bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
John 10
John 10
Khmer 2012 (Khmer Christian Bible)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
1
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្ដែឡើងតាមកន្លែងផ្សេង អ្នកនោះជាចោរលួច ចោរប្លន់
2
រីឯអ្នកដែលចូលតាមទ្វារវិញ អ្នកនោះជាអ្នកគង្វាលចៀម
3
ហើយអ្នកយាមទ្វារក៏បើកទ្វារឲ្យគាត់ចូល ឯចៀមស្តាប់សំឡេងរបស់គាត់ រួចគាត់ហៅចៀមរបស់គាត់តាមឈ្មោះ ហើយនាំចេញទៅក្រៅ។
4
ពេលគាត់បញ្ចេញចៀមរបស់គាត់អស់ហើយ គាត់ដើរមុនវា ហើយចៀមដើរតាមក្រោយគាត់ ព្រោះពួកវាស្គាល់សំឡេងរបស់គាត់
5
ពួកវានឹងមិនតាមអ្នកដទៃឡើយ ផ្ទុយទៅវិញ ពួកវានឹងរត់ចេញពីអ្នកនោះ ព្រោះពួកវាមិនស្គាល់សំឡេងរបស់អ្នកដទៃទេ»។
6
ព្រះយេស៊ូមានបន្ទូលពាក្យប្រៀបប្រដូចនេះទៅពួកគេ ប៉ុន្ដែអ្នកទាំងនោះមិនយល់អំពីអ្វីដែលព្រះអង្គកំពុងមានបន្ទូលទៅកាន់ពួកគេទេ។
7
ដូច្នេះ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ខ្ញុំជាទ្វារសម្រាប់ចៀម
8
អស់អ្នកដែលមកមុនខ្ញុំ សុទ្ធតែជាចោរលួច ចោរប្លន់ ប៉ុន្ដែចៀមមិនបានស្តាប់អ្នកទាំងនោះឡើយ។
9
ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងទទួលបានសេចក្ដីសង្រ្គោះ ព្រមទាំងចេញចូលបាន ហើយនឹងរកឃើញវាលស្មៅ។
10
ចោរវាមកដើម្បីលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកវាមានជីវិត ហើយឲ្យជីវិតនោះពេញបរិបូរផង។
11
ខ្ញុំជាអ្នកគង្វាលល្អ អ្នកគង្វាលល្អលះបង់ជីវិតរបស់ខ្លួនដើម្បីចៀម
12
រីឯអ្នកស៊ីឈ្នួលដែលមិនមែនជាអ្នកគង្វាល គឺមិនមែនជាម្ចាស់របស់ចៀម ពេលណាពួកគេឃើញចចកមក នោះពួកគេក៏រត់ចោលចៀម បណ្ដោយឲ្យចចកឆក់យកចៀម ហើយដេញចៀមខ្ចាត់ខ្ចាយ
13
ព្រោះពួកគេជាអ្នកស៊ីឈ្នួល ពួកគេមិនយកចិត្តទុកដាក់ចំពោះចៀមឡើយ។
14
ខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ
15
ដូចដែលព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះវរបិតាដែរ។ ខ្ញុំលះបង់ជីវិតរបស់ខ្ញុំដើម្បីចៀម។
16
ខ្ញុំនៅមានចៀមដែលមិននៅក្នុងក្រោលនេះ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយពួកវានឹងស្តាប់សំឡេងរបស់ខ្ញុំ រួចពួកវាក៏ត្រលប់ជាហ្វូងតែមួយដោយមានអ្នកគង្វាលតែម្នាក់។
17
ហេតុនេះហើយបានជាព្រះវរបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំលះបង់ជីវិតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំទទួលបានជីវិតមកវិញ
18
គ្មានអ្នកណាដកយកជីវិតពីខ្ញុំទេ គឺខ្ញុំលះបង់ជីវិតដោយខ្លួនខ្ញុំវិញ ខ្ញុំមានសិទ្ធិអំណាចលះបង់ជីវិតនេះ ហើយក៏មានសិទ្ធិអំណាចទទួលយកវិញដែរ ហើយសេចក្ដីបង្គាប់នេះ ខ្ញុំបានទទួលពីព្រះវរបិតារបស់ខ្ញុំមក»។
19
ដោយសារតែពាក្យទាំងនេះ មានការបែកបាក់គ្នាម្ដងក្នុងចំណោមពួកជនជាតិយូដា
20
ហើយពួកគេជាច្រើននិយាយថា៖ «អ្នកនេះមានអារក្សចូលរហូតដល់ឆ្កួតហើយ ហេតុអ្វីបានជាពួកអ្នកស្តាប់វា?»
21
ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «ពាក្យទាំងនេះមិនមែនជាសំដីរបស់មនុស្សអារក្សចូលទេ តើអារក្សអាចធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺបានដែរឬទេ?»
