bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Daniel 1
Daniel 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 2 →
1
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិម។
2
ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទនេប៊ូក្នេសា ព្រមទាំងប្រដាប់ប្រដាមួយចំនួន ដែលនៅក្នុងព្រះដំណាក់របស់ព្រះទៀតផង។ ស្ដេចបាននាំប្រដាប់ប្រដាទាំងនោះយកទៅស្រុកស៊ីណើរ ហើយដាក់នៅក្នុងព្រះដំណាក់នៃព្រះរបស់ខ្លួន។
3
ពេលនោះ ស្ដេចបានបញ្ជាអាសផ្នាស ជាចៅហ្វាយលើពួកមហាតលិករបស់ទ្រង់ ឲ្យនាំអ្នកដែលជាប់ពូជពង្សស្តេច និងអ្នកដែលមានត្រកូលអភិជន ក្នុងចំណោមប្រជាជនអ៊ីស្រាអែលខ្លះចូលមក
4
គឺជាយុវជនដែលមានរូបកាយឥតខ្ចោះ មានរូបសម្បត្តិល្អ ហើយប៉ិនប្រសប់ខាងឯប្រាជ្ញាគ្រប់យ៉ាង មានចំណេះដឹងជ្រៅជ្រះ មានគំនិតវាងវៃ និងអស់ទាំងអ្នកដែលមានតម្រិះ អាចបម្រើក្នុងដំណាក់របស់ស្តេចបាន ហើយឲ្យបង្រៀនអក្សរសាស្ត្រ និងភាសារបស់សាសន៍ខាល់ដេ ដល់អ្នកទាំងនោះ។
5
ស្ដេចតម្រូវឲ្យមានចំណែកអាហារហ្លួង ចែកដល់ពួកគេរាល់ថ្ងៃ ព្រមទាំងស្រាដែលស្ដេចធ្លាប់សោយទៀតផង។ អ្នកទាំងនោះត្រូវទទួលការអប់រំរយៈពេលបីឆ្នាំ លុះគ្រប់ពេលកំណត់ហើយ គេត្រូវឈរនៅចំពោះស្តេច។
6
ក្នុងចំណោមអ្នកទាំងនោះ មានដានីយ៉ែល ហាណានា មីសាអែល និងអ័សារា មកពីកុលសម្ព័ន្ធយូដា។
7
ចៅហ្វាយលើពួកមហាតលិកបានដាក់ឈ្មោះអ្នកទាំងនោះដូចតទៅ៖ លោកដាក់ឈ្មោះដានីយ៉ែលថា បេលថិស្សាសារ ដាក់ឈ្មោះហាណានាថា សាដ្រាក់ ដាក់ឈ្មោះមីសាអែលថា មែសាក់ ហើយដាក់ឈ្មោះអ័សារាថា អ័បេឌ-នេកោ។
8
ប៉ុន្តែ ដានីយ៉ែលបានតាំងចិត្តថា លោកមិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាដែលស្ដេចធ្លាប់សោយឡើយ។ ដូច្នេះ គាត់ក៏សូមដល់ចៅហ្វាយលើពួកមហាតលិក ដើម្បីមិនឲ្យខ្លួនគាត់ត្រូវសៅហ្មង។
9
ព្រះប្រោសប្រទានឲ្យចៅហ្វាយលើពួកមហាតលិក មានចិត្តសន្ដោស និងសេចក្ដីអាណិតអាសូរដល់ដានីយ៉ែល។
10
ឯចៅហ្វាយលើពួកមហាតលិកពោលទៅកាន់ដានីយ៉ែលថា៖ «ខ្ញុំខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំ ដែលទ្រង់បានតម្រូវអាហារ និងភេសជ្ជៈសម្រាប់អ្នកណាស់ ដ្បិតហេតុអ្វីក៏ចង់ឲ្យស្ដេចទតឃើញមុខអ្នករាល់គ្នាអាក្រក់ ជាងយុវជនឯទៀតៗដែលស្រករនឹងអ្នក? យ៉ាងនោះ អ្នកនឹងធ្វើឲ្យខ្ញុំប្រថុយក្បាលចំពោះស្តេចហើយ»។
11
ពេលនោះ ដានីយ៉ែលនិយាយទៅម្នាក់ដែលចៅហ្វាយលើពួកមហាតលិកបានតាំងឲ្យមើលខុសត្រូវលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា៖
12
«សូមល្បងលយើងខ្ញុំ ជាអ្នកបម្រើរបស់លោក រយៈពេលដប់ថ្ងៃមើលចុះ! សូមឲ្យតែបន្លែមកយើងខ្ញុំបរិភោគ និងទឹកផឹកប៉ុណ្ណោះ។
13
រួចសូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជន ដែលបរិភោគអាហាររបស់ស្តេច ហើយសូមលោកប្រព្រឹត្តនឹងយើងខ្ញុំ តាមការដែលលោកយល់ឃើញចុះ»។
14
ដូច្នេះ លោកក៏ស្តាប់តាមអ្នកទាំងនោះក្នុងរឿងនេះ ហើយល្បងលមើលយុវជនទាំងបួនរូប រយៈពេលដប់ថ្ងៃ។
15
លុះដប់ថ្ងៃកន្លងផុតទៅ មុខរបស់គេស្រស់ល្អជាង ហើយមានសាច់ថ្លាជាងពួកយុវជន ដែលបរិភោគអាហាររបស់ស្តេចទៅទៀត។
16
ដូច្នេះ អ្នកទទួលខុសត្រូវនោះក៏ដកយកអាហារ និងស្រាដែលពួកគេត្រូវផឹកនោះចេញ ហើយឲ្យតែបន្លែដល់ពួកគេប៉ុណ្ណោះ។
17
រីឯយុវជនទាំងបួននាក់នោះ ព្រះទ្រង់ប្រទានឲ្យគេមានតម្រិះ មានការប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាគ្រប់យ៉ាង ឯដានីយ៉ែលមានការយល់ដឹងក្នុងការកាត់ស្រាយអស់ទាំងនិមិត្ត និងការយល់សប្តិ។
18
លុះចូលដល់ពេលកំណត់ដែលស្តេចបានបញ្ជាឲ្យនាំពួកគេចូល នោះចៅហ្វាយលើពួកមហាតលិក ក៏នាំអ្នកទាំងនោះចូលទៅគាល់ព្រះបាទនេប៊ូក្នេសា។
19
ស្ដេចបានសន្ទនាជាមួយពួកគេ ហើយក្នុងចំណោមអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ។ ដូច្នេះ អ្នកទាំងនោះក៏បានឈរនៅចំពោះស្តេច។
20
ក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្ដេចសួរដល់ពួកគេ នោះក៏ឃើញថា យុវជនទាំងនោះពូកែជាងពួកគ្រូមន្តអាគម និងគ្រូអង្គុយធម៌ទាំងប៉ុន្មាននៅក្នុងនគររបស់ស្ដេច មួយជាដប់។
21
ឯដានីយ៉ែលក៏នៅទីនោះ រហូតដល់ឆ្នាំទីមួយនៃរជ្ជកាលរបស់ព្រះបាទស៊ីរូស។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12