bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Nehemiah 2
Nehemiah 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
1
នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលស្តេចអើថាស៊ើកសេស ក្នុងពេលដែលស្តេចកំពុងបរិភោគអាហារ ខ្ញុំបានយកស្រាចាក់ជូនស្តេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះមុខស្តេចឡើយ។
2
ស្តេចអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។
3
ខ្ញុំជម្រាបស្តេចអធិរាជវិញថា៖ «សូមឲ្យស្តេចមានជីវិតរស់នៅជាដរាបតរៀងទៅ! តើមិនឲ្យខ្ញុំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ខ្ញុំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។
4
ស្តេចអធិរាជសួរមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។ ពេលនោះ ខ្ញុំក៏ទូរអាដល់អុលឡោះជាម្ចាស់នៃសូរ៉កា
5
រួចខ្ញុំជម្រាបស្តេចវិញថា៖ «ប្រសិនបើស្តេចពេញចិត្ត ហើយប្រណីសន្ដោសដល់ខ្ញុំមែននោះ សូមចាត់ខ្ញុំឲ្យទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរសរបស់ខ្ញុំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។
6
ស្តេចដោយមានភរិយានៅក្បែរផង សួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។ ខ្ញុំជម្រាបស្តេចអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្តេចក៏យល់ព្រមឲ្យខ្ញុំចេញដំណើរ។
7
បន្ទាប់មក ខ្ញុំជម្រាបស្តេចអធិរាជទៀតថា៖ «ប្រសិនបើស្តេចពេញចិត្ត សូមប្រទានសារឲ្យខ្ញុំយកទៅជូនអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ដើម្បីអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរ រហូតដល់ស្រុកយូដា
8
ហើយសារមួយទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ស្តេច ដើម្បីឲ្យគាត់ផ្តល់ឈើមកខ្ញុំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលខ្ញុំត្រូវស្នាក់នៅ»។ ស្តេចអធិរាជប្រទានសារតាមសំណូមពររបស់ខ្ញុំ ដ្បិតអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់ខ្ញុំបានដាក់ដៃលើខ្ញុំ។
9
ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ស្តេចអធិរាជជូនពួកអ្នក។ ស្តេចអធិរាជបានចាត់នាយទាហាន និងកងពលសេះ ឲ្យជូនដំណើរខ្ញុំដែរ។
10
ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម និងលោកថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេ ព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យជនជាតិអ៊ីស្រអែល។
11
ខ្ញុំបានទៅដល់ក្រុងយេរូសាឡឹម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។
12
បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលអុលឡោះជាម្ចាស់របស់ខ្ញុំបណ្ដាលចិត្តខ្ញុំ ឲ្យគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។
13
នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។
14
ខ្ញុំបានទៅជិតទ្វារប្រភពទឹក និងស្រះស្តេច ប៉ុន្តែ គ្មានច្រកអាចឲ្យសត្វដែលខ្ញុំជិះនោះ ដើរទៅមុខទៀតបានឡើយ។
15
ដូច្នេះ ខ្ញុំក៏ឡើងតាមជ្រោះទៅ ទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុង រួចខ្ញុំវិលត្រឡប់មកវិញ ដោយចូលតាមទ្វារជ្រលងភ្នំ។
16
ពួកអ្នកគ្រប់គ្រងក្រុងពុំបានដឹងថា ខ្ញុំទៅទីណា ហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះ ខ្ញុំពុំបានប្រាប់ប្រជាជនយូដាពួកអ៊ីមុាំ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ ឲ្យដឹងពីគម្រោងការរបស់ខ្ញុំឡើយ។
17
បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កំរិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំឲ្យយើងបាក់មុខទៀត!»។
18
ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់ខ្ញុំផ្តល់អំណាចឲ្យខ្ញុំ ហើយស្តេចអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។
19
លោកសាន់បាឡាត់ជាអ្នកស្រុកហូរ៉ូណែម លោកថូប៊ីយ៉ាជាមន្ត្រីសាសន៍អាំម៉ូន និងកេសែមជាជនជាតិអារ៉ាប់ បានដឹងដំណឹងនេះ ពួកគេនាំគ្នាសើចចំអក និងមើលងាយពួកយើង ដោយពោលថា៖ «តើអ្នករាល់គ្នាចង់ធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងស្តេចអធិរាជឬ?»។
20
ខ្ញុំឆ្លើយទៅពួកគេថា៖ «អុលឡោះជាម្ចាស់នៃសូរ៉កាប្រាកដជាប្រទានឲ្យពួកយើងទទួលជោគជ័យមិនខាន! ពួកយើង ជាអ្នកបម្រើរបស់ទ្រង់ នឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13