bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Matthew 8
Matthew 8
Khmer 2014 (អាល់គីតាប)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
1
កាលអ៊ីសាចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមគាត់។
2
ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកថ្វាយបង្គំគាត់សូមថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យជាស្អាតបរិសុទ្ធផង»។
3
អ៊ីសាលូកដៃទៅពាល់គាត់ ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។
4
អ៊ីសាប្រាប់ទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំ ហើយជូនជំនូនដូចណាពីម៉ូសាបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
5
នៅពេលអ៊ីសាចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ ចូលមកជួបអ៊ីសាហើយអង្វរថា៖
6
«អ៊ីសាជាអម្ចាស់អើយ! អ្នកបម្រើរបស់ខ្ញុំដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។
7
អ៊ីសាបានប្រាប់ទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់ឲ្យបានជា»។
8
នាយទាហានជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ ខ្ញុំមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន។
9
ខ្ញុំជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំដែរ បើខ្ញុំបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។
10
កាលអ៊ីសាឮដូច្នេះហើយ គាត់ស្ងើចសរសើរណាស់ក៏មានប្រសាសន៍ទៅកាន់អស់អ្នកដែលដើរតាមគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រអែលឡើយ។
11
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងនគរនៃអុលឡោះជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។
12
រីឯអស់អ្នកដែលជាប្រជាជនក្នុងនគរអុលឡោះ បែរជាដេញឲ្យទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។
13
បន្ទាប់មក អ៊ីសាបានប្រាប់ទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ!»។ អ្នកបម្រើក៏បានជាសះស្បើយនៅពេលនោះ។
14
បន្ទាប់មកទៀត អ៊ីសាទៅផ្ទះពេត្រុស ឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុនសម្រាន្តនៅលើគ្រែ។
15
អ៊ីសាពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើអ៊ីសា។
16
លុះដល់ល្ងាច គេនាំមនុស្សអ៊ីព្លេសចូលជាច្រើននាក់មករកអ៊ីសា គាត់ក៏ដេញអ៊ីព្លេសទាំងនោះដោយពាក្យសំដី ហើយប្រោសអ្នកជំងឺឲ្យបានជាគ្រប់ៗគ្នា
17
ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈណាពីអេសាយថា៖ «គាត់បានទទួលយកភាពពិការរបស់យើង ហើយគាត់ក៏ទទួលយកជំងឺរបស់យើងដែរ» ។
18
កាលអ៊ីសាឃើញបណ្ដាជនចោមរោមគាត់ គាត់ក៏បញ្ជាឲ្យគេចេញទូកទៅត្រើយម្ខាង។
19
ពេលនោះ មានតួនម្នាក់ចូលមកជិតគាត់និយាយថា៖ «តួន! ខ្ញុំសុខចិត្ដទៅតាមតួន ទោះបីតួនអញ្ជើញទៅទីណាក៏ដោយ»។
20
អ៊ីសាបានឆ្លើយទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រាមនុស្សវិញ គ្មានទីជំរកសម្រាកសោះឡើយ»។
21
មានសិស្សមួយនាក់ទៀតជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ សូមលោកអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅបញ្ចុះសពឪពុកសិន»។
22
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។
23
អ៊ីសាចុះទូក ហើយពួកសិស្សនាំគ្នាទៅជាមួយគាត់ដែរ។
24
ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯអ៊ីសាវិញ គាត់សម្រាន្តលក់។
25
ពួកសិស្សចូលទៅជិតដាស់គាត់ថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។
26
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ គាត់ក្រោកឈរឡើង គំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។
27
ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វី បានជាខ្យល់ព្យុះ និងសមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។
28
កាលអ៊ីសា និងពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន មានបុរសអ៊ីព្លេសចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកគាត់។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះទេ។
29
អ្នកទាំងពីរស្រែកឡើងថា៖ «បុត្រារបស់អុលឡោះអើយ! តើអ្នកចង់ធ្វើអ្វីយើងខ្ញុំ? អ្នកមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។
30
នៅឆ្ងាយពីនោះបន្ដិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។
31
ពួកអ៊ីព្លេសអង្វរអ៊ីសាថា៖ «បើលោកចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឲ្យចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។
32
អ៊ីសាបានបញ្ជាទៅអ៊ីព្លេសថា៖ «ទៅចុះ!»។ ពួកអ៊ីព្លេសក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំតម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។
33
អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអ៊ីព្លេសចូលទាំងពីរនាក់នោះផង។
34
អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកជួបអ៊ីសា លុះបានឃើញហើយ គេអង្វរគាត់ឲ្យចាកចេញពីស្រុកភូមិរបស់គេ។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28