bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Matthew 27
Matthew 27
Khmer 2014 (អាល់គីតាប)
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
1
លុះព្រឹកឡើងពួកអ៊ីមុាំ និងអះលីជំអះទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្ដសម្លាប់អ៊ីសា។
2
គេក៏ចងអ៊ីសា បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។
3
កាលយូដាស ជាអ្នកដែលនាំគេមកចាប់អ៊ីសា ឃើញគេកាត់ទោសអ៊ីសាដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកអ៊ីមុាំ និងពួកអះលីជំអះវិញ
4
ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្ដអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឲ្យគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។
5
យូដាសបាចប្រាក់នោះនៅក្នុងម៉ាស្ជិទ ហើយចេញទៅចងកសម្លាប់ខ្លួន។
6
ពួកអ៊ីមុាំរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានហ៊ូកុំនឹងបញ្ចូលប្រាក់នេះទៅក្នុងហិបជំនូនឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។
7
ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។
8
ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតមកទល់សព្វថ្ងៃ។
9
ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈណាពីយេរេមាថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រអែលសន្មតថាជាថ្លៃទិញលោកនោះ
10
ហើយគេបានយកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចអុលឡោះជាអម្ចាស់បង្គាប់មកខ្ញុំ»។
11
អ៊ីសា ឈរនៅចំពោះមុខលោកទេសាភិបាលគាត់សួរអ៊ីសាថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
12
ពួកអ៊ីមុាំ និងពួកអះលីជំអះនាំគ្នាចោទប្រកាន់អ៊ីសា តែអ៊ីសាពុំឆ្លើយអ្វីទាល់តែសោះ។
13
លោកពីឡាតសួរអ៊ីសាថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។
14
អ៊ីសាពុំបានឆ្លើយមួយម៉ាត់សោះឡើយ ជាហេតុនាំឲ្យលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។
15
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។
16
នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះបារ៉ាបាស។
17
កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា ដោះលែងបារ៉ាបាស ឬអ៊ីសាហៅអាល់ម៉ាហ្សៀស?»។
18
លោកពីឡាតនិយាយដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនអ៊ីសាមកលោក ព្រោះគេមានចិត្ដច្រណែន។
19
នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
20
ពួកអ៊ីមុាំ និងពួកអះលីជំអះនាំគ្នាញុះញង់បណ្ដាជន ឲ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតអ៊ីសា។
21
លោកទេសាភិបាលសួរទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស!»។
22
លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់ឈ្មោះ អ៊ីសា ហៅអាល់ម៉ាហ្សៀសនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។
23
លោកសួរថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី?» គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។
24
ដោយលោកពីឡាតឃើញថា និយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
25
ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។
26
លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯអ៊ីសាវិញ លោកឲ្យគេវាយនឹងរំពាត់ រួចបញ្ជូនគាត់ទៅឲ្យគេឆ្កាង។
27
ពួកទាហានរបស់លោកទេសាភិបាលនាំអ៊ីសាទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមគាត់។
28
គេដោះសម្លៀកបំពាក់របស់អ៊ីសាចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ឲ្យគាត់។
29
គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើក្បាលអ៊ីសា និងយកដើមត្រែងមកដាក់ក្នុងដៃស្ដាំឲ្យគាត់កាន់ រួចគេនាំគ្នាលុតជង្គង់មុខគាត់ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។
30
គេស្ដោះទឹកមាត់ដាក់អ៊ីសា និងយកដើមត្រែងនោះវាយក្បាលគាត់ទៀតផង។
31
ក្រោយពីបានប្រមាថមើលងាយអ៊ីសារួចហើយ ពួកគេដោះអាវធំចេញ យកសម្លៀកបំពាក់របស់អ៊ីសាមកបំពាក់ឲ្យអ៊ីសាវិញ រួចបណ្ដើរនាំយកទៅឆ្កាង។
32
ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់អ៊ីសា។
33
លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល»
34
គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកឲ្យអ៊ីសាពិសា។ អ៊ីសាក្រេបបន្ដិច គាត់ពុំព្រមពិសាទេ។
