bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Daniel 10
Daniel 10
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
1
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី នោះមានព្រះបន្ទូលមួយបើកសម្ដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ បានយល់។ ព្រះបន្ទូលនោះជាសេចក្ដីពិត គឺជាជម្លោះមួយយ៉ាងធំ។ លោកពិចារណាព្រះបន្ទូលនោះ ហើយក៏យល់អត្ថន័យក្នុងនិមិត្ត។
2
នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ
3
ខ្ញុំមិនបានទទួលទានអ្វីដែលខ្ញុំចូលចិត្ត គឺមិនទទួលទានសាច់ ឬស្រាចូលមកក្នុងមាត់ខ្ញុំឡើយ ខ្ញុំក៏មិនបានយកប្រេងលាបខ្លួន រហូតដល់ផុតបីអាទិត្យនោះ។
4
នៅថ្ងៃម្ភៃបួននៃខែទីមួយ កាលខ្ញុំកំពុងឈរនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេកែល
5
ខ្ញុំងើបភ្នែកមើលទៅ ឃើញមនុស្សម្នាក់ស្លៀកពាក់សំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស។
6
រូបកាយរបស់លោកមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃជើងរបស់លោក ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់លោក ដូចជាសូរសំឡេងនៃមនុស្សមួយហ្វូង។
7
ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនេះតែម្នាក់ឯង ដ្បិតមនុស្សដែលនៅជាមួយខ្ញុំ មិនបានឃើញនិមិត្តនេះទេ តែគេកើតមានសេចក្ដីញ័ររន្ធត់ជាខ្លាំង ហើយនាំគ្នារត់ពួនអស់។
8
ដូច្នេះ នៅសល់តែខ្ញុំម្នាក់ឯង ដែលឃើញនិមិត្តដ៏ធំនេះ ខ្ញុំក៏ខ្សោះល្វើយទៅ ទឹកមុខខ្ញុំផ្លាស់ប្រែទៅជាស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។
9
ពេលនោះ ខ្ញុំឮសំឡេងនៃពាក្យរបស់លោក ហើយកាលខ្ញុំបានឮសំឡេងនៃពាក្យរបស់លោក ខ្ញុំក៏លង់ស្មារតីទៅ ទាំងក្រាបចុះ មុខដល់ដី។
10
ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំងើបឡើងទាំងញ័រ ដោយលុតជង្គង់ ហើយច្រត់ដៃ។
11
លោកពោលមកខ្ញុំថា៖ «ឱដានីយ៉ែល ជាអ្នកសំណព្វយ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលខ្ញុំថ្លែងប្រាប់លោក ហើយឈរឡើងឲ្យត្រង់ចុះ ដ្បិតព្រះចាត់ខ្ញុំឲ្យមកជួបលោក»។ កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ ខ្ញុំក៏ក្រោកឈរទាំងញាប់ញ័រ។
12
ពេលនោះ លោកប្រាប់ខ្ញុំថា៖ «ដានីយ៉ែលអើយ កុំខ្លាចអី ដ្បិតចាប់ពីថ្ងៃមុនដំបូង ដែលលោកបានតាំងចិត្តចង់យល់ ហើយបន្ទាបខ្លួននៅចំពោះព្រះរបស់លោក ព្រះអង្គឮពាក្យរបស់លោកហើយ រួចខ្ញុំបានមក ក៏ព្រោះតែពាក្យរបស់លោកដែរ។
13
ប៉ុន្តែ ម្ចាស់នៃនគរពើស៊ីបានតទល់នឹងខ្ញុំអស់ម្ភៃមួយថ្ងៃ តែមីកែល ជាមហាទេវតាដ៏សំខាន់មួយរូប បានមកជួយខ្ញុំ ហើយខ្ញុំក៏ឲ្យលោកនៅទីនោះជាមួយស្តេចពើស៊ី
14
ឥឡូវនេះ ខ្ញុំមកពន្យល់លោកពីហេតុការណ៍ដែលត្រូវកើតមានចំពោះប្រជាជនរបស់លោក នៅគ្រាចុងក្រោយ ដ្បិតនិមិត្តនេះសម្រាប់យូរថ្ងៃទៅខាងមុខ»។
15
កាលលោកបានមានប្រសាសន៍មកកាន់ខ្ញុំតាមសេចក្ដីទាំងនេះរួចហើយ ខ្ញុំក៏ឱនមុខមើលទៅដី ហើយនៅស្ងៀម។
16
ពេលនោះ ឃើញមានម្នាក់ដូចកូនមនុស្ស មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលឈរនៅខាងមុខខ្ញុំថា៖ «ឱលោកម្ចាស់អើយ ព្រោះតែនិមិត្តនេះ ចិត្តខ្ញុំកើតមានការឈឺចាប់ជាខ្លាំង ហើយខ្ញុំគ្មានកម្លាំងកំហែងទៀតទេ។
17
ធ្វើដូចម្តេចឲ្យខ្ញុំ ជាបាវបម្រើលោកម្ចាស់ ហ៊ាននិយាយនឹងលោកម្ចាស់បាន ដ្បិតឥឡូវនេះ ខ្ញុំគ្មានកម្លាំងកំហែងទេ ក៏គ្មានដង្ហើមសល់នៅដែរ»។
18
ពេលនោះ លោកម្នាក់មានភាពដូចមនុស្ស បានពាល់ខ្ញុំម្ដងទៀត ហើយធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។
19
លោកពោលថា៖ «ឱអ្នកសំណព្វយ៉ាងសំខាន់អើយ កុំខ្លាចអី សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ដ។ ចូរមានកម្លាំង ហើយក្លាហានឡើង!» កាលលោកមានប្រសាសន៍មកខ្ញុំ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយខ្ញុំនិយាយថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកចុះ ព្រោះលោកម្ចាស់បានចម្រើនកម្លាំងខ្ញុំហើយ»។
20
ពេលនោះ លោកមានប្រសាសន៍ថា៖ «តើលោកដឹងឬទេ ថាហេតុអ្វីបានជាខ្ញុំមករកលោក? តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅប្រយុទ្ធនឹងម្ចាស់នៃនគរពើស៊ីវិញ ហើយពេលខ្ញុំចេញទៅ នោះម្ចាស់នៃនគរក្រិកនឹងមកដល់។
21
ប៉ុន្តែ ខ្ញុំនឹងប្រាប់លោកអំពីសេចក្ដីដែលចែងទុកក្នុងក្រាំងនៃសេចក្ដីពិត។ គ្មានអ្នកណាជួយខ្ញុំតទល់នឹងពួកទាំងនោះឡើយ មានតែមីកែល ជាទេវតារបស់លោកប៉ុណ្ណោះ»។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12