bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Hebrews 11
Hebrews 11
Khmer 2012 (Khmer Christian Bible)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
រីឯជំនឿ គឺជាការជឿជាក់លើអ្វីដែលបានសង្ឃឹម និងជាការប្រាកដអំពីអ្វីដែលមើលមិនឃើញ។
2
មនុស្សជំនាន់មុនបានទទួលការសរសើរដោយសារជំនឿនេះឯង។
3
ដោយសារជំនឿ យើងយល់ថា ពិភពលោកនេះកើតមកដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះអ្វីៗទាំងឡាយដែលមើលឃើញ កើតមកពីអ្វីៗដែលមើលមិនឃើញ។
4
ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ដែលប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន ហើយដោយសារជំនឿ គាត់បានទទួលការសរសើរថាជាមនុស្សសុចរិត ដ្បិតព្រះជាម្ចាស់បានសរសើរតង្វាយរបស់គាត់ ហើយដោយសារជំនឿ ទោះបីគាត់ស្លាប់ហើយក៏ដោយ ក៏គាត់នៅតែនិយាយ។
5
ដោយសារជំនឿ លោកហេណុកត្រូវបានលើកឡើងទៅស្ថានសួគ៌ មិនឲ្យជួបសេចក្ដីស្លាប់ឡើយ គាត់បានបាត់ខ្លួន ពីព្រោះព្រះជាម្ចាស់លើកគាត់ឡើង ប៉ុន្ដែមុនពេលព្រះជាម្ចាស់លើកគាត់ឡើង គាត់បានទទួលការសរសើរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងគាត់ណាស់
6
ប៉ុន្ដែបើគ្មានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ព្រោះអ្នកណាដែលចូលមកជិតព្រះជាម្ចាស់ អ្នកនោះត្រូវតែជឿថាពិតជាមានព្រះជាម្ចាស់ ហើយព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
7
ដោយសារជំនឿ ពេលលោកណូអេបានទទួលការព្រមានពីព្រះជាម្ចាស់អំពីហេតុការណ៍ដែលមិនទាន់ឃើញនៅឡើយ គាត់ក៏សង់ទូកធំមួយសម្រាប់សង្គ្រោះក្រុមគ្រួសាររបស់គាត់ដោយចិត្ដកោតខ្លាច ហើយដោយសារជំនឿនេះឯង គាត់បានដាក់ទោសពិភពលោក និងបានត្រលប់ជាអ្នកស្នងមរតកលើសេចក្ដីសុចរិតស្របតាមជំនឿ។
8
ដោយសារជំនឿ លោកអ័ប្រាហាំបានស្ដាប់បង្គាប់ ពេលព្រះជាម្ចាស់ត្រាស់ហៅគាត់ឲ្យចេញដំណើរទៅកន្លែងមួយ ដែលគាត់ត្រូវទទួលទុកជាមរតក ហើយគាត់បានចេញទៅដោយមិនដឹងថាទៅកន្លែងណាផង។
9
ដោយសារជំនឿ លោកអ័ប្រាហាំបានស្នាក់នៅដូចជាជនបរទេសក្នុងទឹកដីដែលព្រះជាម្ចាស់បានសន្យា គឺរស់នៅក្នុងរោងជាមួយលោកអ៊ីសាក និងលោកយ៉ាកុបជាអ្នករួមស្នងមរតកលើសេចក្ដីសន្យាតែមួយ
10
ដ្បិតគាត់រង់ចាំទីក្រុងមួយដែលមានគ្រឹះ ជាទីក្រុងដែលព្រះជាម្ចាស់ជាអ្នកគូរប្លង់ ហើយជាអ្នកសាងសង់។
11
ដោយសារជំនឿ សារ៉ាដែលជាស្ដ្រីអាក៏បានទទួលអំណាចឲ្យមានគភ៌ដែរ ទោះបីគាត់ហួសវ័យក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថាស្មោះត្រង់
12
ដូច្នេះ មានមនុស្សច្រើនឥតគណនាដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅឆ្នេរសមុទ្រដែលរាប់មិនអស់ បានកើតពីមនុស្សតែម្នាក់ដែលដូចជាស្លាប់ហើយ។
13
អ្នកទាំងអស់នោះបានស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាផង ប៉ុន្ដែពួកគេបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងប្រកាសថាខ្លួនជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នលើផែនដីនេះ។
14
អ្នកដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកស្រុកមួយ
15
ហើយបើគេនឹកស្រុកដែលគេបានចាកចេញមកនោះ គេមានឱកាសវិលត្រលប់ទៅវិញបាន
16
ប៉ុន្ដែតាមពិត ពួកគេចង់បានស្រុកមួយដ៏ប្រសើរជាងនោះ គឺជាស្រុកដែលនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងឲ្យពួកគេហៅថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកគេ។
17
ដោយសារជំនឿ នៅពេលព្រះជាម្ចាស់ល្បងលលោកអ័ប្រាហាំ គាត់បានថ្វាយអ៊ីសាកជាយញ្ញបូជា គឺគាត់ជាអ្នកដែលបានទទួលសេចក្ដីសន្យាទាំងអស់ បានថ្វាយកូនប្រុសតែមួយរបស់គាត់
18
ទោះបីមានសេចក្ដីថ្លែងទុកអំពីកូននោះក៏ដោយថា៖ «ពូជពង្សរបស់អ្នកនឹងត្រូវរាប់តាមរយៈអ៊ីសាក»។
19
