bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Micah 3
Micah 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 4 →
1
ពួកមេដឹកនាំកូនចៅយ៉ាកកូប និងពួកអ្នកគ្រប់គ្រងលើ ពូជពង្សអ៊ីស្រអែលអើយ សូមស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាត្រូវតែស្គាល់ហ៊ូកុំ។
2
ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។ អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន រហូតដល់បកស្បែកគេ ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។
3
អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។
4
អ្នករាល់គ្នាស្រែកអង្វរ អុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបមកវិញឡើយ ពេលនោះ ទ្រង់គេចពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
5
អុលឡោះតាអាឡា មានបន្ទូលស្ដីអំពីពួកណាពី ដែលនាំប្រជាជនរបស់ទ្រង់ឲ្យវង្វេង។ បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត ពួកគេទាយថា មានសេចក្ដីសុខសាន្ត តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ ពួកគេទាយថា មានកើតសង្គ្រាម។
6
ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញ និមិត្តហេតុអស្ចារ្យទៀតហើយ ផ្ទុយទៅវិញ មានតែយប់ងងឹត អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ ផ្ទុយទៅវិញ មានតែភាពអន្ធការ ភាពងងឹតសូន្យសុងនឹងគ្របពីលើ ណាពីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។
7
ពួកគ្រូទាយនឹងត្រូវបាក់មុខ ពួកហោរានឹងត្រូវអាម៉ាស់ ពួកគេនឹងយកដៃបាំងមុខ ដ្បិតអុលឡោះមិនអើពើនឹងពួកគេឡើយ។
8
ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំង មកពីរសរបស់ អុលឡោះតាអាឡា ។ ទ្រង់ប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌ និងមានចិត្តក្លាហាន ដើម្បីប្រាប់ពូជពង្សយ៉ាកកូប ឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួន ហើយប្រាប់ប្រជាជនអ៊ីស្រអែល ឲ្យស្គាល់អំពើបាបរបស់ខ្លួន។
9
នាម៉ឺនមន្ត្រីនៃកូនចៅយ៉ាកកូប មេដឹកនាំនៃកូនចៅអ៊ីស្រអែលអើយ សូមនាំគ្នាស្ដាប់! អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចហ៊ូកុំ។
10
អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ ហើយសង់ក្រុងយេរូសាឡឹម ដោយជិះជាន់សង្កត់សង្កិនគេ។
11
ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក អ៊ីមុាំបង្រៀនហ៊ូកុំ ដោយចង់បានកំរៃ ណាពីទស្សន៍ទាយ ដោយចង់បានប្រាក់។ ពួកគេយកនាម អុលឡោះតាអាឡា មកប្រើ ទាំងពោលថា: “ អុលឡោះតាអាឡា នៅជាមួយយើង មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
12
ហេតុនេះ ព្រោះតែអ្នករាល់គ្នា ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក រីឯភ្នំរបស់ម៉ាស្ជិទនឹងក្លាយទៅជាព្រៃ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 4 →
All chapters:
1
2
3
4
5
6
7