bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jonah 4
Jonah 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ពេលឃើញដូច្នេះ យូណើសមិនសប្បាយចិត្តទាល់តែសោះ គាត់ខឹងយ៉ាងខ្លាំង។
2
គាត់ជម្រាប អុលឡោះតាអាឡា ថា៖ « អុលឡោះតាអាឡា អើយ! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចខ្ញុំបានសង្ស័យ តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំម៉្លេះ។ ហេតុនេះហើយបានជាខ្ញុំរត់គេចទៅស្រុកតើស៊ីស ព្រោះខ្ញុំដឹងច្បាស់ថា ទ្រង់ជាម្ចាស់ប្រកបទៅដោយចិត្តប្រណីសន្ដោស ទ្រង់តែងតែអាណិតអាសូរ មិនឆាប់ខឹង ទ្រង់មានចិត្តមេត្តាករុណា ហើយតែងតែប្រែចិត្ត មិនព្រមធ្វើទោសគេទេ។
3
អុលឡោះតាអាឡា អើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំទៅ ដ្បិតខ្ញុំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។
4
អុលឡោះតាអាឡា មានបន្ទូលមកយូណើសវិញថា៖ «តើអ្នកខឹងដូច្នេះសមឬមិនសម?»។
5
ខណៈនោះ យូណើសចេញទៅអង្គុយនៅខាងកើតទីក្រុង។ គាត់សង់ខ្ទមមួយតូច ហើយអង្គុយក្រោមម្លប់ រង់ចាំមើលព្រឹត្តិការណ៍ដែលនឹងកើតមានដល់ក្រុងនីនីវេ។
6
ពេលនោះ អុលឡោះតាអាឡា ជាម្ចាស់ធ្វើឲ្យមានរុក្ខជាតិមួយដើម ដុះឡើងពីលើយូណើស ធ្វើជាម្លប់ដល់គាត់ ដើម្បីកុំឲ្យគាត់មួម៉ៅតទៅទៀត។ យូណើសសប្បាយចិត្តនឹងម្លប់រុក្ខជាតិនោះណាស់។
7
នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ អុលឡោះបញ្ជាឲ្យដង្កូវមួយមកស៊ីរុក្ខជាតិនោះ រុក្ខជាតិក៏ក្រៀមស្រពោនអស់ទៅ។
8
លុះដល់ថ្ងៃរះ អុលឡោះបញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកំដៅចាំងមកលើក្បាលយូណើស ធ្វើឲ្យគាត់ល្វើយកម្លាំង គាត់ទូរអាអង្វរសុំស្លាប់ ទាំងពោលថា៖ «ខ្ញុំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។
9
ពេលនោះ អុលឡោះមានបន្ទូលមកគាត់ថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ គាត់ឆ្លើយទ្រង់វិញថា៖ «អុលឡោះ ខ្ញុំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។
10
អុលឡោះតាអាឡា មានបន្ទូលមកគាត់ថា៖ «សូមគិតមើល៍! អ្នកអាណិតរុក្ខជាតិដែលអ្នកមិនបានហត់នឿយដាំវាទាល់តែសោះ។ វាដុះឡើងតែមួយយប់ រួចវិនាសបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។
11
រីឯយើងវិញ តើមិនឲ្យយើងអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជនជាងដប់ពីរម៉ឺននាក់ ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះទៀតផង»។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4