bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
1 Corinthians 9
1 Corinthians 9
Khmer 2012 (Khmer Christian Bible)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ទេឬ?
2
ទោះបីខ្ញុំមិនមែនជាសាវកសម្រាប់អ្នកដទៃក៏ដោយ ក៏ខ្ញុំជាសាវកសម្រាប់អ្នករាល់គ្នាដែរ ព្រោះអ្នករាល់គ្នាជាត្រាសំគាល់តួនាទីជាសាវករបស់ខ្ញុំនៅក្នុងព្រះអម្ចាស់។
3
ខ្ញុំសូមឆ្លើយការពារទៅកាន់ពួកអ្នកដែលកំពុងចោទប្រកាន់ខ្ញុំដូច្នេះថា
4
តើយើងគ្មានសិទ្ធិស៊ីផឹកទេឬ?
5
តើយើងគ្មានសិទ្ធិនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយដូចជាពួកសាវកផ្សេងទៀត ឬដូចជាបងប្អូនរបស់ព្រះអម្ចាស់ និងដូចជាលោកកេផាសទេឬ?
6
តើខ្ញុំ និងលោកបារណាបាសគ្មានសិទ្ធិឈប់រកស៊ីចិញ្ចឹមជីវិតទេឬ?
7
មិនដែលមានអ្នកណាធ្វើទាហាន ហើយបើកប្រាក់ខែពីខ្លួនឯងទេ ក៏មិនដែលមានអ្នកណាដាំទំពាំងបាយជូរនៅចម្ការ ហើយមិនបានបរិភោគផ្លែវាដែរ រួចក៏មិនដែលមានអ្នកណាឃ្វាលហ្វូងសត្វ ហើយមិនបានផឹកទឹកដោះរបស់វាឡើយ។
8
ខ្ញុំនិយាយសេចក្ដីទាំងនេះមិនមែនតាមបែបមនុស្សទេ ហើយតើគម្ពីរវិន័យមិនបាននិយាយអំពីសេចក្ដីទាំងនេះដែរទេឬ?
9
ដ្បិតនៅក្នុងគម្ពីររបស់លោកម៉ូសេបានចែងថា៖ «កុំឃ្លុំមាត់គោ ពេលកំពុងបញ្ជាន់ស្រូវ»។ ព្រះជាម្ចាស់មិនខ្វល់ពីសត្វគោទេ
10
ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះយើងទាំងអស់គ្នា ដ្បិតមានសេចក្ដីចែងទុកសម្រាប់យើងថា អ្នកភ្ជួររាស់គួរតែភ្ជួររាស់ដោយសង្ឃឹម រីឯអ្នកបញ្ជាន់ស្រូវ គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងទទួលបានចំណែក
11
បើយើងសាបព្រោះរបស់ខាងវិញ្ញាណដល់អ្នករាល់គ្នា ហើយច្រូតយករបស់ខាងសាច់ឈាមពីអ្នករាល់គ្នាវិញ តើហួសហេតុពេកឬ?
12
បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នា នោះតើយើងមិនកាន់តែមានសិទ្ធិលើសគេទេឬ ក៏ប៉ុន្ដែយើងមិនបានប្រើសិទ្ធិនោះទេ ផ្ទុយទៅវិញ យើងទ្រាំគ្រប់បែបយ៉ាងដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រិស្ដឡើយ។
13
អ្នករាល់គ្នាមិនដឹងទេឬអីថា ពួកអ្នកធ្វើការបម្រើព្រះវិហារ គេបរិភោគអាហារពីព្រះវិហារ រីឯពួកអ្នករង់ចាំបម្រើកន្លែងថ្វាយតង្វាយ គេក៏បានទទួលចំណែកពីកន្លែងថ្វាយតង្វាយដែរ
14
ហើយព្រះអម្ចាស់បានបង្គាប់ដែរថា ពួកអ្នកប្រកាសដំណឹងល្អត្រូវរស់នៅដោយសារដំណឹងល្អ។
15
ប៉ុន្ដែខ្ញុំមិនបានប្រើសិទ្ធិទាំងនេះទេ ហើយខ្ញុំក៏មិនបានសរសេរសេចក្ដីទាំងនេះ ដើម្បីឲ្យបានយ៉ាងនោះដល់ខ្ញុំដែរ ដ្បិតខ្ញុំសុខចិត្ដស្លាប់ប្រសើរជាងឲ្យអ្នកណាម្នាក់បង្ខូចកិត្ដិយសរបស់ខ្ញុំ
16
ថ្វីបើខ្ញុំប្រកាសដំណឹងល្អ ប៉ុន្ដែខ្ញុំគ្មានអំនួតទេ ព្រោះជាកាតព្វកិច្ចដល់ខ្ញុំ បើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះខ្ញុំវេទនាហើយ
