bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Hebrews 7
Hebrews 7
Khmer 2012 (Khmer Christian Bible)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
1
ដ្បិតលោកម៉ិលគីស្សាដែកនេះជាស្ដេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត គាត់បានជួបលោកអ័ប្រាហាំដែលបានវិលត្រលប់មកពីវាយកម្ទេចស្ដេចនានា ហើយគាត់បានឲ្យពរដល់លោកអ័ប្រាហាំ
2
រីឯលោកអ័ប្រាហាំក៏យកមួយភាគដប់ពីអ្វីៗទាំងអស់មកជូនលោកម៉ិលគីស្សាដែកដែរ។ មុនដំបូងគេហៅនាមស្ដេចអង្គនេះថា ស្ដេចនៃសេចក្ដីសុចរិត ហើយក្រោយមកគេក៏ហៅថា ស្ដេចក្រុងសាឡិមដែរ ដែលមានន័យថា ស្ដេចនៃសេចក្ដីសុខសាន្ត។
3
គាត់គ្មានឪពុកម្ដាយ គ្មានពង្សាវតារ គ្មានថ្ងៃកើត ឬថ្ងៃស្លាប់ឡើយ គឺគាត់មានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយ នៅជាសង្ឃរៀងរហូតទៅ។
4
ពិចារណាមើលចុះ លោកម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុណ្ណា បានជាសូម្បីតែលោកអ័ប្រាហាំជាបុព្វបុរសរបស់យើង ក៏យកមួយភាគដប់ពីជ័យភណ្ឌមកជូនគាត់ដូច្នេះ។
5
រីឯពួកកូនចៅរបស់លោកលេវីដែលបានទទួលមុខងារជាសង្ឃ ពួកគេក៏បានទទួលសេចក្ដីបង្គាប់ស្របតាមគម្ពីរវិន័យឲ្យយកមួយភាគដប់ពីប្រជាជនដែរ គឺពីបងប្អូនរបស់ពួកគេ ទោះបីអ្នកទាំងនោះកើតពីពូជពង្សរបស់លោកអ័ប្រាហាំក៏ដោយ។
6
លោកម៉ិលគីស្សាដែកមិនជាប់សាច់ឈាមជាមួយពួកគេទេ ប៉ុន្ដែគាត់បានទទួលយកមួយភាគដប់ពីលោកអ័ប្រាហាំ ហើយបានឲ្យពរលោកអ័ប្រាហាំដែលជាអ្នកទទួលបានសេចក្ដីសន្យា។
7
អ្នកធំឲ្យពរអ្នកតូច នោះគ្មានទាស់អ្វីឡើយ
8
ហើយក្នុងករណីនេះមនុស្សដែលតែងតែស្លាប់ទទួលយកតង្វាយមួយភាគដប់ ប៉ុន្ដែក្នុងករណីមួយទៀត គឺអ្នកដែលមានសេចក្ដីបន្ទាល់ថាគាត់មានជីវិតរស់ ជាអ្នកទទួលវិញ។
9
អាចនិយាយបានម្យ៉ាងទៀតថា សូម្បីតែលោកលេវីដែលទទួលយកតង្វាយមួយភាគដប់ ក៏បានថ្វាយមួយភាគដប់តាមរយៈលោកអ័ប្រាហាំដែរ
10
ដ្បិតកាលលោកម៉ិលគីស្សាដែកជួបលោកអ័ប្រាហាំ នោះលោកលេវីនៅក្នុងខ្លួនដូនតារបស់គាត់នៅឡើយទេ។
11
ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ?
