bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
John 2
John 2
Khmer 2012 (Khmer Christian Bible)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 3 →
1
បីថ្ងៃក្រោយមក មានពិធីមង្គលការមួយនៅភូមិកាណាក្នុងស្រុកកាលីឡេ ហើយម្ដាយរបស់ព្រះយេស៊ូក៏នៅក្នុងពិធីនោះដែរ
2
គេក៏អញ្ជើញព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គឲ្យទៅចូលរួមពិធីមង្គលការនោះដែរ។
3
នៅពេលអស់ស្រាទំពាំងបាយជូរ ម្ដាយរបស់ព្រះយេស៊ូប្រាប់ព្រះអង្គថា៖ «អស់ស្រាទំពាំងបាយជូរហើយ»
4
ព្រះយេស៊ូក៏មានបន្ទូលថា៖ «អ្នកម្តាយអើយ! តើរឿងនេះទាក់ទងអ្វីនឹងខ្ញុំ ព្រមទាំងអ្នកម្តាយដែរ? ពេលកំណត់របស់ខ្ញុំមិនទាន់មកដល់ទេ»
5
ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលកូនខ្ញុំប្រាប់ចុះ»។
6
នៅទីនោះ គេបានដាក់ពាងថ្មប្រាំមួយសម្រាប់ពិធីជម្រះកាយរបស់ជនជាតិយូដា ហើយពាងនីមួយៗមានចំណុះពីរ ឬបីអម្រែក។
7
ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកបម្រើថា៖ «ចូរចាក់ទឹកបំពេញពាងទាំងអស់ទៅ!» ពួកគេក៏ចាក់ទឹកបំពេញដល់មាត់ពាង។
8
ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ឥឡូវនេះ ចូរដងទឹក ហើយយកទៅឲ្យមេការចុះ» ពួកគេក៏ដងទឹក ហើយយកទៅ។
9
ពេលមេការបានភ្លក់ទឹកដែលត្រលប់ជាស្រាទំពាំងបាយជូរនោះហើយ គាត់ក៏ហៅកូនកំលោះមក (មេការនោះមិនដឹងថាគេបានស្រាមកពីណាទេ ប៉ុន្ដែពួកអ្នកបម្រើដែលដងទឹកនោះ ពួកគេដឹង)
10
ប្រាប់ថា៖ «អ្នកផងទាំងពួងតែងតែយកស្រាទំពាំងបាយជូរល្អៗមកជូនជាមុន លុះកាលណាផឹកស្រវឹងហើយ ទើបគេយកស្រាទំពាំងបាយជូរមិនសូវល្អមកជូនជាក្រោយ ប៉ុន្ដែអ្នកវិញ អ្នកទុកស្រាទំពាំងបាយជូរល្អៗរហូតដល់ពេលនេះ»។
11
នេះជាទីសំគាល់អស្ចារ្យដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ
12
បន្ទាប់ពីនេះមក ព្រះអង្គបានយាងទៅក្រុងកាពើណិម ហើយម្ដាយ និងប្អូនៗ ព្រមទាំងពួកសិស្សរបស់ព្រះអង្គក៏ទៅជាមួយព្រះអង្គដែរ ប៉ុន្ដែពួកគេមិនបានស្នាក់នៅទីនោះយូរថ្ងៃទេ។
13
ពេលនោះ ថ្ងៃបុណ្យរំលងរបស់ជនជាតិយូដាកំពុងខិតជិតមកដល់ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡិម
14
ហើយពេលព្រះអង្គឃើញពួកអ្នកលក់គោ ចៀម និងព្រាប ព្រមទាំងពួកអ្នកប្ដូរប្រាក់កំពុងអង្គុយលក់ដូរនៅក្នុងព្រះវិហារ
15
ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ ដេញពួកគេទាំងអស់គ្នាចេញពីព្រះវិហារ ទាំងចៀម ទាំងគោ រួចព្រះអង្គចាក់ប្រាក់របស់ពួកអ្នកប្ដូរប្រាក់ចោល ព្រមទាំងផ្កាប់តុទាំងនោះទៀតផង
16
បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញទៅ កុំយកដំណាក់ព្រះវរបិតារបស់ខ្ញុំធ្វើជាកន្លែងលក់ដូរឲ្យសោះ»
17
ពួកសិស្សរបស់ព្រះអង្គក៏នឹកចាំពីសេចក្តីដែលបានចែងទុកមកថា ការខ្វល់ខ្វាយចំពោះដំណាក់របស់ព្រះអង្គនឹងបំផ្លាញខ្ញុំ។
18
ពេលនោះ ពួកជនជាតិយូដាបានទូលសួរព្រះអង្គថា៖ «លោកធ្វើបែបនេះ តើលោកបង្ហាញទីសំគាល់អ្វីដល់យើង?»
19
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរបំផ្លាញព្រះវិហារនេះចុះ នោះខ្ញុំនឹងសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»
20
ដូច្នេះ ពួកជនជាតិយូដាឆ្លើយវិញថា៖ «គេចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯអ្នកវិញ តើអ្នកនឹងសង់ឡើងវិញក្នុងរយៈពេលតែបីថ្ងៃឬ?»
21
គឺព្រះអង្គកំពុងមានបន្ទូល អំពីព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គ
22
ដូច្នេះហើយ ពេលព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ នោះពួកសិស្សរបស់ព្រះអង្គក៏នឹកចាំអំពីអ្វីដែលព្រះអង្គបានមានបន្ទូលនេះ ហើយពួកគេក៏ជឿលើបទគម្ពីរ និងពាក្យដែលព្រះយេស៊ូបានមានបន្ទូល។
23
កាលព្រះអង្គគង់ក្នុងក្រុងយេរូសាឡិមនាពេលបុណ្យរំលង នោះមានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយបានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើ។
24
រីឯព្រះយេស៊ូវិញ មិនទុកចិត្តពួកគេទេ ដ្បិតព្រះអង្គស្គាល់មនុស្សទាំងអស់
25
ហេតុនេះហើយបានជាព្រះអង្គមិនត្រូវការឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ព្រោះព្រះអង្គជ្រាបអំពីអ្វីដែលមាននៅក្នុងចិត្ដរបស់ពួកគេ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21