bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
John 14
John 14
Khmer 2012 (Khmer Christian Bible)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 15 →
1
កុំឲ្យចិត្តរបស់អ្នករាល់គ្នាជ្រួលច្របល់ឡើយ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ ចូរជឿខ្ញុំដែរ
2
នៅក្នុងដំណាក់ព្រះវរបិតារបស់ខ្ញុំមានលំនៅច្រើន ប៉ុន្ដែបើគ្មានទេ ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាដែរ ដ្បិតខ្ញុំទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។
3
ដូច្នេះបើខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា នោះខ្ញុំនឹងត្រលប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ
4
ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាក៏ស្គាល់ផ្លូវនោះដែរ»។
5
លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! យើងមិនដឹងថាព្រះអង្គយាងទៅណាទេ ដូច្នេះតើធ្វើដូចម្តេចឲ្យយើងអាចស្គាល់ផ្លូវនោះបាន?»
6
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ
7
ដូច្នេះបើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាបានស្គាល់ និងបានឃើញព្រះអង្គហើយ»។
8
លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញឲ្យយើងឃើញព្រះវរបិតាផង នោះយើងស្កប់ចិត្តហើយ»។
9
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ភីលីពអើយ! ខ្ញុំបាននៅជាមួយអ្នករាល់គ្នាយូរហើយ តើអ្នកនៅតែមិនទាន់ស្គាល់ខ្ញុំទៀតឬ? អ្នកណាឃើញខ្ញុំក៏ឃើញព្រះវរបិតាដែរ ហេតុដូចម្តេចបានជាអ្នកនិយាយថា សូមបង្ហាញឲ្យយើងឃើញព្រះវរបិតាផងដូច្នេះ?
10
តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំទេឬ? ពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានោះ មិនមែនមកពីខ្លួនខ្ញុំទេ គឺព្រះវរបិតាដែលនៅក្នុងខ្ញុំ ព្រះអង្គបានធ្វើកិច្ចការរបស់ព្រះអង្គ។
11
ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ប៉ុន្ដែបើមិនជឿទេ ចូរជឿដោយព្រោះតែកិច្ចការទាំងនោះចុះ។
12
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយគេនឹងធ្វើកិច្ចការធំជាងនោះផង ព្រោះខ្ញុំនឹងទៅឯព្រះវរបិតាវិញ
13
ហើយអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងតាមរយៈព្រះរាជបុត្រា
14
ដូច្នេះបើអ្នករាល់គ្នាសុំអ្វីមួយដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ។
15
បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខជាកាន់តាមបញ្ញត្តិរបស់ខ្ញុំ
16
ខ្ញុំនឹងសុំព្រះវរបិតាឲ្យព្រះអង្គប្រទានអ្នកជំនួយម្នាក់ទៀតដល់អ្នករាល់គ្នា ដើម្បីឲ្យនៅជាមួយអ្នករាល់គ្នាអស់កល្បជានិច្ច
17
ហើយនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ប៉ុន្ដែពិភពលោកមិនអាចទទួលយកព្រះវិញ្ញាណនោះបានទេ ព្រោះមើលមិនឃើញ ហើយមិនស្គាល់ផង ប៉ុន្ដែអ្នករាល់គ្នាស្គាល់ហើយ ដ្បិតព្រះវិញ្ញាណនោះបានគង់ជាមួយអ្នករាល់គ្នា ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
18
រីឯខ្ញុំមិនទុកឲ្យអ្នករាល់គ្នានៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ
19
បន្តិចទៀតនេះ មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែអ្នករាល់គ្នានឹងឃើញខ្ញុំ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នាក៏រស់ដែរ
20
រួចនៅថ្ងៃនោះអ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
21
ដូច្នេះអ្នកណាមានបញ្ញត្ដិរបស់ខ្ញុំ ហើយកាន់តាម អ្នកនោះហើយជាអ្នកស្រឡាញ់ខ្ញុំ រួចអ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ព្រមទាំងបង្ហាញខ្លួនខ្ញុំឲ្យអ្នកនោះស្គាល់ផង»។
22
លោកយូដាស (មិនមែនអ៊ីស្ការីយ៉ុត) បានទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើហេតុអ្វីបានជាព្រះអង្គនឹងបង្ហាញខ្លួនឲ្យយើងស្គាល់ ប៉ុន្ដែមិនឲ្យមនុស្សលោកស្គាល់ដូច្នេះ?»
23
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ ហើយព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងទីលំនៅនៅជាមួយអ្នកនោះ។
24
ឯអ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យរបស់ខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក
25
ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះឲ្យហើយ នៅពេលដែលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ
26
រីឯអ្នកជំនួយជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះវរបិតានឹងចាត់ឲ្យមកដោយនូវឈ្មោះរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ ហើយរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
27
ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា គឺមិនមែនដូចជាមនុស្សលោកឲ្យអ្នករាល់គ្នាទេ ដូច្នេះកុំឲ្យចិត្តអ្នករាល់គ្នាជ្រួលច្របល់ ឬភ័យខ្លាចឡើយ។
28
អ្នករាល់គ្នាបានឮខ្ញុំប្រាប់អ្នករាល់គ្នារួចហើយថា ខ្ញុំទៅ ប៉ុន្ដែខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខជាអរសប្បាយដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាវិសេសជាងខ្ញុំ។
29
ដូច្នេះខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ មុនការនោះកើតឡើង ដើម្បីពេលការនោះកើតឡើង អ្នករាល់គ្នានឹងជឿ
30
ហើយខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ដ្បិតមេដឹកនាំលោកិយនេះកំពុងមកហើយ គេធ្វើអ្វីខ្ញុំមិនបានទេ
31
ប៉ុន្ដែដើម្បីឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះវរបិតា ហើយខ្ញុំធ្វើតាមដូចដែលព្រះវរបិតាបានបង្គាប់ខ្ញុំ។ ចូរក្រោកឡើង យើងចេញពីទីនេះទៅ។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21