bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Matthew 24
Matthew 24
Khmer 2014 (អាល់គីតាប)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
1
ពេលនោះ អ៊ីសាកំពុងចេញពីម៉ាស្ជិទ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញសំណង់ផ្សេងៗក្នុងម៉ាស្ជិទ ឲ្យគាត់មើល។
2
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែល អ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្មទៀតហើយ!»។
3
កាលអ៊ីសានៅលើភ្នំដើមអូលីវ ពួកសិស្សនាំគ្នាចូលទៅជួបគាត់ដាច់ឡែកពីគេ ហើយសួរថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់ឲ្យយើងខ្ញុំដឹងថា ដល់ពេលតួនមក និងដល់អវសានកាលនៃពិភពលោក?»។
4
អ៊ីសាបានឆ្លើយទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ
5
ដ្បិតនឹងមានមនុស្សជាច្រើន យកនាមខ្ញុំទៅប្រើដោយពោលថាៈ “ខ្ញុំនេះហើយជាអាល់ម៉ាហ្សៀស”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។
6
អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។
7
ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។
8
ប៉ុន្ដែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ ដើមដំបូងរបស់ស្ដ្រីដែលហៀបនឹងសំរាលកូន។
9
គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។
10
នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្ដឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និងស្អប់គ្នាផង។
11
ណាពីក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនឲ្យវង្វេង។
12
អំពើទុច្ចរិតនឹងរីកចំរើនឡើងជាខ្លាំង បណ្ដាលឲ្យសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំ ត្រូវធ្លាក់ចុះអន់ថយ។
13
ប៉ុន្ដែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ អុលឡោះនឹងសង្គ្រោះអ្នកនោះ។
14
គេនឹងប្រកាសដំណឹងល្អអំពីនគរនេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះទើបដល់អវសានកាលនៃពិភពលោក»។
15
«ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម បានថ្លែងទុក (សូមឲ្យអ្នកអានយល់ពាក្យនេះចុះ!)
16
ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។
17
រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ
18
ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។
19
គ្រានោះ ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។
20
ចូរអង្វរអុលឡោះ សូមកុំឲ្យអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃជំអាត់ឡើយ
21
ដ្បិតពេលនោះ ជាពេលមាន ទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោក មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ ។
22
ប្រសិនបើអុលឡោះមិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែ ទ្រង់បន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលទ្រង់បានជ្រើសរើស។
23
ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “អាល់ម៉ាហ្សៀសនៅទីនេះ ឬនៅទីនោះ”កុំជឿគេឡើយ
24
ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាអាល់ម៉ាហ្សៀស ព្រមទាំងមានណាពីក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ធំអស្ចារ្យ និងអំណាចផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នក ដែលអុលឡោះបានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។
25
ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនឲ្យហើយ។
26
បើមានគេប្រាប់អ្នករាល់គ្នាថា “អាល់ម៉ាហ្សៀសនៅវាលរហោស្ថានឯណោះ!”កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “គាត់នៅក្នុងបន្ទប់ឯណេះ!”ក៏កុំជឿពាក្យគេដែរ
27
ដ្បិតបុត្រាមនុស្សនឹងមក ប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។
28
សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ »។
29
«លុះគ្រាដែលមានទុក្ខវេទនានេះ កន្លងផុតទៅភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ។
30
ពេលនោះ ទីសំគាល់របស់បុត្រាមនុស្សនឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដី នឹងនាំគ្នាយំគក់ទ្រូង ប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។
31
ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកម៉ាឡាអ៊ីកាត់របស់លោកឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលអុលឡោះបានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។
32
«ចូរអ្នករាល់គ្នាយកប្រស្នាស្ដីអំពីដើមឧទុម្ពរទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។
33
ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដិការណ៍ទាំងអស់នោះកើតឡើងត្រូវដឹងថា បុត្រាមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។
34
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។
35
ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។
36
«រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីម៉ាឡាអ៊ីកាត់នៅសូរ៉កា ឬបុត្រាក៏ពុំជ្រាបដែរ មានតែអុលឡោះជាបិតាប៉ុណ្ណោះដែលជ្រាប។
37
នៅគ្រាបុត្រាមនុស្សមក ក៏ដូចកាលនៅសម័យណាពីណុះហ៍ដែរ
38
គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធរហូតដល់ថ្ងៃដែលណាពីណុះហ៍ចូលក្នុងទូកធំ។
39
គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រាមនុស្សមក ក៏កើតមានដូច្នោះដែរ។
40
បើមានមនុស្សពីរនាក់ធ្វើការក្នុងចម្ការជាមួយគ្នា អុលឡោះនឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
41
បើមានស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា អុលឡោះនឹងយកម្នាក់ទៅទុកម្នាក់ទៀតឲ្យនៅ។
42
ដូច្នេះ ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា អម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។
43
អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឲ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។
44
ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រាមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
45
«បើអ្នកបម្រើណាមានចិត្ដស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យអ្នកបម្រើនោះមើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ពុំខាន។
46
ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គលហើយ។
47
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវ លើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។
48
ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្ដអាក្រក់ហើយគិតថា “ម្ចាស់អញក្រមកដល់ណាស់”
49
គាត់វាយអ្នកបម្រើឯទៀតៗព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។
50
ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង
51
លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឲ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28