bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
John 9
John 9
Khmer 2012 (Khmer Christian Bible)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 10 →
1
កាលព្រះអង្គកំពុងយាងទៅ ព្រះអង្គក៏ទតឃើញបុរសម្នាក់ខ្វាក់ភ្នែកតាំងពីកំណើត
2
ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើបុរសនេះជាអ្នកមានបាប ឬមួយឪពុកម្តាយរបស់គាត់ជាអ្នកមានបាប បានជាគាត់កើតមកខ្វាក់ភ្នែកដូច្នេះ»
3
ព្រះយេស៊ូមានបន្ទូលតបថា៖ «មិនមែនដោយសារបុរសនេះ ឬឪពុកម្តាយរបស់គាត់បានធ្វើបាបទេ ប៉ុន្ដែដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់បានសំដែងមកតាមរយៈគាត់វិញ
4
ដ្បិតយើងត្រូវបំពេញកិច្ចការរបស់ព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដល់ពេលយប់គ្មាននរណាអាចធ្វើការបានទៀតទេ។
5
កាលណាខ្ញុំនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺនៃពិភពលោកនេះ»។
6
ពេលមានបន្ទូលអំពីសេចក្ដីទាំងនោះរួចហើយ ព្រះអង្គក៏ស្តោះទឹកមាត់ទៅលើដី ហើយយកទឹកមាត់ធ្វើជាភក់លាបលើភ្នែករបស់បុរសនោះ
7
រួចព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមចុះ» (ពាក្យស៊ីឡោម មានន័យថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាងហើយត្រលប់មកវិញ ទាំងមើលឃើញ។
8
នោះពួកអ្នកជិតខាង និងពួកអ្នកដែលធ្លាប់ឃើញគាត់ជាអ្នកសុំទានពីដើមមកបាននិយាយថា៖ «តើបុរសនេះមិនមែនជាអ្នកដែលធ្លាប់តែអង្គុយសុំទានទេឬ?»
9
អ្នកខ្លះថា៖ «គឺគាត់ហ្នឹងហើយ!» អ្នកខ្លះទៀតថា៖ «ទេ! គាត់គ្រាន់តែស្រដៀងនឹងអ្នកនោះ!» ប៉ុន្ដែគាត់ឆ្លើយថា៖ «ខ្ញុំហ្នឹងហើយ!»
10
ដូច្នេះពួកគេក៏សួរគាត់ថា៖ «តើដូចម្តេចបានជាភ្នែករបស់អ្នកភ្លឺ?»
11
បុរសនោះឆ្លើយថា៖ «មានម្នាក់ឈ្មោះយេស៊ូបានធ្វើភក់លាបភ្នែករបស់ខ្ញុំ រួចប្រាប់ខ្ញុំឲ្យទៅលាងនៅក្នុងស្រះស៊ីឡោម ដូច្នេះខ្ញុំបានទៅលាង ហើយក៏មើលឃើញ»
12
ពួកគេសួរគាត់ទៀតថា៖ «តើអ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»
13
ពួកគេក៏នាំបុរសខ្វាក់ភ្នែកកាលពីមុននោះទៅជួបពួកអ្នកខាងគណៈផារិស៊ី។
14
ថ្ងៃដែលព្រះយេស៊ូបានធ្វើភក់ ហើយប្រោសភ្នែករបស់គាត់ឲ្យភ្លឺ គឺចំថ្ងៃសប្ប័ទ។
15
ដូច្នេះពួកអ្នកខាងគណៈផារិស៊ីបានសួរគាត់ម្តងទៀត អំពីរបៀបដែលធ្វើឲ្យគាត់មើលឃើញ នោះគាត់ប្រាប់ពួកគេវិញថា៖ «គាត់បានយកភក់មកលាបលើភ្នែករបស់ខ្ញុំ រួចខ្ញុំបានទៅលាង ហើយក៏មើលឃើញ»។
16
ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។
17
ពួកគេក៏សួរបុរសខ្វាក់ភ្នែកពីមុននោះម្តងទៀតថា៖ «តើអ្នកគិតថា អ្នកដែលធ្វើឲ្យភ្នែករបស់អ្នកភ្លឺនោះជានរណា?» គាត់ឆ្លើយថា៖ «គាត់ជាអ្នកនាំព្រះបន្ទូល»។
18
ប៉ុន្ដែពួកជនជាតិយូដាមិនជឿថាគាត់ជាមនុស្សខ្វាក់ ហើយបានមើលឃើញវិញទេ ដូច្នេះក៏ហៅឪពុកម្តាយរបស់គាត់ដែលមានភ្នែកភ្លឺនោះមក
19
សួរថា៖ «តើអ្នកនេះជាកូនប្រុសរបស់ពួកអ្នក ដែលពួកអ្នកបានប្រាប់ថា ខ្វាក់ភ្នែកពីកំណើតឬ ចុះឥឡូវនេះ ដូចម្ដេចបានជាគាត់មើលឃើញ?»
20
ឪពុកម្តាយរបស់គាត់ឆ្លើយថា៖ «យើងព្រមទទួលថា នេះជាកូនប្រុសរបស់យើង ហើយវាពិតជាខ្វាក់ពីកំណើតមែន!
