bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Esther 6
Esther 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 7 →
1
នៅយប់នោះ ស្តេចដេកមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានជូនស្ដេច។
2
គេអានត្រង់កន្លែងលោកម៉ាដេកាយវែកមុខមហាតលិកពីរនាក់ ជាអ្នកយាមទ្វារបន្ទប់របស់ស្ដេចគឺលោកប៊ីគថាន និងលោកថេរែស ដែលប៉ុនប៉ងធ្វើគុតស្តេចអហាស៊ូរុស។
3
ស្តេចក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីជម្រាបស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។
4
ស្តេចសួរថា៖ «នរណាដើរនៅក្នុងសាលដំណាក?»។ ពេលនោះ លោកហាម៉ានចូលមកដល់សាលខាងក្រៅដំណាក់របស់ស្តេច ដើម្បីសូមស្ដេចព្យួរ ក លោកម៉ាដេកាយ នៅលើបង្គោលដែលគាត់បានដំឡើង។
5
ពួកអ្នកបម្រើជម្រាបស្ដេចថា៖ «គឺលោកហាម៉ានឈរនៅក្នុងសាល»។ ស្តេចមានប្រសាសន៍ថា៖ «ឲ្យគាត់ចូលមកចុះ!»។
6
លោកហាម៉ានក៏ចូលមក ហើយស្តេចសួរគាត់ថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យ?»។ លោកហាម៉ានគិតក្នុងចិត្តថា «ក្រៅពីខ្ញុំ គ្មាននរណាផ្សេងទៀត ដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យនោះឡើយ!»។
7
លោកហាម៉ានក៏ជម្រាបស្ដេចថា៖ «អ្នកដែលស្តេចពេញចិត្តផ្ដល់កិត្តិយសនោះ
8
ត្រូវឲ្យគេយកអាវរបស់ស្តេចមកបំពាក់ជូន រួចយកសេះជាជំនិះរបស់ស្តេច គឺសេះដែលមានភួងរាជ្យនៅលើក្បាលផងនោះ មកឲ្យគាត់ជិះ។
9
សូមចាត់មន្ត្រីម្នាក់របស់ស្តេច ឲ្យយកអាវទៅបំពាក់ជូនបុរសនោះ ហើយឲ្យគាត់ឡើងជិះសេះរបស់ស្តេច រួចដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅពីមុខគាត់ថា ស្តេចប្រព្រឹត្តបែបនេះចំពោះអ្នកដែលស្ដេចពេញចិត្តផ្ដល់កិត្តិយស!»។
10
ស្តេចមានប្រសាសន៍ទៅកាន់លោកហាម៉ានថា៖ «បើដូច្នេះ សុំលោកប្រញាប់យកអាវទៅបំពាក់ជូនលោកម៉ាដេកាយ ជាជនជាតិយូដា ដែលប្រចាំការនៅមាត់ទ្វាររាជវាំង ហើយឲ្យគាត់ឡើងជិះសេះ ដូចលោកមានប្រសាសន៍ចុះ! ចូរប្រព្រឹត្តចំពោះគាត់ ឲ្យបានដូចពាក្យរបស់លោក ឥតចន្លោះត្រង់ណាឡើយ»។
11
លោកហាម៉ានក៏យកអាវទៅបំពាក់ជូនលោកម៉ាដេកាយ ហើយឲ្យគាត់ឡើងជិះសេះ ដង្ហែកាត់តាមផ្លូវនានានៅក្នុងទីក្រុង ទាំងប្រកាសថា «ស្តេចប្រព្រឹត្តបែបនេះ ចំពោះអ្នកដែលស្ដេចពេញចិត្តផ្ដល់កិត្តិយស!»។
12
បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅប្រចាំការនៅមាត់ទ្វាររាជវាំង រីឯលោកហាម៉ានក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញ ទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។
13
លោកហាម៉ានរៀបរាប់ប្រាប់លោកស្រីសេរែស ជាភរិយា និងមិត្តភក្ដិជិតស្និទ្ធអំពីហេតុការណ៍ដែលកើតមានចំពោះគាត់។ ទីប្រឹក្សារបស់គាត់ ព្រមទាំងលោកស្រីសេរែស ជាភរិយា ពោលទៅកាន់គាត់ថា៖ «ម៉ាដេកាយដែលលោកកំពុងតែចាញ់ប្រៀបនោះ ជាសាសន៍យូដា ដូច្នេះ លោកពុំអាចតទល់នឹងគាត់បានឡើយ គឺលោកមុខជាចាញ់ប្រៀបគាត់រហូតមិនខាន»។
14
អ្នកទាំងនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែពួកមហាតលិករបស់ស្ដេចចូលមកដល់ ហើយរូតរះនាំលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀងដែលនាងអេសធើរបានរៀបចំ។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
Recommended Reading
Commentary
Esther Commentaries
→
Devotional
Esther Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→