22
ពេលនោះជារដូវរងា ហើយពួកគេកំពុងធ្វើបុណ្យឆ្លងព្រះវិហារនៅក្រុងយេរូសាឡិម
23
ហើយនៅក្នុងព្រះវិហារ ព្រះយេស៊ូកំពុងយាងចុះឡើងនៅក្នុងសាលាសំណាក់សាឡូម៉ូន
24
នោះមានពួកជនជាតិយូដាចោមរោមព្រះអង្គ ទាំងទូលសួរថា៖ «តើឲ្យចិត្ដរបស់យើងនៅរារែកដល់ពេលណា? បើអ្នកជាព្រះគ្រិស្ដមែន សូមប្រាប់យើងត្រង់ៗមក»
25
ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ ប៉ុន្ដែអ្នករាល់គ្នាមិនជឿ ហើយកិច្ចការទាំងប៉ុន្មាន ដែលខ្ញុំធ្វើក្នុងព្រះនាមព្រះវរបិតារបស់ខ្ញុំ ក៏បានធ្វើបន្ទាល់អំពីខ្ញុំដែរ
26
ប៉ុន្ដែអ្នករាល់គ្នាមិនជឿទេ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំ
27
ដ្បិតចៀមរបស់ខ្ញុំស្តាប់សំឡេងរបស់ខ្ញុំ ឯខ្ញុំក៏ស្គាល់ពួកវា ហើយពួកវាក៏មកតាមខ្ញុំ
28
រួចខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់ពួកវា នោះពួកវាមិនត្រូវវិនាសឡើយរហូតអស់កល្ប ហើយគ្មានអ្នកណានឹងឆក់យកពួកវាពីដៃរបស់ខ្ញុំបានឡើយ
29
រីឯព្រះវរបិតាដែលបានប្រទានពួកវាមកឲ្យខ្ញុំ ព្រះអង្គធំជាងអ្វីៗទាំងអស់ ដូច្នេះគ្មានអ្នកណាអាចឆក់យកពួកវាពីព្រះហស្តរបស់ព្រះវរបិតាបានឡើយ
30
ហើយខ្ញុំ និងព្រះវរបិតា គឺតែមួយ»។
31
ពួកជនជាតិយូដាក៏រើសដុំថ្មម្ដងទៀតដើម្បីគប់ព្រះអង្គ
32
ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការល្អជាច្រើនដែលមកពីព្រះវរបិតា តើដោយព្រោះកិច្ចការណាមួយឬ ទើបអ្នករាល់គ្នារកគប់ខ្ញុំនឹងដុំថ្មដូច្នេះ?»
33
ពួកជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងគប់អ្នកនឹងដុំថ្មនេះ មិនមែនដោយព្រោះកិច្ចការល្អណាមួយទេ គឺអ្នកប្រមាថព្រះជាម្ចាស់ ដ្បិតអ្នកជាមនុស្ស ហើយតាំងខ្លួនឯងជាព្រះជាម្ចាស់»។
34
ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «តើគ្មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាទេឬថា យើងប្រាប់ហើយថា អ្នករាល់គ្នាជាព្រះ?
35
គេមិនអាចលុបបទគម្ពីរបានជាដាច់ខាត ដូច្នេះបើព្រះជាម្ចាស់ហៅអស់អ្នកដែលបានទទួលព្រះបន្ទូលរបស់ព្រះអង្គទាំងនោះថា ព្រះ
36
ចុះទម្រាំព្រះមួយអង្គដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយបានចាត់ឲ្យមកក្នុងពិភពលោកនេះវិញ តើអ្នករាល់គ្នាស្ដីឲ្យខ្ញុំថា អ្នកប្រមាថព្រះជាម្ចាស់ ដោយព្រោះខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?
37
បើខ្ញុំមិនធ្វើកិច្ចការរបស់ព្រះវរបិតាខ្ញុំទេ ចូរកុំជឿខ្ញុំឡើយ
38
ផ្ទុយទៅវិញបើខ្ញុំធ្វើ នោះទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក្ដី ចូរជឿលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថែមទៀតថា ព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាដែរ»។
39
ពេលនោះ ពួកគេរកចាប់ព្រះអង្គម្តងទៀត ប៉ុន្ដែព្រះអង្គបានគេចផុតពីពួកគេ
40
ហើយក៏យាងទៅឆ្លងអូរយ័រដាន់ម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកកាលពីមុន ហើយព្រះអង្គក៏បានស្នាក់នៅទីនោះ
41
រួចមានមនុស្សជាច្រើនមករកព្រះអង្គ ហើយនិយាយថា៖ «លោកយ៉ូហានមិនបានធ្វើទីសំគាល់អស្ចារ្យណាមួយទេ ប៉ុន្ដែសេចក្ដីទាំងប៉ុន្មានដែលគាត់និយាយអំពីអ្នកនេះសុទ្ធតែពិតទាំងអស់»
42
ដូច្នេះមានមនុស្សជាច្រើនបានជឿលើព្រះអង្គនៅទីនោះ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21