bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Nehemiah 1
Nehemiah 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
1
នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលស្តេចអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជាបុរីរបស់ស្ដេច
2
មានបងប្អូនខ្ញុំម្នាក់ឈ្មោះហាណានី រួមជាមួយអ្នកខ្លះទៀត ធ្វើដំណើរពីស្រុកយូដាមកដល់ទីនោះ។ ខ្ញុំបានសួរដំណឹងពួកគេស្ដីអំពីជនជាតិយូដាដែលនៅសេសសល់ គឺពួកអ្នកដែលជាប់ជាឈ្លើយ ហើយត្រឡប់ទៅស្រុកវិញ រួចខ្ញុំក៏បានសួរដំណឹងអំពីក្រុងយេរូសាឡឹមដែរ។
3
អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកំទេចដែរ។
4
ពេលខ្ញុំឮពាក្យទាំងនោះ ខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំតមអាហារ ហើយទូរអាអង្វរអុលឡោះជាម្ចាស់នៃសូរ៉កា។
5
ខ្ញុំអង្វរទ្រង់ដូចតទៅ: « អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កាអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម គួរស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយសំដែងចិត្តមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ និងគោរពតាមបទបញ្ជារបស់ទ្រង់។
6
សូមទ្រង់ស្ដាប់ ព្រមទាំងមើលមកខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ផង។ ខ្ញុំកំពុងតែទូរអាអង្វរចំពោះទ្រង់ទាំងថ្ងៃទាំងយប់ សូមទ្រង់ប្រណីសន្ដោសជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់។ ខ្ញុំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏បានប្រព្រឹត្តអំពើបាបដែរ។
7
យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះទ្រង់ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ហ៊ូកុំ និងវិន័យទាំងប៉ុន្មានដែលទ្រង់ប្រទានមកម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ឡើយ។
8
សូមនឹកចាំពីបន្ទូលដែលទ្រង់បានបង្គាប់មកម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកំចាត់កំចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
9
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាវិលមករកយើងវិញ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើងនោះ ទោះបីអ្នករាល់គ្នាត្រូវគេកៀរទៅនៅជើងមេឃក្ដី ក៏យើងប្រមូលផ្ដុំ និងនាំអ្នករាល់គ្នាវិលត្រឡប់មកទីកន្លែង ដែលយើងបានជ្រើសរើស សម្រាប់សំដែងនាមយើងនេះវិញដែរ”។
10
យើងខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ជាប្រជារាស្ត្រដែលទ្រង់បានរំដោះចេញពីស្រុកអេស៊ីប ដោយអំណាច និងបារមីដ៏ខ្លាំងពូកែ។
11
អុលឡោះតាអាឡា អើយសូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងពាក្យទូរអាអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចនាមរបស់ទ្រង់។ សូមប្រទានឲ្យខ្ញុំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យរាជាសន្ដោសមេត្តាដល់ខ្ញុំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ស្តេចអធិរាជ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13