bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
1 Corinthians 14
1 Corinthians 14
Khmer 2012 (Khmer Christian Bible)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
1
ចូរដេញតាមសេចក្ដីស្រឡាញ់ ហើយសង្វាតចង់បានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសឲ្យអាចថ្លែងព្រះបន្ទូលបាន
2
ដ្បិតអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ មិនមែននិយាយទៅកាន់មនុស្សទេ គឺនិយាយទៅកាន់ព្រះជាម្ចាស់ ព្រោះគ្មានអ្នកណាម្នាក់ស្ដាប់យល់ទេ អ្នកនោះនិយាយពីសេចក្ដីអាថ៌កំបាំងដោយព្រះវិញ្ញាណ
3
ប៉ុន្ដែអ្នកដែលថ្លែងព្រះបន្ទូលវិញ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់ការស្អាងចិត្ដ ការលើកទឹកចិត្ដ និងការកំសាន្ដចិត្ដ
4
អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យស្អាងតែខ្លួនឯងទេ រីឯអ្នកដែលថ្លែងព្រះបន្ទូល ស្អាងក្រុមជំនុំវិញ។
5
ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាចម្លែកអស្ចារ្យបានទាំងអស់គ្នា ប៉ុន្ដែចង់ឲ្យអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលបានជាជាង ដ្បិតអ្នកដែលថ្លែងព្រះបន្ទូលវិសេសជាងអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ លុះត្រាតែឲ្យអ្នកនោះបកប្រែផង ដើម្បីឲ្យក្រុមជំនុំទទួលបានការស្អាងចិត្ដ
6
ឥឡូវនេះ បងប្អូនអើយ! បើខ្ញុំមកឯអ្នករាល់គ្នាដោយនិយាយភាសាចម្លែកអស្ចារ្យ តើខ្ញុំនឹងមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នា? លើកលែងតែខ្ញុំនិយាយទៅអ្នករាល់គ្នាដោយការបើកសំដែង ឬដោយចំណេះដឹង ឬដោយការថ្លែងព្រះបន្ទូល ឬដោយសេចក្ដីបង្រៀនណាមួយប៉ុណ្ណោះ។
7
សូម្បីតែឧបករណ៍តន្រ្ដីដែលគ្មានជីវិត មិនថាជាខ្លុយ ឬស៊ុងក្ដី បើពួកវាមិនបញ្ចេញសំឡេងខុសគ្នាទេ តើធ្វើដូចម្ដេចឲ្យដឹងបានថា ឧបករណ៍ដែលគេកំពុងលេង ឬដេញនោះ ជាសំឡេងខ្លុយ ឬស៊ុង?
8
ហើយបើត្រែបញ្ចេញសំឡេងមិនច្បាស់ តើអ្នកណានឹងប្រុងប្រៀបខ្លួនក្នុងចម្បាំងបាន?
9
អ្នករាល់គ្នាក៏ដូច្នេះដែរ បើភាសាចម្លែកអស្ចារ្យរបស់អ្នករាល់គ្នាគ្មានពាក្យសំដីដែលគេអាចយល់បាន តើធ្វើដូចម្ដេចឲ្យគេយល់សេចក្ដីដែលបាននិយាយនោះ? ដូច្នេះ អ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់ហើយ។
10
នៅក្នុងពិភពលោកអាចមានភាសាច្រើនមែន ប៉ុន្ដែគ្មានភាសាណាមួយដែលគ្មានអត្ថន័យនោះទេ
