ព្រោះពេលបរិភោគ ម្នាក់ៗយកអាហាររបស់ខ្លួនមុនគេ ដូច្នេះ ក៏មានម្នាក់នៅឃ្លាន ហើយម្នាក់ទៀតស្រវឹងទៅហើយ
22
តើអ្នករាល់គ្នាគ្មានផ្ទះទេឬ ម្ដេចមិនស៊ីផឹកនៅផ្ទះទៅ? ឬមួយអ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងធ្វើឲ្យពួកអ្នកអត់ អាម៉ាស់មុខ? តើឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងដូចម្ដេច? តើឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ចំពោះការនេះ ខ្ញុំមិនសរសើរទេ។
23
ដ្បិតអ្វីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មក ខ្ញុំក៏ប្រគល់ឲ្យអ្នករាល់គ្នាដែរ គឺនៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេបញ្ជូននោះ ព្រះអង្គបានយកនំប៉័ងមក
24
ហើយពេលអរព្រះគុណរួចហើយ ព្រះអង្គក៏កាច់នំប៉័ងទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំចុះ»។
25
បន្ទាប់ពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងមកបែបដូច្នោះដែរ ទាំងមានបន្ទូលថា៖ «នេះជាពែងនៃកិច្ចព្រមព្រៀងថ្មី ដោយឈាមរបស់ខ្ញុំ ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំរាល់ពេលដែលអ្នករាល់គ្នាផឹកចុះ»។
26
ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំប៉័ង ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសោយទិវង្គតរបស់ព្រះអម្ចាស់ រហូតដល់ពេលព្រះអង្គយាងមកវិញ
27
ដូច្នេះអ្នកណាដែលបរិភោគនំប៉័ង ឬផឹកពីពែងនៃព្រះអម្ចាស់ដោយមិនសមរម្យ នោះនឹងមានទោសចំពោះរូបកាយ និងឈាមរបស់ព្រះអម្ចាស់ហើយ
28
ដូច្នេះ ចូរឲ្យម្នាក់ៗពិសោធខ្លួនឯងចុះ រួចសឹមបរិភោគនំប៉័ង ហើយផឹកពីពែងនេះ
29
ដ្បិតអ្នកណាដែលបរិភោគ ហើយផឹកដោយមិនបានយល់ដល់រូបកាយរបស់ព្រះគ្រិស្ដ នោះនាំទោសដល់ខ្លួនតាមរយៈការបរិភោគ និងផឹកនោះហើយ។
30
ហេតុនេះហើយបានជាមានអ្នករាល់គ្នាជាច្រើនខ្សោយ ហើយឈឺ និងមួយចំនួនធំបានស្លាប់
31
ដូច្នេះបើយើងពិនិត្យមើលខ្លួនឯង នោះយើងមិនជាប់ជំនុំជម្រះទេ
32
ប៉ុន្ដែពេលព្រះអម្ចាស់វិនិច្ឆ័យយើង ព្រះអង្គនឹងពិន័យយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកិយនេះ។
33
ដូច្នេះ បងប្អូនរបស់ខ្ញុំអើយ! នៅពេលអ្នករាល់គ្នាមកជួបជុំគ្នាបរិភោគ ចូរចាំគ្នាផង
34
បើមានអ្នកណាម្នាក់ឃ្លាន ចូរឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យមានទោសនៅពេលអ្នករាល់គ្នាមកជួបជុំគ្នាឡើយ រីឯបញ្ហាផ្សេងទៀត ខ្ញុំនឹងដោះស្រាយពេលដែលខ្ញុំមកដល់។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16