bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
1 Corinthians 16
1 Corinthians 16
Khmer 2012 (Khmer Christian Bible)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
1
ចំពោះការរៃអង្គាសសម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទីចុះ
2
គឺរាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះមិនបាច់មានការរៃអង្គាសទៀតឡើយ។
3
នៅពេលខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាក៏ដោយដែលអ្នករាល់គ្នាជ្រើសរើសឲ្យនាំសំបុត្រ និងអំណោយរបស់អ្នករាល់គ្នាទៅឯក្រុងយេរូសាឡិម
4
ប៉ុន្ដែបើគួរឲ្យខ្ញុំទៅដែរ នោះពួកគេនឹងទៅជាមួយខ្ញុំ។
5
ពេលខ្ញុំឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា ដ្បិតខ្ញុំនឹងឆ្លងកាត់ស្រុកម៉ាសេដូនទៅ
6
ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយអ្នករាល់គ្នា ឬនៅជាមួយអ្នករាល់គ្នាពេញមួយរដូវរងារផង ដើម្បីឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំបន្ដទៅកន្លែងដែលខ្ញុំនឹងទៅ។
7
ខ្ញុំមិនចង់ជួបអ្នករាល់គ្នាពេលធ្វើដំណើរឆ្លងកាត់នៅពេលនេះទេ ព្រោះខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ បើព្រះអម្ចាស់អនុញ្ញាត។
8
ប៉ុន្ដែខ្ញុំនឹងស្នាក់នៅក្នុងក្រុងអេភេសូរ រហូតដល់ថ្ងៃបុណ្យទីហាសិប
9
ដ្បិតមានទ្វារយ៉ាងធំបានបើកចំហសម្រាប់ខ្ញុំធ្វើការយ៉ាងមានប្រសិទ្ធភាព ប៉ុន្ដែមានអ្នកប្រឆាំងច្រើនណាស់។
10
បើធីម៉ូថេមកដល់ ចូរធានាថា គាត់នៅជាមួយអ្នករាល់គ្នា ដោយឥតបារម្ភ ព្រោះគាត់ក៏បម្រើកិច្ចការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ
11
ដូច្នេះ កុំឲ្យអ្នកណាម្នាក់មើលងាយគាត់ឡើយ ផ្ទុយទៅវិញ ចូរជូនដំណើរគាត់បន្ដទៀតដោយសុខសាន្ដ ដើម្បីឲ្យគាត់មកដល់ខ្ញុំ ដ្បិតខ្ញុំកំពុងរង់ចាំគាត់ និងពួកបងប្អូនឯទៀត។
12
ចំពោះលោកអ័ប៉ុឡូសជាបងប្អូន ខ្ញុំបានលើកទឹកចិត្ដគាត់យ៉ាងខ្លាំងឲ្យមកជួបអ្នករាល់គ្នាជាមួយពួកបងប្អូនផ្សេងទៀត ប៉ុន្ដែគាត់មិនចង់មកនៅពេលនេះទេ គាត់នឹងមកនៅពេលមានឱកាសវិញ។
13
ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួននៅក្នុងជំនឿ ចូរក្លាហាន ហើយរឹងមាំឡើង។
14
ចូរធ្វើអ្វីៗទាំងអស់ដោយសេចក្ដីស្រឡាញ់ចុះ
15
បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា អ្នករាល់គ្នាក៏ស្គាល់ហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាសជាផលដំបូងនៅស្រុកអាខៃ ព្រមទាំងបានដាក់ខ្លួននៅក្នុងមុខងារបម្រើពួកបរិសុទ្ធ
16
ដូច្នេះចូរអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះដែរចុះ ព្រមទាំងមនុស្សទាំងអស់ដែលចូលរួមជួយ និងធ្វើការយ៉ាងនឿយហត់។
17
ខ្ញុំត្រេកអរណាស់ចំពោះការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាស និងលោកអ័ខៃកុស ព្រោះពួកគេបានបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នា
18
ហើយពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាធូរស្បើយ ដូច្នេះ ចូរទទួលស្គាល់មនុស្សបែបនេះចុះ។
19
ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ីជម្រាបសួរមកអ្នករាល់គ្នា ហើយលោកអ័គីឡា និងនាងព្រីសីល ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះរបស់ពួកគេក៏ជម្រាបសួរអស់ពីចិត្ដមកអ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។
20
ពួកបងប្អូនទាំងអស់ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ
21
ពាក្យជម្រាបសួរនេះសរសេរដោយដៃរបស់ខ្ញុំផ្ទាល់ គឺប៉ូល។
22
បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ ម៉ារ៉ាណាថា!
23
សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ។
24
សូមឲ្យសេចក្ដីស្រឡាញ់របស់ខ្ញុំ នៅជាប់ជាមួយអ្នកទាំងអស់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16