35
ក្រោយពីឆ្កាងអ៊ីសារួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់អ៊ីសាមកចាប់ឆ្នោតចែកគ្នា
36
រួចអង្គុយយាមគាត់នៅទីនោះ។
37
គេបានសរសេរប្រកាស អំពីហេតុដែលគេធ្វើទោសអ៊ីសាថា «អ្នកនេះឈ្មោះអ៊ីសា ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើអ៊ីសា។
38
ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយអ៊ីសាដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។
39
មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយអ៊ីសា គ្រវីក្បាលដាក់គាត់
40
ទាំងពោលថា៖ «អ្នករុះម៉ាស្ជិទ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាបុត្រារបស់អុលឡោះមែន អញ្ជើញចុះពីឈើឆ្កាងមក!»។
41
រីឯពួកអ៊ីមុាំ ពួកតួន និងពួកអះលីជំអះក៏នាំគ្នាចំអកដាក់អ៊ីសាដូចគេដែរ ដោយពោលថា៖
42
«គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្ដេចអ៊ីស្រអែល ឲ្យគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង!
43
គាត់បានទុកចិត្ដលើអុលឡោះ បើអុលឡោះគាប់ចិត្តនឹងគាត់មែន សូមឲ្យទ្រង់ដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាបុត្រារបស់អុលឡោះ”» ។
44
សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយអ៊ីសាក៏ជេរប្រមាថអ៊ីសាដូច្នោះដែរ។
45
ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល។
46
ប្រមាណជាម៉ោងបីរសៀល អ៊ីសាស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំ អុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុអ្វីបានជាទ្រង់បោះបង់ខ្ញុំចោលដូច្នេះ?» ។
47
អ្នកខ្លះឈរនៅទីនោះបានឮពាក្យរបស់អ៊ីសា ក៏ពោលថា៖ «គាត់ហៅណាពីអេលីយ៉េស!»។
48
រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចឲ្យអ៊ីសាពិសា។
49
ប៉ុន្ដែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើណាពីអេលីយ៉េសមកសង្គ្រោះគាត់ឬទេ?»។
50
អ៊ីសាស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។
51
ពេលនោះ វាំងនននៅក្នុងម៉ាស្ជិទរហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា
52
ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏បរិសុទ្ធជាច្រើនបានរស់ឡើងវិញ
53
និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលអ៊ីសាមានជិវិតរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងបរិសុទ្ធ ព្រមទាំងបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញផង។
54
កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមអ៊ីសា បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «គាត់នេះ ពិតជាបុត្រារបស់អុលឡោះមែន!»។
55
នៅទីនោះ មានស្ដ្រីជាច្រើនមើលពីចម្ងាយ គឺស្ដ្រីៗដែលតាមបម្រើអ៊ីសា តាំងពីស្រុកកាលីឡេមក។
56
ក្នុងចំណោមស្ដ្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកកូប និងយូសុះ ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។
57
លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយូសុះ ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់អ៊ីសាដែរ។
58
គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកសពអ៊ីសា។ លោកពីឡាតក៏បញ្ជាឲ្យគេប្រគល់សពមកគាត់។
59
យូសុះយកសពមករុំនឹងក្រណាត់ផាឌិបថ្មី
60
រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មកគាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។
61
នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
62
នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សម្រាក ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី នាំគ្នាទៅជួបលោកពីឡាត
63
ជម្រាបថា៖ «លោក! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថាៈ “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងរស់ឡើងវិញ”។
64
ហេតុនេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។
65
លោកពីឡាតប្រាប់ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងឲ្យគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ!»។
66
ពួកគេក៏នាំគ្នាចេញទៅចាត់ចែងឲ្យយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និងដាក់ទាហានឲ្យនៅយាមផង។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28