bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Esther 3
Esther 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
1
ក្រោយហេតុការណ៍ទាំងនោះមក ស្តេចបានតែងតាំងលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា ដែលជាពូជពង្សរបស់ស្ដេចអកាក់ ឲ្យធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។
2
ស្តេចបានចេញបញ្ជាឲ្យអ្នកបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង អោនគោរព និងថ្វាយបង្គំលោកហាម៉ាន តែលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។
3
ពួកអ្នកបម្រើ ដែលប្រចាំការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្ដេច?»។
4
ពួកគេតែងតែសួរគាត់បែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ គាត់មិនស្ដាប់ពួកគេឡើយ។ គាត់បានប្រាប់ពួកគេថា គាត់ជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។
5
ពេលលោកហាម៉ានឃើញលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំគាត់ទេនោះ គាត់ខឹងជាខ្លាំង។
6
មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកំចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ស្តេចអហាស៊ូរុស។
7
នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលស្តេចអហាស៊ូរុស គេបានបោះពួរីមនៅចំពោះមុខលោកហាម៉ាន់ ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណា ជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។
8
លោកហាម៉ានជម្រាបស្តេចអហាស៊ូរុសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ស្តេច ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ស្តេចទេ។ ហេតុនេះ មិនគួរស្តេចទុកឲ្យពួកគេរស់នៅដោយសុខសាន្តឡើយ។
9
ប្រសិនបើស្តេចពេញចិត្ត សូមចេញបញ្ជា ដើម្បីប្រល័យជីវិតពួកគេទៅ។ ខ្ញុំនឹងថ្លឹងប្រាក់បីរយតោន ឲ្យពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជ្យទ្រព្យ»។
10
ស្តេចក៏ដោះចិញ្ចៀន ដែលជាត្រា ហុចទៅឲ្យលោកណាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បច្ចាមិត្តរបស់ជនជាតិយូដា។
11
ស្ដេចបានបញ្ជាទៅកាន់លោកហាម៉ានថា៖ «ចូរទុកប្រាក់របស់លោកចុះ រីឯជាតិសាសន៍នោះវិញ យើងប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ ចូរប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញ!»។
12
នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនស្តេចមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមស្តេចអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាស្តេចទៀតផង។
13
គេចាត់អ្នកនាំសារឲ្យយកលិខិតទាំងនោះ ទៅគ្រប់អាណាខេត្តរបស់ស្តេច បញ្ជាឲ្យប្រល័យពូជសាសន៍យូដាទាំងអស់ ទាំងក្មេងប្រុស ទាំងមនុស្សចាស់ជរា ទាំងទារកដែលនៅបៅ ទាំងស្ត្រី ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ។ ត្រូវប្រហារជីវិតពួកគេឲ្យវិនាសសូន្យ ក្នុងថ្ងៃតែមួយ គឺថ្ងៃទីដប់បី ក្នុងខែទីដប់ពីរ ដែលត្រូវនឹងខែផល្គុន។
14
អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ដើម្បីឲ្យប្រជាជនទាំងអស់ត្រៀមខ្លួនជាស្រេច នៅថ្ងៃនោះ។
15
ពួកអ្នកនាំសារប្រញាប់ប្រញាល់ចាកចេញ ទៅតាមបញ្ជារបស់ស្ដេច។ គេក៏បានប្រកាសរាជក្រឹត្យនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។ ពេលនោះ ស្តេចនៅពិសាស្រាជាមួយលោកហាម៉ាន តែមានសំរែកយំសោកពាសពេញក្រុងស៊ូសាន។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
Recommended Reading
Commentary
Esther Commentaries
→
Devotional
Esther Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→