bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Matthew 26
Matthew 26
Khmer 2014 (អាល់គីតាប)
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 27 →
1
កាលអ៊ីសាមានប្រសាសន៍ទាំងនេះ ចប់សព្វគ្រប់ហើយ គាត់មានប្រសាសន៍ទៅកាន់ពួកសិស្សថា៖
2
«អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យរំលង គេនឹងចាប់បុត្រាមនុស្សបញ្ជូនទៅឆ្កាង»។
3
ពេលនោះពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់មូស្ទី ឈ្មោះកៃផាស
4
ហើយបានសម្រេចចិត្ដជាមួយគ្នា រកកលល្បិចចាប់អ៊ីសាយកទៅសម្លាប់។
5
ប៉ុន្ដែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
6
អ៊ីសានៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។
7
មានស្ដ្រីម្នាក់ចូលមករកអ៊ីសា ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលអ៊ីសាកំពុងពិសាបាយ នាងយកប្រេងក្រអូបនោះចាក់លើសក់គាត់។
8
ពួកសិស្សឃើញដូច្នេះទាស់ចិត្ដជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអ៊ីចឹង!
9
បើយកប្រេងក្រអូបនេះទៅលក់មុខជាបានប្រាក់ច្រើន សម្រាប់ចែកទានដល់ជនក្រីក្រវិញ!»។
10
អ៊ីសាជ្រាបគំនិតរបស់គេ គាត់មានប្រសាសន៍ថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។
11
អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។
12
នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។
13
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អនេះ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង»។
14
ពេលនោះ សិស្សម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមអ៊ីមុាំ
15
ជម្រាបថា៖ «បើខ្ញុំប្រគល់អ៊ីសាជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកអ៊ីមុាំក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។
16
ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់អ៊ីសា។
17
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ សិស្សនាំគ្នាមកជួបអ៊ីសាសួរថា៖ «តើតួនចង់ឲ្យយើងខ្ញុំរៀបចំជប់លៀង ជូនក្នុងឱកាសបុណ្យរំលងនៅកន្លែងណា?»។
18
អ៊ីសាមានប្រសាសន៍ថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថាៈ “តួនមានប្រសាសន៍ថា ពេលកំណត់របស់តួនជិតមកដល់ហើយ តួននឹងធ្វើពិធីបុណ្យរំលងជាមួយសិស្សតួននៅក្នុងផ្ទះអ្នក”»។
19
សិស្សនាំគ្នាធ្វើតាម ដូចអ៊ីសាបង្គាប់ ហើយរៀបចំម្ហូបអាហារ សម្រាប់បុណ្យរំលង។
20
លុះដល់ល្ងាច អ៊ីសារួមតុជាមួយសិស្សទាំងដប់ពីរនាក់។
21
នៅពេលបរិភោគ អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
22
ពួកសិស្សព្រួយចិត្ដក្រៃលែង ម្នាក់ៗសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! តើខ្ញុំឬ?»។
23
អ៊ីសាមានប្រសាសន៍ទៅគេវិញថា៖ «អ្នកណាជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។
24
បុត្រាមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគីតាបអំពីគាត់ស្រាប់។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រាមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។
25
យូដាសជាអ្នកក្បត់អ៊ីសា សួរថា៖ «តួន! តើខ្ញុំឬ?»។ អ៊ីសាបានឆ្លើយទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។
26
នៅពេលកំពុងបរិភោគ អ៊ីសាយកនំបុ័ងមកកាន់ គាត់សរសើរតម្កើងអុលឡោះ ហើយកាច់ប្រទានឲ្យពួកសិស្ស ដោយមានប្រសាសន៍ថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។
27
បន្ទាប់មកអ៊ីសាយកពែងមកកាន់ អរគុណអុលឡោះ រួចប្រទានឲ្យពួកសិស្ស ទាំងមានប្រសាសន៍ថា៖ «សុំយកពិសាទាំងអស់គ្នាចុះ
28
នេះជាឈាមរបស់ខ្ញុំ គឺឈាមនៃសម្ពន្ធមេត្រីដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាប។
29
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងនគរនៃអុលឡោះជាបិតាខ្ញុំ»។
30
ក្រោយពីបានច្រៀងទំនុកតម្កើងរួចហើយ អ៊ីសាទៅភ្នំដើមអូលីវ ជាមួយពួកសិស្ស។
31
ពេលនោះ អ៊ីសាមានប្រសាសន៍ថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល។
32
ប៉ុន្ដែ ក្រោយពេលខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។
33
ពេត្រុសជម្រាបអ៊ីសាថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលតួនទាំងអស់គ្នាក៏ដោយ ក៏ខ្ញុំមិនសុខចិត្ដបោះបង់ចោលតួនជាដាច់ខាត!»។
34
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
35
ពេត្រុសជម្រាបអ៊ីសាថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយតួនក៏ដោយ ក៏ខ្ញុំមិនបដិសេធថា មិនស្គាល់តួនជាដាច់ខាត»។ សិស្សឯទៀតៗក៏ជម្រាបអ៊ីសា ដូចពេត្រុសដែរ។
36
ពេលនោះ អ៊ីសាទៅជាមួយពួកសិស្សដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី គាត់បានប្រាប់ទៅគេថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅទូរអានៅត្រង់កន្លែងនោះ»។
37
អ៊ីសានាំពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ គាត់ចាប់ផ្ដើមព្រួយចិត្ត ហើយចុកចាប់អន្ទះសាពន់ប្រមាណ
38
អ៊ីសាមានប្រសាសន៍ទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្ដយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី ជាមួយខ្ញុំ»។
39
អ៊ីសាទៅមុខបន្ដិច ក្រាបមុខដល់ដីទូរអាថា៖ «ឱអុលឡោះជាបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាកនេះ ចេញឆ្ងាយពីខ្ញុំទៅ ប៉ុន្ដែ សូមកុំធ្វើតាមបំណងខ្ញុំឡើយ គឺសូមឲ្យបានសម្រេចតាមបំណងរបស់ទ្រង់វិញ»។
