bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jonah 3
Jonah 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់យូណើសម្ដងទៀតថា៖
2
«ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឲ្យដឹងអំពីសេចក្ដី ដែលយើងនឹងប្រាប់អ្នក!»។
3
លើកនេះ យូណើសធ្វើតាមបញ្ជារបស់ អុលឡោះតាអាឡា គឺគាត់ក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសំបើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។
4
យូណើសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត អុលឡោះតាអាឡា នឹងបំផ្លាញក្រុងនេះហើយ!»។
5
ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើអុលឡោះ។ ពួកគេប្រកាសឲ្យមនុស្សគ្រប់ៗគ្នា ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។
6
ស្តេចនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏ចុះពីរាជបល្ល័ង្ក ដោះអាវវែងចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងនៅលើផេះទៀតផង។
7
ស្តេចចេញបញ្ជាឲ្យប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមរាជក្រឹត្យរបស់ស្តេច និងអស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំងឡាយមិនឲ្យបរិភោគ ឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។
8
ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរទូរអារកអុលឡោះ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត
9
ក្រែងលោអុលឡោះប្រែចិត្តលែងខឹងទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
10
អុលឡោះឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ទ្រង់ក៏ប្រែចិត្តមិនដាក់ទោសពួកគេ ដូចទ្រង់បានសម្រេចកាលពីមុននោះទេ ទ្រង់មិនបំផ្លាញពួកគេចោលឡើយ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4