bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jonah 2
Jonah 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ពេលនោះ អុលឡោះតាអាឡា ចាត់ត្រីមួយយ៉ាងធំឲ្យមកលេបយូណើស គាត់ក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់។
2
នៅក្នុងពោះត្រី គាត់អង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់។
3
គាត់ពោលថា៖ «ពេលខ្ញុំមានអាសន្ន ខ្ញុំទូរអារក អុលឡោះតាអាឡា ទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ។ នៅក្នុងស្ថានមនុស្សស្លាប់ ខ្ញុំស្រែកហៅទ្រង់ជួយ ទ្រង់ស្តាប់ពាក្យរបស់ខ្ញុំ។
4
ទ្រង់បោះខ្ញុំមកក្នុងបាតសមុទ្រ ដ៏សែនជ្រៅ ទឹកមករួបរឹតជុំវិញខ្លួនប្រាណខ្ញុំ។ ទ្រង់ក៏បញ្ជាឲ្យទឹករលកហូរបក់បោក មកលើខ្ញុំដែរ។
5
ខ្ញុំគិតថា ទ្រង់បានដេញខ្ញុំចេញ ឆ្ងាយពីទ្រង់ហើយ ប៉ុន្តែ ខ្ញុំនៅតែសម្លឹងឆ្ពោះទៅរក ម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់តទៅទៀត។
6
ទឹកសមុទ្របានឡើងដល់ច្រមុះខ្ញុំ សេចក្ដីអន្តរាយមករួបរឹតខ្ញុំ មានសារាយមករុំព័ទ្ធក្បាលខ្ញុំដែរ។
7
ឱ អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំអើយ ខ្ញុំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ ខ្ញុំជាប់ឃុំក្នុងផ្នូររហូត តែទ្រង់បានលើកខ្ញុំឡើងពីរណ្ដៅ ហើយប្រទានឲ្យខ្ញុំមានជីវិត។
8
ពេលខ្ញុំស្រយុតចិត្តយ៉ាងខ្លាំងនោះ ខ្ញុំនឹកដល់ អុលឡោះតាអាឡា ហើយពាក្យទូរអារបស់ខ្ញុំ ក៏បានឮទៅដល់ទ្រង់ ឮដល់ម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់។
9
សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយ លែងគោរពបម្រើព្រះទាំងនោះទៅ!
10
រីឯខ្ញុំវិញ ខ្ញុំនឹងយកគូរបាន មកជូនទ្រង់ ទាំងច្រៀងអរគុណទ្រង់ផង។ ខ្ញុំនឹងជូនជំនូន ស្របតាមពាក្យដែលខ្ញុំបានទូរអា ដ្បិតមានតែ អុលឡោះតាអាឡា ទេ ដែលសង្គ្រោះខ្ញុំ»។
11
ពេលនោះ អុលឡោះតាអាឡា បញ្ជាឲ្យត្រីខ្ជាក់យូណើសចេញទៅលើគោក។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4