17
ព្រោះបើខ្ញុំធ្វើការនេះដោយស្ម័គ្រចិត្ត នោះខ្ញុំមានរង្វាន់ ប៉ុន្ដែបើធ្វើដោយមិនស្ម័គ្រចិត្តវិញ នោះនៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ
18
ចុះរង្វាន់របស់ខ្ញុំនោះជាអ្វី? គឺឲ្យតែខ្ញុំបានប្រកាសដំណឹងល្អដោយឥតគិតថ្លៃ ដើម្បីកុំឲ្យខ្ញុំប្រើសិទ្ធិរបស់ខ្ញុំនៅក្នុងដំណឹងល្អ
19
ថ្វីបើខ្ញុំមិនត្រូវបម្រើមនុស្សណាមែន ប៉ុន្ដែខ្ញុំបានធ្វើឲ្យខ្លួនឯងត្រលប់ជាបាវបម្រើដល់មនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់មនុស្សកាន់តែច្រើន។
20
នៅចំពោះជនជាតិយូដា ខ្ញុំត្រលប់ដូចជាជនជាតិយូដា ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ជនជាតិយូដា រួចនៅចំពោះពួកអ្នកនៅក្រោមគម្ពីរវិន័យ ខ្ញុំត្រលប់ដូចជាអ្នកនៅក្រោមគម្ពីរវិន័យ ទោះបីខ្ញុំមិននៅក្រោមគម្ពីរវិន័យក៏ដោយ គឺដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកនៅក្រោមគម្ពីរវិន័យ
21
នៅចំពោះពួកអ្នកគ្មានក្រឹត្យវិន័យ ខ្ញុំត្រលប់ដូចជាអ្នកគ្មានក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកគ្មានក្រឹត្យវិន័យ (ខ្ញុំមិនមែនរស់នៅដោយគ្មានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ដ្បិតខ្ញុំនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ)
22
ខ្ញុំបានត្រលប់ជាអ្នកទន់ខ្សោយនៅចំពោះពួកអ្នកទន់ខ្សោយ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកទន់ខ្សោយ។ ខ្ញុំបានត្រលប់ជាគ្រប់បែបយ៉ាងនៅចំពោះមនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចសង្គ្រោះមនុស្សខ្លះបានដោយមធ្យោបាយគ្រប់យ៉ាង
23
ហើយខ្ញុំធ្វើគ្រប់បែបយ៉ាងសម្រាប់ដំណឹងល្អ ដើម្បីឲ្យខ្ញុំត្រលប់ជាអ្នករួមចំណែកនៅក្នុងដំណឹងល្អ។
24
អ្នករាល់គ្នាមិនដឹងទេឬថា នៅក្នុងទីប្រណាំង អ្នករត់ប្រណាំង គេរត់ទាំងអស់គ្នាមែន ប៉ុន្ដែមានតែម្នាក់ប៉ុណ្ណោះដែលទទួលបានរង្វាន់ ដូច្នេះចូររត់ដើម្បីឲ្យបានរង្វាន់ចុះ។
25
កីឡាករគ្រប់គ្នាដែលប្រកួតបានលត់ដំខ្លួនគ្រប់បែបយ៉ាង ពួកគេធ្វើដូច្នេះដើម្បីឲ្យទទួលបានមកុដដែលនឹងពុករលួយ ប៉ុន្ដែយើងវិញ គឺដើម្បីឲ្យទទួលបានមកុដដែលមិនពុករលួយឡើយ
26
ដូច្នេះខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនដូចជាគ្មានគោលដៅទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ។
27
ខ្ញុំលត់ដំរូបកាយរបស់ខ្ញុំឲ្យត្រលប់ជាអ្នកបម្រើ ក្រែងលោពេលខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃនោះ ខ្ញុំខ្លួនឯងបែរជាត្រូវបានបដិសេធចោលទៅវិញ។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16