bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Micah 7
Micah 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
1
ខ្ញុំមុខជាត្រូវវេទនាហើយ! ដ្បិតខ្ញុំប្រៀបដូចជាអ្នកដែលទៅរក បេះផ្លែឈើ ក្រោយរដូវផ្លែឈើទុំ ហើយទៅរកបេះផ្លែទំពាំងបាយជូរ ក្រោយរដូវផ្លែទំពាំងបាយជូរទុំ គឺគ្មានផ្លែទំពាំងបាយជូរសោះ ហើយសូម្បីតែឧទុម្ពរមួយផ្លែដែលខ្ញុំចូលចិត្ត ក៏គ្មានដែរ។
2
នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់ ដែលស្មោះត្រង់នឹងអុលឡោះ ហើយក៏គ្មានសល់មនុស្សសុចរិតដែរ គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់ ចាំប្រហារជីវិតគ្នា ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប បងប្អូនរបស់ខ្លួន។
3
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
4
ក្នុងចំណោមពួកគេ អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។ ប៉ុន្តែ ថ្ងៃដែលអុលឡោះដាក់ទោសពួកគេ មកដល់ហើយ គឺថ្ងៃដែលពួកណាពី ជាអ្នកយាមល្បាត បានប្រកាសទុក។ ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។
5
កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដាន សូម្បីនៅមុខប្រពន្ធរបស់អ្នក ក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។
6
កូនប្រុសជេរប្រទេចឪពុក កូនស្រីប្រឆាំងទាស់នឹងម្ដាយ កូនប្រសាស្រីទាស់នឹងម្ដាយក្មេក ហើយអ្នកដែលនៅក្នុងផ្ទះជាមួយគ្នា នឹងក្លាយទៅជាសត្រូវនឹងគ្នា។
7
រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅ អុលឡោះតាអាឡា ខ្ញុំសង្ឃឹមលើអុលឡោះ ជាអ្នកសង្គ្រោះរបស់ខ្ញុំ ម្ចាស់របស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
8
ខ្មាំងសត្រូវរបស់ខ្ញុំអើយ! កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ! ខ្ញុំពិតជាដួលមែន តែខ្ញុំនឹងងើបឡើងវិញពុំខាន។ ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដី ក៏ អុលឡោះតាអាឡា ជាពន្លឺរបស់ខ្ញុំដែរ។
9
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងកំហឹងរបស់ អុលឡោះតាអាឡា ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងបំណងទ្រង់។ គង់តែមានថ្ងៃណាមួយ ទ្រង់នឹងការពារក្តីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ទ្រង់នឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ទ្រង់។
10
សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
11
នៅថ្ងៃដែលគេសង់កំពែងក្រុង របស់អ្នកឡើងវិញ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។
12
នៅថ្ងៃនោះ ប្រជាជនរបស់អ្នក នឹងវិលមករកអ្នកវិញ ពីស្រុកអាស្ស៊ីរី និងស្រុកអេស៊ីប ចាប់ពីទន្លេនីលរហូតដល់ទន្លេអឺប្រាត ចាប់ពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ចាប់ពីភ្នំមួយទៅភ្នំមួយទៀត។
13
ផែនដីនឹងក្លាយទៅជាទីស្មសាន ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់ នៅលើផែនដី។
14
អុលឡោះអើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដូចអ្នកគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ទ្រង់ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។
15
សូមសំដែងអំណាចដ៏រុងរឿងអស្ចារ្យ ដូច កាលទ្រង់នាំយើងខ្ញុំចេញពីស្រុកអេស៊ីប។
16
ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់ ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។ ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច ហើយស្ដាប់អ្វីក៏លែងឮដែរ។
17
ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករក អុលឡោះតាអាឡា ជាម្ចាស់នៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចទ្រង់។
18
អុលឡោះអើយ! តើមានម្ចាស់ណា ដែលមានចិត្តសប្បុរសដូចទ្រង់? ទ្រង់លើកលែងទោសឲ្យយើងខ្ញុំ ទ្រង់មិនខឹងរហូតឡើយ។ ទ្រង់មានចិត្តស្រឡាញ់ ប្រជារាស្ត្ររបស់ទ្រង់ដែលនៅសេសសល់ ហើយទ្រង់ប្រណីសន្ដោសដល់ពួកគេ។
19
ទ្រង់មុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ទ្រង់មិនប្រកាន់ទោសរបស់យើងខ្ញុំទេ ទ្រង់នឹងយកអំពើបាបទាំងប៉ុន្មាន របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។
20
ទ្រង់នឹងសំដែងចិត្តស្មោះស្ម័គ្រ ដល់កូនចៅរបស់យ៉ាកកូប ហើយសំដែងចិត្តមេត្តាករុណា ដល់កូនចៅរបស់អ៊ីព្រហ៊ីម ដូចទ្រង់បានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
All chapters:
1
2
3
4
5
6
7