bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jonah 1
Jonah 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
ថ្ងៃមួយ អុលឡោះតាអាឡា មានបន្ទូលមកកាន់យូណើស ជាកូនរបស់លោកអមីថាយថា៖
2
«ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរ ជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។
3
យូណើសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពី អុលឡោះតាអាឡា ។ គាត់ទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស គាត់ក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពី អុលឡោះតាអាឡា ។
4
ប៉ុន្តែ អុលឡោះតាអាឡា បានបញ្ជាឲ្យខ្យល់បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្ដាលឲ្យសំពៅស្ទើរតែនឹងបែកបាក់។
5
អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯយូណើសវិញ គាត់ចុះទៅសម្រាន្ដលង់លក់នៅបាតសំពៅ។
6
ពេលនោះ នាយសំពៅមករកគាត់សួរថា៖ «ម្ដេចក៏អ្នកសម្រាន្ដលក់ដូច្នេះ? សូមក្រោកឡើង សូមអង្វរព្រះរបស់អ្នកទៅ ក្រែងលោទ្រង់អាណិតអាសូរជួយពួកយើងឲ្យរួចផុតពីសេចក្ដីវិនាស»។
7
ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើយូណើស។
8
ពួកគេសួរយូណើសថា៖ «អ្នកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើអ្នកធ្វើអ្វី? អ្នកមកពីណា? ស្រុកអ្នកនៅឯណា? អ្នកជាជនជាតិអ្វី?»។
9
យូណើសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំ អុលឡោះតាអាឡា ជាម្ចាស់ដែលនៅសូរ៉កា ទ្រង់បានបង្កើតសមុទ្រ និងដីគោក»។
10
យូណើសក៏តំណាលរឿងរបស់គាត់ ឲ្យពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា គាត់បានរត់គេចឲ្យឆ្ងាយពី អុលឡោះតាអាឡា ដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរគាត់ថា៖ «ម្ដេចក៏អ្នកធ្វើដូច្នេះ?
11
តើយើងត្រូវធ្វើយ៉ាងណាចំពោះអ្នក ដើម្បីឲ្យសមុទ្របានស្ងប់ឡើងវិញ?»។
12
យូណើសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។
13
ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួចសោះ ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។
14
ពេលនោះ ពួកគេនាំគ្នាអង្វរ អុលឡោះតាអាឡា ថា៖ «ឱ អុលឡោះតាអាឡា អើយ យើងខ្ញុំមិនចង់ស្លាប់ រួមជាមួយបុរសនេះទេ! សូមទ្រង់កុំប្រកាន់ទោសយើងខ្ញុំ ចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ អុលឡោះតាអាឡា អើយ ទ្រង់សម្រេចដូច្នេះ ស្របតាមបំណងរបស់ទ្រង់!»។
15
បន្ទាប់មក ពួកគេលើកយូណើសបោះទៅក្នុងសមុទ្រ សមុទ្រក៏ស្ងប់ឈឹងភ្លាម។
16
អ្នកទាំងនោះកោតស្ញប់ស្ញែង អុលឡោះតាអាឡា យ៉ាងខ្លាំង ពួកគេនាំគ្នាធ្វើគូរបានជូន អុលឡោះតាអាឡា ព្រមទាំងបន់ស្រន់ទៀតផង។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4