21
ប៉ុន្ដែយើងមិនដឹងថា ឥឡូវនេះ វាមើលឃើញបានយ៉ាងដូចម្ដេចទេ ហើយក៏មិនដឹងថា នរណាបានធ្វើឲ្យភ្នែករបស់វាភ្លឺដែរ វាដឹងក្ដីហើយ សូមសួរវាចុះ វាអាចឆ្លើយដោយខ្លួនឯងបាន»។
22
ឪពុកម្តាយរបស់គាត់និយាយដូច្នេះ ព្រោះខ្លាចពួកជនជាតិយូដា ដ្បិតពួកជនជាតិយូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាទទួលស្គាល់ព្រះអង្គថាជាព្រះគ្រិស្ដ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំ។
23
ហេតុនេះបានជាឪពុកម្តាយរបស់គាត់និយាយថា វាដឹងក្ដីហើយ សូមសួរវាចុះ។
24
ដូច្នេះ ពួកគេក៏ហៅបុរសខ្វាក់ភ្នែកពីមុននោះមកជាលើកទីពីរ ប្រាប់ថា៖ «ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ដោយនិយាយការពិតចុះ ដ្បិតយើងដឹងថា អ្នកនោះជាមនុស្សបាប»
25
គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងថា តើអ្នកនោះជាមនុស្សបាប ឬយ៉ាងណាទេ ខ្ញុំគ្រាន់តែដឹងថា ពីមុនខ្ញុំខ្វាក់ភ្នែក ប៉ុន្ដែឥឡូវនេះ ខ្ញុំមើលឃើញ»
26
ពួកគេក៏សួរគាត់ទៀតថា៖ «តើអ្នកនោះបានធ្វើអ្វីឲ្យអ្នក? តើគាត់ធ្វើឲ្យភ្នែករបស់អ្នកភ្លឺដោយរបៀបណា?»
27
គាត់ឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយ ប៉ុន្ដែអស់លោកពុំស្តាប់ខ្ញុំទេ ហេតុអ្វីបានជាអស់លោកចង់ស្តាប់ម្តងទៀត តើអស់លោកចង់ធ្វើជាសិស្សរបស់គាត់ដែរឬ?»
28
ពួកគេក៏ប្រមាថគាត់ថា៖ «ឯងទេ ជាសិស្សរបស់អ្នកនោះ រីឯយើងវិញ ជាសិស្សរបស់លោកម៉ូសេ
29
ព្រោះយើងដឹងថា ព្រះជាម្ចាស់បានមានបន្ទូលមកលោកម៉ូសេពិតមែន ប៉ុន្ដែអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!»
30
បុរសនោះឆ្លើយទៅពួកគេថា៖ «រឿងនេះចម្លែកណាស់ ដែលអស់លោកមិនដឹងថាគាត់មកពីណា ប៉ុន្ដែគាត់បានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។
31
យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្តាប់មនុស្សបាបទេ ប៉ុន្ដែបើមានអ្នកណាម្នាក់កោតខ្លាចព្រះជាម្ចាស់ ហើយធ្វើតាមបំណងរបស់ព្រះអង្គ ទើបព្រះអង្គស្តាប់អ្នកនោះ
32
តាំងពីដើមមកមិនដែលឮថា មានអ្នកណាម្នាក់ធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ពីកំណើតភ្លឺឡើយ
33
ដូច្នេះបើគាត់មិនមែនមកពីព្រះជាម្ចាស់ទេ គាត់ពុំអាចធ្វើអ្វីបានឡើយ»
34
ពួកគេឆ្លើយតបទៅគាត់ថា៖ «ឯងកើតមកមានបាបទាំងស្រុង តើឯងកំពុងបង្រៀនយើងឬ?» រួចពួកគេក៏បណ្តេញគាត់ចេញ។
35
កាលព្រះយេស៊ូឮថា ពួកគេបណ្តេញគាត់ចេញ នោះពេលព្រះអង្គជួបគាត់ ព្រះអង្គក៏មានបន្ទូលសួរថា៖ «តើអ្នកជឿលើកូនមនុស្សដែរឬទេ?»
36
គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ! តើកូនមនុស្សជានរណា ដែលអាចឲ្យខ្ញុំជឿគាត់បាន?»
37
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកបានឃើញគាត់ហើយ គឺអ្នកដែលកំពុងនិយាយជាមួយអ្នកនេះហើយ ជាកូនមនុស្ស»
38
គាត់ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំជឿហើយ!» រួចគាត់ក៏ថ្វាយបង្គំព្រះអង្គ។
39
ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះ គឺដើម្បីឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញត្រលប់ជាខ្វាក់វិញ»
40
កាលពួកអ្នកខាងគណៈផារិស៊ីខ្លះ ដែលនៅជាមួយព្រះអង្គបានឮដូច្នេះ ក៏ទូលសួរព្រះអង្គថា៖ «តើយើងខ្វាក់ដែរឬទេ?»
41
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើអ្នករាល់គ្នាជាមនុស្សខ្វាក់ អ្នករាល់គ្នាគ្មានបាបទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នានិយាយថា យើងមើលឃើញ នោះបាបរបស់អ្នករាល់គ្នានៅតែមាន។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21