bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Hebrews 1
Hebrews 1
Khmer 2012 (Khmer Christian Bible)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
1
កាលពីដើម ព្រះជាម្ចាស់មានបន្ទូលមកកាន់ដូនតារបស់យើងតាមរយៈពួកអ្នកនាំព្រះបន្ទូល ជាច្រើនលើកច្រើនសាដោយប្រើរបៀបផ្សេងៗជាច្រើន
2
ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្រះរាជបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកស្នងមរតកលើរបស់សព្វសារពើ ហើយព្រះអង្គក៏បានបង្កើតពិភពលោកតាមរយៈព្រះរាជបុត្រាដែរ។
3
ព្រះរាជបុត្រាជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះជាម្ចាស់ ទាំងទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលដ៏មានអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានសំអាតមនុស្សឲ្យបានបរិសុទ្ធពីបាបហើយ ព្រះអង្គគង់នៅខាងស្តាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
4
ព្រះរាជបុត្រាបានទទួលនាមមួយដ៏ប្រសើរលើសជាងអស់ទាំងនាមរបស់ពួកទេវតាដែលទុកជាមរតកជាយ៉ាងណា ព្រះអង្គក៏ត្រលប់ជាវិសេសលើសជាងពួកទេវតាជាយ៉ាងនោះដែរ។
5
ដ្បិតតើព្រះជាម្ចាស់ធ្លាប់មានបន្ទូលទៅកាន់ទេវតាណាដែរឬទេ ថា៖ «ព្រះអង្គជាបុត្ររបស់យើង យើងបានបង្កើតព្រះអង្គនៅថ្ងៃនេះ» ឬ «យើងនឹងធ្វើជាបិតារបស់គេ ហើយគេនឹងធ្វើជាបុត្ររបស់យើង»?
6
ម្យ៉ាងទៀត ពេលព្រះអង្គបានចាត់បុត្រច្បងឲ្យមកក្នុងពិភពលោកនេះ ព្រះអង្គមានបន្ទូលថា៖ «ចូរឲ្យទេវតាទាំងអស់របស់ព្រះជាម្ចាស់ថ្វាយបង្គំព្រះរាជបុត្រ»។
7
ដោយឡែក ព្រះជាម្ចាស់មានបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គធ្វើជាខ្យល់ ហើយយកពួកអ្នកបម្រើរបស់ព្រះអង្គធ្វើជាអណ្ដាតភ្លើង»
8
ប៉ុន្ដែព្រះអង្គមានបន្ទូលអំពីព្រះរាជបុត្រាថា៖ «ឱព្រះជាម្ចាស់អើយ! បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយដំបងរាជ្យនៃនគររបស់ព្រះអង្គជាដំបងរាជ្យនៃសេចក្ដីសុចរិត។
9
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់សេចក្ដីទុច្ចរិត ហេតុនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គបានចាក់ប្រេងតាំងជាប្រេងនៃសេចក្ដីអំណរលើព្រះអង្គ លើសជាងគូកនរបស់ព្រះអង្គទៅទៀត»
10
ហើយថា៖ «ឱព្រះអម្ចាស់អើយ! កាលដើមដំបូង ព្រះអង្គបានបង្កើតផែនដី ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ព្រះអង្គដែរ
11
របស់ទាំងនោះនឹងសាបសូន្យទៅ ប៉ុន្ដែព្រះអង្គនៅស្ថិតស្ថេរជានិច្ច។ របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់
12
ហើយព្រះអង្គនឹងឆ្មូលរបស់ទាំងនោះដូចជាឆ្មូលសម្លៀកបំពាក់ របស់ទាំងនោះនឹងប្រែប្រួលទៅដូចជាសម្លៀកបំពាក់ដែរ ប៉ុន្ដែព្រះអង្គនៅដដែល ព្រះជន្មរបស់ព្រះអង្គមិនផុតឡើយ»។
13
តើព្រះអង្គធ្លាប់មានបន្ទូលទៅកាន់ទេវតាណាដែរឬទេ ថា៖ «ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកជាកំណល់ជើងរបស់អ្នក»?
14
តើពួកទេវតាទាំងអស់នោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់មកសម្រាប់បម្រើអស់អ្នកដែលត្រូវទទួលបានសេចក្ដីសង្រ្គោះទុកជាមរតកទេឬ?
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13