40
អ៊ីសាមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ គាត់មានប្រសាសន៍ទៅពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!»។
41
«ចូរប្រុងស្មារតី ហើយទូរអាកុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។
42
អ៊ីសាចេញទៅម្ដងទៀត ជាលើកទីពីរហើយទូរអាថា៖ «ឱអុលឡោះជាបិតាអើយ ប្រសិនបើខ្ញុំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យបានសម្រេចតាមបំណងរបស់ទ្រង់ចុះ!»។
43
អ៊ីសាវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។
44
អ៊ីសាក៏ចាកចេញពីគេទៅទូរអាជាលើកទីបី ហើយទូរអាដោយពាក្យដដែល។
45
បន្ទាប់មក អ៊ីសាវិលមករកសិស្សវិញ មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ឥឡូវនេះ ជិតដល់ពេលកំណត់ដែលបុត្រាមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។
46
ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំមកជិតដល់ហើយ!»។
47
អ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមកដល់ ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជនបានចាត់អ្នកទាំងនោះឲ្យមក។
48
យូដាសដែលនាំគេមកចាប់អ៊ីសា បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។
49
កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកអ៊ីសាហើយនិយាយថា៖ «សាឡាមមូអាឡៃគុមតួន!» រួចថើបអ៊ីសា។
50
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វីធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់អ៊ីសា។
51
មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយអ៊ីសា បានហូតដាវកាប់អ្នកបម្រើរបស់មូស្ទី ដាច់ស្លឹកត្រចៀក។
52
អ៊ីសាមានប្រសាសន៍ទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។
53
អ្នកស្មានថា ខ្ញុំមិនអាចអង្វរករអុលឡោះជាបិតាខ្ញុំឲ្យចាត់ម៉ាឡាអ៊ីកាត់ជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?
54
តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាប អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។
55
ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
56
ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគីតាបណាពី។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលអ៊ីសា ហើយរត់បាត់អស់ទៅ។
57
លុះចាប់អ៊ីសាបានហើយ គេបណ្ដើរគាត់ទៅដល់ដំណាក់របស់លោកកៃផាស ជាមូស្ទី។ ពួកតួន និងពួកអះលីជំអះ ជួបជុំគ្នានៅទីនោះ។
58
ពេត្រុសដើរតាមអ៊ីសាពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មូស្ទី ហើយអង្គុយជាមួយកងរក្សាម៉ាស្ជិទ ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។
59
ពួកអ៊ីមុាំ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់អ៊ីសា ដើម្បីកាត់ទោសប្រហារជីវិតគាត់
60
ទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមក
61
ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះម៉ាស្ជិទរបស់អុលឡោះចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។
62
ពេលនោះ មូស្ទីក្រោកឈរឡើង សួរអ៊ីសាថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។
63
អ៊ីសានៅស្ងៀម។ មូស្ទីសួរអ៊ីសាទៀតថា៖ «ចូរស្បថដោយយកអុលឡោះដែលនៅអស់កល្បធ្វើជាប្រធាន តើអ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះមែនឬ?»។
64
អ៊ីសាមានប្រសាសន៍ទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្ដែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រាមនុស្សនៅខាងស្ដាំអុលឡោះដ៏មានអំណាច ហើយនឹងមកលើពពកក្នុងផ្ទៃមេឃ »។
65
ពេលនោះ មូស្ទីហែកអាវរបស់លោកហើយនិយាយថា៖ «ជននេះបានពោលពាក្យប្រមាថអុលឡោះហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថអុលឡោះអំបាញ់មិញស្រាប់!
66
តើអស់លោកមានយល់យ៉ាងណា?»។ ពួកគេឆ្លើយឡើងថា៖ «អ្នកនេះត្រូវមានទោសដល់ជីវិត!»។
67
គេក៏នាំគ្នាស្ដោះទឹកមាត់ដាក់មុខអ៊ីសា គេវាយតប់គាត់ ហើយអ្នកខ្លះទះកំផ្លៀង
68
ទាំងពោលថា៖ «ទាយមើល៍ អាល់ម៉ាហ្សៀសអើយ អ្នកណាវាយឯង!»។
69
ពេលនោះ ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ដ្រីបម្រើរបស់មូស្ទីម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់អ៊ីសា ជាអ្នកស្រុកកាលីឡេដែរ!»។
70
ប៉ុន្ដែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។
71
ពេលពេត្រុសដើរចេញពីទីនោះ ឆ្ពោះទៅរកខ្លោងទ្វារ មានស្ដ្រីបម្រើម្នាក់ទៀតឃើញគាត់ហើយពោលថា៖ «អ្នកនេះជាបក្សពួករបស់អ៊ីសាជាអ្នកភូមិណាសារ៉ែតដែរ!»។
72
ពេត្រុសក៏ប្រកែកសាជាថ្មីទាំងស្បថថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!»។
73
បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះ នាំគ្នាចូលទៅជិតពេត្រុសហើយពោលថា៖ «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសំដីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។
74
ពេត្រុសក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមអុលឡោះដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង
75
ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាដែលថា៖ «មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28