11
ដូច្នេះហើយបើខ្ញុំមិនយល់អត្ថន័យភាសានោះទេ ខ្ញុំនឹងត្រលប់ជាជនបរទេសសម្រាប់អ្នកដែលកំពុងនិយាយ ហើយអ្នកដែលកំពុងនិយាយក៏ជាជនបរទេសសម្រាប់ខ្ញុំដែរ
12
អ្នករាល់គ្នាក៏ដូច្នេះដែរ ដោយព្រោះអ្នករាល់គ្នាជាអ្នកសង្វាតចង់បានអំណោយទានខាងវិញ្ញាណ ចូរសង្វាតចង់បានឲ្យកាន់តែច្រើនចុះ សម្រាប់ការស្អាងចិត្ដដល់ក្រុមជំនុំ
13
ហេតុនេះហើយអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ ចូរអធិស្ឋាន ដើម្បីឲ្យអាចបកប្រែបានផង
14
ដ្បិតបើខ្ញុំអធិស្ឋានជាភាសាចម្លែកអស្ចារ្យ នោះវិញ្ញាណរបស់ខ្ញុំអធិស្ឋានមែន ប៉ុន្ដែគំនិតរបស់ខ្ញុំគ្មានផលផ្លែឡើយ
15
ដូច្នេះតើធ្វើដូចម្ដេច? គឺខ្ញុំនឹងអធិស្ឋាននៅក្នុងវិញ្ញាណ ព្រមទាំងអធិស្ឋាននៅក្នុងគំនិតរបស់ខ្ញុំដែរ ហើយខ្ញុំនឹងច្រៀងសរសើរនៅក្នុងវិញ្ញាណ ព្រមទាំងច្រៀងសរសើរនៅក្នុងគំនិតរបស់ខ្ញុំដែរ
16
ផ្ទុយទៅវិញ បើអ្នករាល់គ្នាថ្វាយព្រះពរដោយវិញ្ញាណ តើធ្វើដូចម្ដេចឲ្យអ្នកមិនដែលដឹង ដែលនៅទីនោះនិយាយថា អាម៉ែន ស្របនឹងការអរព្រះគុណរបស់អ្នកបាន ដ្បិតគេមិនដឹងថា អ្នករាល់គ្នានិយាយអ្វីផង!
17
រីឯអ្នក អ្នកអរព្រះគុណបានល្អមែន ប៉ុន្ដែអ្នកដទៃមិនបានទទួលការស្អាងចិត្តទេ។
18
ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំនិយាយភាសាចម្លែកអស្ចារ្យច្រើនជាងអ្នកទាំងអស់គ្នាទៅទៀត
19
ប៉ុន្ដែនៅក្នុងក្រុមជំនុំ ខ្ញុំចង់និយាយពាក្យប្រាំម៉ាត់នៅក្នុងគំនិតរបស់ខ្ញុំ ដែលអាចទូន្មានអ្នកដទៃ ជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់។
20
បងប្អូនអើយ! កុំឲ្យនៅក្មេងខ្ចីខាងឯគំនិតឡើយ បើខាងឯសេចក្ដីអាក្រក់ ចូរឲ្យនៅជាទារកចុះ ប៉ុន្ដែខាងឯការយល់ដឹង ចូរឲ្យពេញវ័យឡើង។
21
មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យថា៖ «យើងនឹងនិយាយទៅប្រជាជននេះដោយភាសាផ្សេងៗ ហើយដោយបបូរមាត់របស់អ្នកផ្សេង ប៉ុន្ដែពួកគេមិនស្ដាប់យើងដដែល» គឺព្រះអម្ចាស់មានបន្ទូលដូច្នេះ។
22
ដូច្នេះភាសាចម្លែកអស្ចារ្យជាទីសំគាល់មួយសម្រាប់ពួកអ្នកមិនជឿ មិនមែនសម្រាប់ពួកអ្នកដែលជឿទេ ផ្ទុយទៅវិញ ការថ្លែងព្រះបន្ទូលជាទីសំគាល់មួយសម្រាប់ពួកអ្នកដែលជឿ មិនមែនសម្រាប់ពួកអ្នកមិនជឿឡើយ
23
ចុះបើក្រុមជំនុំទាំងមូលមកជួបជុំគ្នា ហើយអ្នកទាំងអស់គ្នានិយាយភាសាចម្លែកអស្ចារ្យ ហើយមានអ្នកមិនដែលដឹង ឬអ្នកមិនជឿចូលមក តើគេមិននិយាយថា អ្នករាល់គ្នាឆ្កួតទេឬ?