12
ដ្បិតពេលណាមុខងារជាសង្ឃប្រែប្រួល នោះក្រឹត្យវិន័យត្រូវតែប្រែប្រួលដែរ។
13
ដ្បិតព្រះមួយអង្គដែលសេចក្ដីទាំងឡាយបានប្រាប់មកនោះ ព្រះអង្គមកពីកុលសម្ព័ន្ធមួយ ដែលគ្មានអ្នកណាម្នាក់ពីកុលសម្ព័ន្ធនោះធ្លាប់បម្រើនៅកន្លែងថ្វាយតង្វាយឡើយ។
14
ដ្បិតជាក់ស្ដែងណាស់ ព្រះអម្ចាស់របស់យើងមកពីកុលសម្ព័ន្ធយូដា ប៉ុន្ដែចំពោះកុលសម្ព័ន្ធនេះ លោកម៉ូសេមិនបាននិយាយអ្វីទាក់ទងនឹងសង្ឃទេ។
15
សេចក្ដីនេះកាន់តែច្បាស់ថែមទៀត បើមានសង្ឃម្នាក់ទៀតដូចលោកម៉ិលគីស្សាដែក
16
គឺមិនមែនជាសង្ឃស្របទៅតាមក្រឹត្យវិន័យដែលជាបញ្ញត្ដិខាងសាច់ឈាមទេ ប៉ុន្ដែស្របទៅតាមអំណាចនៃជីវិតដ៏មិនសាបសូន្យវិញ
17
ដ្បិតមានសេចក្ដីបន្ទាល់ថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។
18
រីឯបញ្ញត្ដិពីមុនត្រលប់ជាមិនបានការ ព្រោះបញ្ញត្ដិទាំងនោះខ្សោយ ហើយគ្មានប្រយោជន៍
19
(ដ្បិតគម្ពីរវិន័យមិននាំឲ្យគ្រប់លក្ខណ៍ឡើយ) ដូច្នេះសេចក្ដីសង្ឃឹមមួយដែលប្រសើរជាងត្រូវបាននាំចូលមក ហើយយើងអាចចូលទៅជិតព្រះជាម្ចាស់បានតាមរយៈសេចក្ដីសង្ឃឹមនោះ។
20
អ្នកទាំងឡាយដែលធ្វើជាសង្ឃ មិនមានសម្បថទេ ប៉ុន្ដែព្រះអង្គវិញ ពិតជាមានសម្បថ
21
តាមរយៈព្រះមួយអង្គដែលបានមានបន្ទូលអំពីព្រះអង្គផ្ទាល់ថា៖ «ព្រះអម្ចាស់បានស្បថ ហើយព្រះអង្គមិនប្រែព្រះហឫទ័យឡើយ ព្រះអង្គជាសង្ឃអស់កល្បជានិច្ច»។
22
ដូច្នេះហើយបានជាព្រះយេស៊ូត្រលប់ជាអ្នកធានាកិច្ចព្រមព្រៀងដ៏ប្រសើរជាង
23
ម្យ៉ាងទៀត មានមនុស្សជាច្រើនបានធ្វើជាសង្ឃ ព្រោះសេចក្ដីស្លាប់បានរារាំងពួកគេមិនឲ្យបន្តមុខងារនោះបានទៀត
24
ប៉ុន្ដែដោយព្រោះព្រះយេស៊ូគង់នៅអស់កល្បជានិច្ច នោះមុខងារជាសង្ឃរបស់ព្រះអង្គមិនផ្ទេរឲ្យអ្នកណាឡើយ
25
ហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះអស់អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបានជាដរាប ព្រោះព្រះអង្គមានព្រះជន្មរស់ជានិច្ច ដើម្បីជួយទូលអង្វរជំនួសពួកគេ។
26
សម្ដេចសង្ឃបែបនេះហើយដែលយើងត្រូវការ គឺបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ហើយត្រូវបានញែកចេញពីមនុស្សបាប និងត្រលប់ជាខ្ពង់ខ្ពស់ជាងស្ថានសួគ៌ទៅទៀត
27
ព្រះអង្គមិនចាំបាច់ថ្វាយយញ្ញបូជារៀងរាល់ថ្ងៃដូចជាសម្ដេចសង្ឃផ្សេងៗ ដែលថ្វាយតង្វាយសម្រាប់បាបរបស់ខ្លួនជាមុន រួចបានថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជននោះឡើយ ព្រោះព្រះអង្គបានធ្វើការនេះតែម្ដងជាការសម្រេច នៅពេលដែលព្រះអង្គបានថ្វាយអង្គទ្រង់។
28
ដ្បិតគម្ពីរវិន័យតែងតាំងមនុស្សដែលមានភាពទន់ខ្សោយឲ្យធ្វើជាសម្ដេចសង្ឃ តែព្រះបន្ទូលសម្បថដែលមកក្រោយគម្ពីរវិន័យបានតែងតាំងព្រះរាជបុត្រាដ៏គ្រប់លក្ខណ៍អស់កល្បជានិច្ចឲ្យធ្វើជាសម្ដេចសង្ឃ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13