bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Esther 1
Esther 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
1
នេះជាព្រឹត្តិការណ៍ ដែលកើតមាននៅជំនាន់ស្តេចអហាស៊ូរុស។
2
នៅជំនាន់នោះ ស្តេចអហាស៊ូរុសសោយរាជ្យនៅក្រុងស៊ូសាន ជារាជធានី។
3
នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច គាត់បានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។
4
ស្ដេចចង់បង្ហាញរាជ្យទ្រព្យដ៏ស្ដុកស្ដម្ភ និងភាពថ្លៃថ្នូរវិសេសនៃរាជសម្បត្តិដ៏ថ្កុំថ្កើងរុងរឿងរបស់ស្ដេច តាមរយៈពិធីជប់លៀង ក្នុងអំឡុងពេលមួយរយប៉ែតសិបថ្ងៃ។
5
នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសាន ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។
6
គេចងក្រណាត់ទេសឯកពណ៌ស និងពណ៌ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៌ស និងពណ៌ស្វាយ ភ្ជាប់ទៅនឹងខ្សែពណ៌ស និងពណ៌ក្រហមទុំ។ គេដោតខ្សែនោះទៅក្នុងកងធ្វើអំពីប្រាក់ ហើយចងភ្ជាប់ទៅនឹងសសរធ្វើអំពីថ្លើមថ្ម។ រីឯគ្រែសម្រាប់អង្គុយបរិភោគធ្វើពីមាស និងប្រាក់ ដាក់នៅលើកំរាលធ្វើពីថ្មកែវ ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។
7
គេដាក់ស្រានៅក្នុងពែងមាស ដែលមានក្បាច់រចនាប្លែកៗគ្នា។ ស្ដេចឲ្យគេយកស្រាមកចាក់ជូនភ្ញៀវយ៉ាងបរិបូណ៌។
8
ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យអ្នកបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។
9
រីឯមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សម្រាប់ពួកស្ត្រីនៅក្នុងវាំងរបស់ស្តេចអហាស៊ូរុសដែរ។
10
នៅថ្ងៃទីប្រាំពីរ ស្រាបានធ្វើឲ្យស្តេចអហាស៊ូរុសមានចិត្តសប្បាយក្រៃលែង។ ស្ដេចបង្គាប់លោកមហ៊ូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកកើកាស ជាមហាតលិកទាំងប្រាំពីរនាក់ ដែលនៅបម្រើស្ដេច
11
ឲ្យអញ្ជើញមហាក្សត្រិយានីវ៉ាសធីមកជួបស្ដេច ទាំងពាក់មកុដរាជ្យ ដើម្បីបង្ហាញឲ្យប្រជាជន និងមេដឹកនាំឃើញរូបឆោមរបស់នាង ដ្បិតនាងមានរូបឆោមស្រស់ស្អាតណាស់។
12
ប៉ុន្តែ មហាក្សត្រិយានីពុំព្រមមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានជម្រាបជូនឡើយ។ ពេលនោះ ស្តេចខឹងយ៉ាងខ្លាំង។
13
ស្ដេចក៏សួរយោបល់ពីពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្ដេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។
14
អ្នកទាំងនោះមាន: លោកកើសេណា លោកសេថារ លោកអ័ឌម៉ាថា លោកតើស៊ីស លោកម៉េរ៉េស លោកម៉ាសេណា លោកមមូកាន ជាមេដឹកនាំទាំងប្រាំពីរនាក់របស់ជនជាតិមេឌី និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្ដេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។
15
ស្តេចអហាស៊ូរុសសួរថា ក្នុងករណីដែលមហាក្សត្រិយានីវ៉ាសធី ពុំព្រមធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានជម្រាបជូនដូច្នេះ តើត្រូវយកច្បាប់អ្វីមកអនុវត្ត។
16
លោកមមូកានមានប្រសាសន៍នៅចំពោះមុខស្ដេច និងមេដឹកនាំថា៖ «មហាក្សត្រិយានីមិនបានធ្វើខុសចំពោះស្តេចប៉ុណ្ណោះទេ តែកំហុសនេះក៏ប៉ះពាល់ដល់ពួកមេដឹកនាំ និងប្រជាជនទាំងអស់ ក្នុងអាណាខេត្តទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ស្តេចអហាស៊ូរុសដែរ
17
ដ្បិតរឿងរបស់មហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាស្តេចអហាស៊ូរុស ចេញបញ្ជាឲ្យអញ្ជើញមហាក្សត្រិយានីមកជួបស្ដេច ហើយនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។
18
ឥឡូវនេះ ភរិយារបស់មេដឹកនាំទាំងឡាយនៃជនជាតិពែរ្ស និងជនជាតិមេឌី ឮដំណឹងថា មហាក្សត្រិយានីមិនស្ដាប់បង្គាប់ស្តេច ពួកគេមុខជាធ្វើបែបនេះចំពោះស្វាមីរបស់ខ្លួនដែរ ជាហេតុបណ្ដាលឲ្យស្វាមីមានកំហឹង ព្រោះតែភរិយាមើលងាយ។
19
ប្រសិនបើស្តេចពេញចិត្ត សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបមុខស្តេចរហូតតទៅ ហើយសូមស្តេចផ្ទេរតំណែងរបស់នាងទៅឲ្យភរិយាមួយនាក់ទៀត ដែលប្រសើរជាងនាង។
20
ពេលណាប្រជាជនដឹងអំពីសេចក្ដីសម្រេចដ៏សំខាន់ ដែលស្តេចប្រកាសក្នុងរាជាណាចក្រទាំងមូល ស្ត្រីទាំងអស់មុខជាគោរពប្ដីរបស់ខ្លួន តាំងពីអ្នកធំរហូតដល់អ្នកតូច»។
21
ស្តេចពេញចិត្តនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ស្តេចក៏ធ្វើតាមសំណើរបស់លោកមមូកាន
22
គឺស្ដេចផ្ញើសារទៅគ្រប់អាណាខេត្តទាំងអស់តាមអក្សរ និងភាសារបស់ប្រជាជនក្នុងអាណាខេត្តនីមួយៗ ដើម្បីឲ្យប្ដីៗទាំងអស់ធ្វើជាមេលើគ្រួសាររបស់ខ្លួន។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10