24
ផ្ទុយទៅវិញ បើអ្នកទាំងអស់គ្នាថ្លែងព្រះបន្ទូល ហើយមានអ្នកមិនជឿ ឬអ្នកមិនដែលដឹងមួយចំនួនចូលមក នោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យគេដឹងកំហុស ហើយអ្នកទាំងអស់គ្នាក៏វិនិច្ឆ័យគេដែរ
25
នោះអាថ៌កំបាំងក្នុងចិត្តរបស់គេនឹងបង្ហាញចេញមក គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន!
26
ដូច្នេះតើធ្វើដូចម្ដេច? បងប្អូនអើយ! នៅពេលអ្នករាល់គ្នាជួបជុំគ្នា គឺម្នាក់មានចម្រៀងសរសើរតម្កើង ម្នាក់មានសេចក្ដីបង្រៀន ម្នាក់មានការបើកសំដែង ម្នាក់មានភាសាចម្លែកអស្ចារ្យ ហើយម្នាក់មានការបកប្រែ ចូរធ្វើការទាំងអស់សម្រាប់ការស្អាងចិត្ដចុះ។
27
បើមានអ្នកណានិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យមានពីរនាក់ ឬបីនាក់យ៉ាងច្រើន ហើយត្រូវនិយាយម្នាក់ម្ដងៗ និងចូរឲ្យមានម្នាក់បកប្រែផង
28
ប៉ុន្ដែបើគ្មានអ្នកបកប្រែទេ ចូរឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះ ហើយឲ្យគេនិយាយទៅកាន់ខ្លួនឯង និងទៅកាន់ព្រះជាម្ចាស់ចុះ
29
រីឯអ្នកនាំព្រះបន្ទូលវិញ ចូរឲ្យមានពីរនាក់ ឬបីនាក់និយាយ ហើយចូរឲ្យអ្នកផ្សេងទៀតពិចារណាចុះ
30
ប៉ុន្ដែបើម្នាក់ទៀតដែលកំពុងអង្គុយបានទទួលការបើកសំដែងដែរ ចូរឲ្យអ្នកទីមួយនៅស្ងៀមចុះ
31
ព្រោះអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗទៅមនុស្សគ្រប់គ្នាបាន ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយគ្រប់គ្នាបានទទួលការលើកទឹកចិត្តដែរ
32
រីឯវិញ្ញាណរបស់អ្នកនាំព្រះបន្ទូលត្រូវចុះចូលនឹងអ្នកនាំព្រះបន្ទូល
33
ដ្បិតព្រះជាម្ចាស់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺជាព្រះនៃសេចក្ដីសុខសាន្ដវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ
34
ចូរឲ្យពួកស្រ្ដីស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំចុះ ដ្បិតមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ គឺឲ្យពួកនាងចុះចូលដូចដែលគម្ពីរវិន័យបានចែងទុកចុះ
35
ហើយបើពួកនាងចង់រៀនអំពីអ្វីមួយ ចូរឲ្យពួកនាងសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតជាការអាម៉ាស់មួយដែលឲ្យស្រ្ដីនិយាយនៅក្នុងក្រុមជំនុំ។
36
តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញមកពីអ្នករាល់គ្នាឬ? ឬមានតែអ្នករាល់គ្នាប៉ុណ្ណោះឬ ដែលបានទទួលព្រះបន្ទូល?
37
បើមានអ្នកណាស្មានថា ខ្លួនជាអ្នកនាំព្រះបន្ទូល ឬជាមនុស្សពេញដោយព្រះវិញ្ញាណ ចូរឲ្យអ្នកនោះដឹងច្បាស់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះជាបញ្ញត្តិរបស់ព្រះអម្ចាស់។
38
ដូច្នេះ បើអ្នកណាមិនទទួលស្គាល់បញ្ញត្ដិនេះទេ អ្នកនោះក៏មិនបានការទទួលស្គាល់វិញដែរ
39
ហេតុនេះបងប្អូនអើយ! ចូរសង្វាតចង់បានអំណោយទាននៃការថ្លែងព្រះបន្ទូលចុះ ហើយមិនត្រូវហាមឃាត់ការនិយាយភាសាចម្លែកអស្ចារ្យទេ
40
ចូរធ្វើការទាំងអស់ឲ្យបានសមរម្យ និងទៅតាមលំដាប់លំដោយចុះ។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16