គាត់គិតថា ព្រះជាម្ចាស់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន ហើយគាត់ក៏បានទទួលអ៊ីសាកមកវិញមែន ទុកជារឿងប្រៀបប្រដូចមួយ។
20
ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប និងលោកអេសាវអំពីអ្វីដែលនឹងកើតឡើង។
21
ដោយសារជំនឿ នៅពេលលោកយ៉ាកុបរៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយបានថ្វាយបង្គំព្រះជាម្ចាស់ដោយច្រត់លើចុងឈើច្រត់។
22
ដោយសារជំនឿ នៅពេលលោកយ៉ូសែបរៀបនឹងស្លាប់ គាត់បាននិយាយអំពីការចាកចេញរបស់ជនជាតិអ៊ីស្រាអែល ហើយបានបង្គាប់គេអំពីឆ្អឹងរបស់គាត់។
23
ដោយសារជំនឿ នៅពេលលោកម៉ូសេកើតមក ឪពុកម្ដាយរបស់គាត់បានលាក់គាត់ទុកបីខែ ព្រោះឃើញទារកនោះស្អាត ហើយពួកគេមិនខ្លាចរាជក្រឹត្យរបស់ស្ដេចឡើយ។
24
ដោយសារជំនឿ នៅពេលលោកម៉ូសេពេញវ័យ គាត់មិនព្រមឲ្យគេហៅថា ជាកូនរបស់បុត្រីស្ដេចស្រុកអេស៊ីព្ទទេ
25
គាត់ជ្រើសរើសយកការរងទុក្ខលំបាកជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ជាជាងការសប្បាយតែមួយភ្លែតក្នុងបាប។
26
គាត់បានរាប់សេចក្ដីត្មះតិះដៀលដោយព្រោះព្រះគ្រិស្ដថាជាទ្រព្យសម្បត្ដិដ៏ប្រសើរជាងទ្រព្យសម្បត្តិទាំងឡាយនៅស្រុកអេស៊ីព្ទ ដ្បិតគាត់បានសម្លឹងទៅឯរង្វាន់។
27
ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីព្ទដោយមិនខ្លាចស្ដេចខឹងឡើយ ដ្បិតគាត់បានកាន់ចិត្តមាំមួនប្រៀបដូចជាបានឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ។
28
ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងបានប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញកូនច្បងមកប៉ះពាល់ពួកគេឡើយ។
29
ដោយសារជំនឿ ពួកគេបានដើរឆ្លងសមុទ្រក្រហមប្រៀបដូចជាដើរលើដីគោក ប៉ុន្ដែពេលពួកអេស៊ីព្ទសាកល្បង បែរជាត្រូវទឹកសមុទ្រលេបត្របាក់។
30
ដោយសារជំនឿ កំផែងក្រុងយេរីខូរបានដួលរលំបន្ទាប់ពីពួកអ៊ីស្រាអែលបានដើរព័ទ្ធជុំវិញប្រាំពីរថ្ងៃ។
31
ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាមិនបានវិនាសជាមួយពួកអ្នកដែលមិនស្ដាប់បង្គាប់ទេ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
32
តើឲ្យខ្ញុំនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់អំពីលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ស្ដេចដាវីឌ លោកសាំយ៉ូអែល និងពួកអ្នកនាំព្រះបន្ទូលទាំងឡាយនោះទេ
33
ដ្បិតដោយសារជំនឿ អ្នកទាំងនោះបានយកឈ្នះលើនគរទាំងឡាយ ពួកគេបានប្រព្រឹត្ដអំពើសុចរិត បានទទួលតាមសេចក្ដីសន្យា បានបិទមាត់តោ
34
បានពន្លត់អំណាចភ្លើង បានគេចផុតពីមុខដាវ បានមានកម្លាំងឡើងវិញក្នុងកាលដែលទន់ខ្សោយ ហើយបានត្រលប់ជាអ្នកពូកែច្បាំង ទាំងធ្វើឲ្យកងទ័ពរបស់ជនជាតិដទៃបាក់ទ័ពទៀតផង។
35
រីឯពួកស្រីៗវិញ បានទទួលយកមនុស្សស្លាប់របស់ខ្លួនដែលបានរស់ឡើងវិញ ហើយអ្នកខ្លះទៀតបានរងទារុណកម្ម ដោយមិនព្រមឲ្យគេដោះលែងឡើយ ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង
36
ហើយអ្នកខ្លះទៀតធ្លាប់ត្រូវគេចំអក ត្រូវគេវាយនឹងរំពាត់ ថែមទាំងត្រូវជាប់គុកជាប់ច្រវាក់
37
ត្រូវគេគប់នឹងដុំថ្ម ត្រូវគេអារផ្ដាច់ជាកំណាត់ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវដើរពនេចរដោយស្លៀកពាក់ស្បែកចៀម និងស្បែកពពែ មានសេចក្ដីខ្វះខាត ត្រូវរងទុក្ខវេទនា ព្រមទាំងត្រូវគេធ្វើបាប
38
ហើយពិភពលោកនេះមិនស័ក្តិសមនឹងពួកគេទេ។ ពួកគេរសាត់អណ្ដែតតាមទីរហោឋាន តាមភ្នំ តាមរអាង និងតាមរូងដី។
39
អ្នកទាំងអស់នោះទទួលបានការសរសើរដោយសារជំនឿមែន ប៉ុន្តែពួកគេមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាឡើយ
40
ដ្បិតព្រះជាម្ចាស់បានផ្គត់ផ្គង់អ្វីប្រសើរជាងនោះដល់យើង ដើម្បីកុំឲ្យអ្នកទាំងនោះគ្រប់លក្ខណ៍ដោយគ្មានយើង។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13